Connect with us

កីឡា

លោក Conor និយាយ​​ពី​​ចំណុច​​គ្រោះ​​​ថ្នាក់​របស់​​​បឹងកេត​មុន​​ប៉ះ​​គ្នា​​ថ្ងៃ​​ស្អែក​

បានផុស

នៅ

ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​នឹង​ក្លាយ​​ជា​ភ្ញៀវ​​ទៅ​សួរ​សុខ​ទុក្ខក្លឹប​បឹងកេត​វេលា​ម៉ោង​៣:​៤៥​​នាទី​រសៀល ថ្ងៃ​សៅរ៍ ទី​៩ ខែ​កក្កដា ឆ្នាំ​២០២២​នេះ​នៅ​ផ្ទះ​របស់​បឹងកេត​ក្នុង​រាជ​ធានី​ភ្នំពេញ​សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​១០ ជម្រើស​ជើង​ឯក​ ​ខេមបូឌានព្រីមៀរលីគ។

លោក Conor Nester ពេល​បញ្ជា​កូន​ក្រុម​ហ្វឹក​ហាត់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ការ​ប្រកួត​​នៅ​​ថ្ងៃ​ស្អែក  លោក Conor Nester គ្រូ​បង្វឹក​​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ធ្វើ​ការ​ប្រៀប​ធៀប​ពី​ទម្រង់​លេង​របស់​ភ្នំពេញ​ក្រោន​ជា​មួយ​បឹងកេត។ គ្រូ​បង្វឹក​សញ្ជាតិ​អៀរឡង់​រូប​នេះ​បាន​លើក​ឡើ​ថា ៖«ភ្នំពេញ​ក្រោន​ជា​ក្រុម​ដែល​លេង​​​​​ដើម្បី​គ្រប់​គ្រង​​បាល់​​បាន​ច្រើន​យ៉ាង​ល្អ​។ ក្រុម​របស់​យើង​បាន​យក​ឈ្នះ​ដោយ​សារ​តែ​ការ​លេង​ទម្រង់​វាយ​បក​ប៉ុណ្ណោះ»

លោក​​ Conor Nester បន្ត​ថា ៖«ចំពោះ​​ក្រុម​បឹងកេត​​​វិញ​ពូកែ​លេង​ទម្រង់​​វាយ​បក។ ជា​ពិសេស​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ ម៉ាត់ ណូរ៉ុន និង​ សៀង ចន្ធា។ ពួក​គេគ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ដូច្នេះ​​ក្រុម​របស់​យើង​ត្រូវ​​តែ​​ប្រុង​ប្រយ័ត្ន​​មែន​ទែន​​នៅ​ពេល​ជួប​ដៃ​គូ​ដែល​មាន​គុណភាព​បែប​នេះ»

កីឡាករ Marcus Haber តែត​បញ្ចូល​ទី​ភ្នំពេញ​ក្រោន

កាល​ពី​សប្តាហ៍​ទី​៩ ថ្ងៃ​ទី​៥​ ខែ​កក្កដា​កន្លង​ទៅ​នេះ  ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ​​ភ្នំពេញ​ក្រោន​​នៅ​ចុង​ម៉ោង​​​ដោយ​លទ្ធផល ១-០ នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ដើម្បី បន្ត​កំណត់ត្រា​មិនដែល​ចាញ់​ក្នុង​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​ព្រី​មៀ​រលីគ ឆ្នាំ​២០២២៕

ព្រះ​ខ័ន​រាជ​ស្វាយរៀង​អបអរ​ជ័យជម្នះ​លើ​ភ្នំពេញ​ក្រោន

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៦ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម