Connect with us

កីឡា

ប៉ះ​​គ្នា​​លើក​​ទី​​៣​​ថ្ងៃ​​នេះ​ ភ្នំពេញ​​ក្រោន​ អាច​​ឈ្នះ​ ព្រះ​ខ័ន​​រាជ​ស្វាយ​រៀង​​អត់​?

បានផុស

នៅ

ភ្នំពេញ​ក្រោន​នឹង​បើក​ទ្វារ​កីឡដ្ឋាន ស្មាត​អអេសអិន វេលា​ម៉ោង​៦:៣០​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២០ ខែ​សីហា​នេះ​ដើម្បី​ទទួល​ក្រុម​ខ្លាំង​កំពូល​តារាង ព្រះ​ខ័ន​រាជ​ស្វាយរៀង សម្រាប់​ការ​ប្រកួត​ជុំ​ទី​៣​នៃ​ជម្រើស​ជើង​ឯក​ខេមបូឌានព្រីមៀរលីគរដូវ​កាល​២០២២​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការ​ជួប​គ្នា​២​លើក​កន្លង​មក​ក្នុង​​លីគ​កំពូល​កម្ពុជា​រដូវ​កាល​នេះ ភ្នំពេញ​ក្រោន​ មិន​ធ្លាប់​​ឈ្នះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ឡើយ។ កាល​ពីជើង​ទី​១ ថ្ងៃ​១២ ខែ​មីនា ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​យក​ឈ្នះ​ភ្នំពេញ​ក្រោន​ដោយ​លទ្ធផល ៣-១ នៅ​ទឹក​ដី​របស់​ភ្នំពេញ​ក្រោន។ ៣​គ្រាប់​របស់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​រក​បាន​ដោយ​កីឡាករ​កម្ពុជា​ទាំង​អស់​គឺ គឹម សុខយុទ្ធ, សារ៉េត គ្រីយ៉ា និង ឡុង ភារ៉ាត់ ខណៈ​១​គ្រាប់​របស់​ភ្នំពេញ​ក្រោន​រក​បាន​ដោយ​កីឡាករ​អាហ្វហ្គានីស្ថាន Fareed Sadat។

ចំណែក​ការ​ប្រកួត​ជើង​ទី​២ ភ្នំពេញ​ក្រោន​ហាក់​ធ្វើ​បាន​ល្អ​ជាង​ជើង​ទី​១ ប៉ុន្តែ​នៅ​តែ​ចាញ់​ដោយសារ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​យក​ឈ្នះ​​នៅ​ចុង​​ម៉ោង​ដោយ​លទ្ធផល ​១-០ ប៉ុណ្ណោះ​នៅ​ទឹក​ដី​ខ្លួន​ឯង។ ១​គ្រាប់​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ធ្វើ​បាន​សម្រេច​​ដោយ​កីឡាករ​ Marcus Haber នៅ​ម៉ោង​៩០+២​ទៅ​ហើយ។

ភ្នំពេញ​ក្រោន​ធ្វើ​បាន​ល្អ​​ច្រើន​សម្រាប់​ជើង​ទី​២​នេះ ​រហូត​ឡើង​ឈរ​ក្នុង​ចំណោម​កំពូល​តារាង​ទាំង​៤ ជា​មួយ​នឹង​​​២០​ពិន្ទុ​ ខណៈ​​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​​មាន​៣៨​ពិន្ទុ កំពុង​ឈរ​លើ​កំពូល​តារាង​ និង​ទើប​តែ​ចាញ់​១​ដង​ក្នុង​ការ​ប្រកួត​ទាំង​ពីរ​ជុំ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
អត្ថាធិប្បាយ៣ នាទីutes មុន

បទវិភាគ៖«ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការសហប្រជាជាតិ គឺជាឱកាសមាសសម្រាប់កម្ពុជា»

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អ៊ីរ៉ង់ នឹងបន្តកិច្ចចរចានុយក្លេអ៊ែរ​ឡើង​វិញ ជាមួយមហាអំណាចអឺរ៉ុប E3

ព័ត៌មានជាតិ១៣ នាទីutes មុន

កសិករនៅក្នុងស្រុកមោងឫស្សីអះអាង​ថា ឆ្នាំ​នេះ​ទិន្នផល​​ស្រូវ​រំពឹង​បានផល​​ច្រើន

ព័ត៌មានជាតិ១៦ នាទីutes មុន

អគ្គនាយក CMAC តបទៅថៃថា ជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាបានបោសសម្អាតមីនរាប់លានគ្រាប់

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

កីឡា៦ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម