កីឡា
សៀមរាបអេហ្វស៊ី និងសូលទីឡូអង្គរ ដឹកដៃគ្នាឡើងវគ្គបន្តពានសម្តេចតេជោ ហ៊ុន សែន
ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ វគ្គជម្រុះថ្នាក់ជាតិ ជើងទី២ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ បានបញ្ចប់ការប្រកួត ដោយបានរកឃើញ ២ក្រុមបន្ថែមទៀតឡើងវគ្គបន្ត។ ក្នុងនោះ ណិចស្តិប ស្មើ សៀមរាប ១-១ ស្របពេលដែល បន្ទាយមានជ័យ ចាញ់ សូលទីឡូអង្គរ ០-២។
ការប្រកួតរវាង ណិចស្តិប ជាមួយ សៀមរាប បានចាប់ផ្ដើមដោយនៅវគ្គទី១ ណិចស្តិប បានរកគ្រាប់បាល់នាំមុខមុន ដោយកីឡាករ អូន រ៉ាវុធ នៅនាទី២៨។ ក្រោយមកនៅនាទី៣៩ កីឡាករ ថា គ្រីយ៉ា បានរកគ្រាប់តាមស្មើឱ្យសៀមរាប និងបានរក្សាលទ្ធផល ១-១ ដល់ចប់វគ្គទី១ ចូលដល់វគ្គទី២ ក្រុមទាំងពីរមានឱកាសទាត់សំដៅគ្នាទៅវិញទៅមកប៉ុន្តែពុំមានគ្រាប់បាល់កើតឡើងឡើយនិង បន្តរក្សាលទ្ធផល ១-១ ហូតដល់ចប់ការប្រកួតជាផ្លូវការ នាំឱ្យ សៀមរាប ឈ្នះ ណិចស្តិប ៤-៣។

ដោយឡែកគូទី២ បន្ទាយមានជ័យ ជាមួយ សូលទីឡូអង្គរ នៅវគ្គទី១ ក្រុមបានប្រកួតយ៉ាងស្វិតស្វាញ ប៉ុន្តែមិនអាចទម្លាយសំណាញ់ទីគ្នាបាន និងរក្សាលទ្ធផល ០-០ នៅវគ្គទី១។ ចូលដល់វគ្គទី២ គ្រាប់បាល់ក៏កើតមានឡើង ដោយសូលទីឡូអង្គរ រកគ្រាប់បាល់បានមុនតាមរយៈការទាត់ដ៏ល្អពីកីឡាករ យ៉ែម មករា នៅនាទី៥៣ ហើយអូសបន្លាយដល់នាទី៩០+៣ គ្រាប់បាល់ទី២ ក៏កើតមានឡើងដោយកីឡាករ អ៊ឹម វ៉ាឃីម តាមរយៈបាល់ពិន័យ ១១ម៉ែត្រ និងបានរក្សាលទ្ធផលផ្លូវការ សូលទីឡូអង្គរ ឈ្នះ បន្ទាយមានជ័យ ០-២ និងសរុបទាំងពីរជើងឈ្នះ ៤-០។
ដូច្នេះក្រុមទាំង២ នឹងត្រូវបន្តដំណើរជាមួយ ក្លិបព្រៃវែង, កោះកុង និងអាយអេសអាយ ដង្កោរសែនជ័យ ឡើងទៅវគ្គបន្តគឺដំណាក់កាលទី៣ ថ្នាក់ជាតិវគ្គ ១៦ក្រុមចុងក្រោយ ដោយត្រូវប្រកួតជាមួយក្រុមនៅលីគកំពូលទាំង៨។ នៅសល់តែមួយក្រុមទៀតប៉ុណ្ណោះ គឺក្រុមឈ្នះរវាង ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត ជាមួយ ក្លិបបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី ដែលលើកការប្រកួតទៅលេងថ្ងៃទី២០ ខែកក្កដា ខណៈ ភ្នំពេញហ្គាឡាក់ស៊ី បានយកឈ្នះ អាស៊ីអឺរ៉ុបយូណាយធីត ២-០ នៅជើងទី១៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


