កីឡា
ក្រុមបាល់បោះពិការនារីកម្ពុជា ប៉ះ ថៃ រសៀលនេះដណ្តើមមេដាយមាស
ក្រុមបាល់បោះពិការជិះរទេះនារីជម្រើសជាតិកម្ពុជាត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្រុមនារីថៃ វិញ្ញាសានារី៣ទល់៣ ដើម្បីដណ្តើមមេដាយមាសនារសៀលថ្ងៃនេះនៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។

ការប្រកួតសន្សំពិន្ទុ ក្រុមនារីកម្ពុជាបានយកឈ្នះក្រុមនារីឡាវដោយលទ្ធផល ១១-៥ និងបន្តឈ្នះក្រុមនារីថៃដោយលទ្ធផលបន្ថែមម៉ោង៩-៨។ ការប្រកួតបញ្ចប់វគ្គសន្សំពិន្ទុ ក្រុមនារីកម្ពុជាត្រូវប្រកួតជាមួយក្រុមនារីហ្វីលីពីន ខណៈថៃបានបញ្ចប់ការប្រកួតសន្សំពិន្ទហើយគឺឈ្នះក្រុមនារីហ្វីលីពីន ១១-០, ឈ្នះឡាវ ១៣-៣ និងចាញ់ក្រុមនារីកម្ពុជា។ ដូច្នេះក្រុមនារីកម្ពុជាឈរលេខ១ និងថៃឈរលេខត្រូវប្រកួតគ្នាដើម្បីដណ្តើមមេដាយមាស។
ចំណែកក្រុមបាល់បោះពិការជិះរទេះបុរសកម្ពុជាវិញបានបន្តក្តីសង្ឃឹមមេដាយហើយ បន្ទាប់ពីប្រកួតលើកទី២ព្រឹកមិញនេះបានយកឈ្នះក្រុមបុរសម្ចាស់ផ្ទះឥណ្ឌូនេស៊ីដោយលទ្ធផល ៨-៥ ប៉ុន្តែប្រកួតលើកទី១កាលពីម្សិលមិញបានចាញ់ថៃ១៦-៤។ ប្រកួតបន្ទាប់ដើម្បីបញ្ចប់វគ្គសន្សំពិន្ទុ ក្រុមបុរសកម្ពុជាត្រូវប្រកួតជាមួយក្រុមបុរសហ្វីលីពីនដើម្បីដឹងថាតើឈរលេខប៉ុន្មាន។

សូមបញ្ជាក់ថា វិញ្ញាសាបាល់បោះពិការជិះរទេះនេះមាន៤ប្រទេសចូលរួមប្រកួតគឺម្ចាស់ផ្ទះឥណ្ឌូនេស៊ី ថៃ កម្ពុជា និងហ្វីលីពីន ខណៈផ្នែកនារីក៏មាន៤ប្រទេសដែរគឺកម្ពុជា ថៃ ឡាវ និងហ្វីលីពីន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម២០ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


