កីឡា
កម្ពុជានឹងដាក់វិញ្ញាសាច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម
កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលត្រូវធ្វើលើកដំបូងនៅប្រទេសកម្ពុជានឹងមានវិញ្ញាសាដាក់ឲ្យប្រកួតដណ្តើមមេដាយច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រកីឡាអាស៊ីអាគ្នេយ៍ដែលបានចាប់បដិសន្ធិតាំងពីឆ្នាំ១៩៥៩មក។

កាលពីម្សិលមិញនេះតាមការឲ្យដឹងពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានចូលរួមកិច្ចប្រជុំលេខាធិការដ្ឋានរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍នៅទីក្រុងបាងកក ប្រទេសថៃ លើការសម្រេចវិញ្ញាសាដែលត្រូវដាក់ឲ្យប្រកួតក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាបានបង្ហាញទៅប្រទេសទាំង១១ដែលបានចូលរួមកិច្ចប្រជុំគឺត្រៀមវិញ្ញាសាជាង៦០០។ វិញ្ញាសាភាគច្រើនទទួលបានការគាំទ្រហើយ និងនៅមានវិញ្ញាសាតិចតួចដែលប្រទេសផ្សេងស្នើឲ្យកម្ពុជាពិចារណាឡើងវិញ។ សូមបញ្ជាក់ថា វិញ្ញាសាជាង៦០០នេះគឺស្ថិតក្នុងកីឡា៣៩ប្រភេទ និងកីឡាសម្តែង១ប្រភេទដែលបានសម្រេចក្នុងកិច្ចប្រជុំនៅកម្ពុជាកាលពីខែកក្កដាកន្លងទៅ។
តាមរយៈវិញ្ញាសាជាង៦០០សម្រាប់ឆ្នាំ២០២៣គឺមានន័យថា ស៊ីហ្គេម លើកដំបូងនៅកម្ពុជាគឺមានវិញ្ញាសាច្រើនជាងគេបំផុតគិតចាប់តាំងពីស៊ីហ្គេមលើកដំបូងឆ្នាំ១៩៥៩រហូតដល់ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២)។ រាប់គិតទាំងវិញ្ញាសាដែលប្រទេសធ្វើម្ចាស់ផ្ទះលើកដំបូង ឬប្រទេសដែលមានបទពិសោធធ្វើម្ចាស់ផ្ទះច្រើន ក៏កម្ពុជានៅតែដាក់វិញ្ញាសាច្រើនជាង។

បប្រភេទកីឡា និងវិញ្ញាសាក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម
- ឆ្នាំ១៩៥៩ មាន ១២ ប្រភេទកីឡា មាន ៦៧ វិញ្ញាសា
- ឆ្នាំ១៩៦១ មាន ១៣ ប្រភេទកីឡា មាន ៨៦ វិញ្ញាសា
- ឆ្នាំ១៩៦៥ មាន ១៤ ប្រភេទកីឡា មាន ១៣៥ វិញ្ញាសា
- ឆ្នាំ១៩៦៧ មាន ១៦ ប្រភេទកីឡា មាន ១៤៥ វិញ្ញាសា
- ឆ្នាំ១៩៦៩ មាន ១៥ ប្រភេទកីឡា មាន ១៤៥វិញ្ញាសា
- ឆ្នាំ១៩៧១ មាន ១៥ ប្រភេទកីឡា មាន ១៥៧ វិញ្ញាសា
- ឆ្នាំ១៩៧៣ មាន ១៦ ប្រភេទកីឡា មាន ១៦១ វិញ្ញាសា
- ឆ្នាំ១៩៧៥ មាន ១៨ ប្រភេទកីឡា មាន ១៧៣ វិញ្ញាសា
- ឆ្នាំ១៩៧៧ មាន ១៨ ប្រភេទកីឡា មាន ១៩០ វិញ្ញាសា
- ឆ្នាំ១៩៧៩ មាន ១៦ ប្រភេទកីឡា មាន ២២៧ វិញ្ញាសា
- ឆ្នាំ១៩៨១ មាន ១៨ ប្រភេទកីឡា មាន ២៤៥ វិញ្ញាសា
- ឆ្នាំ១៩៨៣ មាន ១៨ ប្រភេទកីឡា មាន ២៣៤ វិញ្ញាសា
- ឆ្នាំ១៩៨៥ មាន ១៨ ប្រភេទកីឡា មាន ២៥២ វិញ្ញាសា
- ឆ្នាំ១៩៨៧ មាន ៣០ ប្រភេទកីឡា មាន ៣៧១ វិញ្ញាសា
- ឆ្នាំ១៩៨៩ មាន ២៥ ប្រភេទកីឡា មាន ៣០៣ វិញ្ញាសា
- ឆ្នាំ១៩៩១ មាន ២៨ ប្រភេទកីឡា មាន ៣២៩ វិញ្ញាសា
- ឆ្នាំ១៩៩៣ មាន២៩ ប្រភេទកីឡា មាន ៣១៩ វិញ្ញាសា
- ឆ្នាំ១៩៩៥ មាន ២៨ ប្រភេទកីឡា មាន ៣៣៨ វិញ្ញាសា
- ឆ្នាំ១៩៧ មាន ៣៤ ប្រភេទកីឡា មាន៤៤០ វិញ្ញាសា
- ឆ្នាំ១៩៩៩ មាន ២១ ប្រភេទកីឡា មាន ២៣៣ វិញ្ញាសា
- ឆ្នាំ២០០១ មាន ៣២ ប្រភេទកីឡា មាន ៣៩១ វិញ្ញាសា
- ឆ្នាំ២០០៣ មាន ៣២ ប្រភេទកីឡា មាន ៤៤២ វិញ្ញាសា
- ឆ្នាំ២០០៥ មាន ៤០ ប្រភេទកីឡា មាន ៤៤៣ វិញ្ញាសា
- ឆ្នាំ២០០៧ មាន៤៣ប្រភេទកីឡា មាន ៤៧៥ វិញ្ញាសា
- ឆ្នាំ២០០៩ មាន ២៥ ប្រភេទកីឡា មាន ៣៧២ វិញ្ញាសា
- ឆ្នាំ២០១១ មាន ៤៤ ប្រភេទកីឡា មាន ៥៤៥ វិញ្ញាសា
- ឆ្នាំ២០១៣ មាន ៣៤ ប្រភេទកីឡា មាន ៤៦០ វិញ្ញាសា
- ឆ្នាំ២០១៥ មាន៣ ៦ ប្រភេទកីឡា មាន ៤០២ វិញ្ញាសា
- ឆ្នាំ២០១៧ មាន៣៨ ប្រភេទកីឡា មាន ៤០៤ វិញ្ញាសា
- ឆ្នាំ២០១៩ មាន ៥៦ ប្រភេទកីឡា មាន ៥៣០ វិញ្ញាសា
- ឆ្នាំ២០២១ (២០២២) មាន ៤០ ប្រភេទកីឡា មាន ៥២៦ វិញ្ញាសា
- ឆ្នាំ២០២៣ មាន ៣៩ ប្រភេទកីឡា ត្រៀមជាង៦០០វិញ្ញាសា (មិនទាន់សម្រេចផ្លូវការ)
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?