កីឡា
Benzema អរគុណ Ronaldo ក្រោយឈ្នះពាន UEFA Player of the Year
Karim Benzema បានអះអាងថា រូបគេមានទម្រង់លេងល្អបំផុតក្នុងអាជីពរបស់គេនៅ Real Madrid ទោះបីជាមានវ័យ ៣៤ ឆ្នាំក៏ដោយ។ កីឡាករសញ្ជាតិបារាំងរូបនេះត្រូវបានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA (UEFA Player of the Year) សម្រាប់ឆ្នាំ២០២១/២២ បន្ទាប់ពីជួយ Real Madrid ឈ្នះលីគកំពូលអ៉េស្បាញ និងពានរង្វាន់ UEFA Champions League កាលពីរដូវកាលមុន។

កីឡាករសញ្ជាតិបារាំងរូបនេះក៏បានសង្កត់ធ្ងន់ថា លោកមិនបានផ្លាស់ប្តូរការប្រកួតរបស់ខ្លួន បន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo ពីក្លិប Real Madrid ក្នុងឆ្នាំ២០១៨។
Benzema បានបញ្ជាក់ថា៖ “Cristiano បានជួយខ្ញុំច្រើនណាស់។ ជាមួយគាត់ ខ្ញុំមានតួនាទីមួយទៀត ហើយនៅពេលដែលគាត់ចាកចេញ ខ្ញុំដឹងថា ខ្ញុំអាចបោះជំហានទៅមុខក្នុងការស៊ុតបាល់បញ្ចូលទី ប៉ុន្តែនៅតែលេងបាល់ទាត់”។
Benzema បានប្រាប់សារព័ត៌មាន European Sports Media (ESM) ថា៖ “ឥឡូវនៅអាយុ ៣៤ ខ្ញុំមានអារម្មណ៍ថា ខ្ញុំប្រសើរ ខ្ញុំលេងបានល្អជាង។ វាជារឿងពិតដែលថាក្នុងន័យផ្ទាល់ខ្លួន នេះគឺជារដូវកាលដ៏ល្អបំផុតនៃអាជីពរបស់ខ្ញុំ ប៉ុន្តែមានរឿងមួយដែលមិនផ្លាស់ប្តូរ ខ្ញុំទៅទីលានគិតអំពីអ្វីដែលខ្ញុំត្រូវធ្វើដើម្បីឈ្នះការប្រកួត ខ្ញុំគិតអំពីក្រុម មិនមែនតែខ្លួនខ្ញុំទេ”។

Benzema បានបន្តសារភាពថា ពានរង្វាន់ Champions League កាលពីរដូវកាលមុន គឺជាពានរង្វាន់ដ៏មានន័យបំផុតដែលគេបានឈ្នះក្នុងអាជីពរបស់ខ្លួន ដោយសារតែរបៀបដែល Real Madrid ធ្វើឱ្យផ្លាស់ប្ដូរការប្រកួតនៅវគ្គចាញ់ធ្លាក់។
Benzema បន្ថែម៖ “ទោះបីជាគ្រប់ពានទាំងអស់មានប្រវត្តិ និងខុសគ្នាក៏ដោយ វាច្បាស់ណាស់ថា Champions League នេះគឺពិបាកបំផុតក្នុងចំណោមពាន ៥ ដែលខ្ញុំបានឈ្នះ ហើយសម្រាប់ខ្ញុំ វាក៏ពិសេសបំផុតដោយសារតែការវាយបកត្រលប់មកយកឈ្នះវិញ និងដោយសារតែពួកយើងមិនបោះបង់”។
Benzema រដូវកាលមុន បានបង្ហាញសមត្ថភាពលេចធ្លោខ្លាំង ជួយ Madrid ឈ្នះពានធំៗដូចជា La Liga និង UCL។ វ័យ ៣៤ ឆ្នាំគេរកបាន ១៥ គ្រាប់ឱ្យ Madrid ក្នុងយុទ្ធនាការ Champions League រដូវកាលមុន ២ គ្រាប់ តិចជាងកំណត់ត្រារបស់ Cristiano Ronaldo ធ្លាប់ធ្វើបានកាលពីរដូវកាល២០១៣-១៤។ មិនតែប៉ុណ្ណោះ គេក៏ឈរជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេនៅ La Liga រដូវកាលនេះមាន ២៧ គ្រាប់ផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


