Connect with us

កីឡា

ក្រុម​តំណាង​កម្ពុជា «​ដោ​ន​ថោ​ន​» ស្ថិតនៅ​ពូ​ល A នៃ​ពាន​ក្លិប​បាល់ទាត់​ហ្វូ​ត​សាល​អាស៊ាន ប្រចាំឆ្នាំ​២០២២

បានផុស

នៅ

​ក្រុម​តំណាង​កម្ពុជា ម្ចាស់​ជើងឯក​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ថ្នាក់ជាតិ ឆ្នាំ​២០២១ (Tiger 2021) ដោ​ន​ថោ​ន​ស្បត (Down Town Sport) ស្ថិតនៅ​ពូ​ល A នៃ​ពាន​ក្លិប​បាល់ទាត់​ហ្វូ​ត​សាល​អាស៊ាន ឆ្នាំ​២០២២ (AFF Futsal Cup 2022) នៅ​ថៃ ដែល​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០៤ ដល់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ខេត្ត​នគររាជ​សីមា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មុន​ការចាប់​ឆ្នោត​គឺជា​ការប្រកាស​សមាសភាព​ក្រុម ពោលគឺ​មាន ៧​ក្រុម​រួមមាន Hongyen Thakam របស់​ថៃ​, Sahako FC របស់​វៀតណាម​, Mac Selangor របស់​ម៉ាឡេស៊ី​, MS ABDB របស់​ព្រុយ​ណេ​, Bintang Timur Surabaya របស់​ឥណ្ឌូនេស៊ី​, Ramelau FC របស់​ទី​ម័​រ​ខាងកើត និង​ដោ​ន​ថោ​ន​ស្បត របស់​កម្ពុជា​ផ្ទាល់​។ ដោយឡែក​ក្រុម​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​, ឡាវ​, សិង្ហ​បុរី និង​ហ្វីលីពីន មិនមាន​តំណាង​ចូលរួម​ឡើយ​។​

​ជា​លទ្ធផល​នៃ​ការចាប់​ឆ្នោត​ដែល​សម្រេចបាន​នៅ​រសៀល​ថ្ងៃទី​២៦ ខែសីហា នេះ ដោ​ន​ថោ​ន​ស្បត ស្ថិតនៅ​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​ថៃ Hongyen Thakam, Bintang Timur Surabaya របស់​ឥណ្ឌូនេស៊ី និង MS ABDB របស់​ព្រុយ​ណេ​។​

​គួររំលឹកថា ដោ​ន​ថោ​ន​ស្បត ធ្លាប់​តំណាង​កម្ពុជា ទៅ​ចូលរួម​ពានរង្វាន់​ដដែល​ខាងលើ​កាលពី​ឆ្នាំ​២០១៩ ពេលនោះ​បញ្ចប់​ទៅដោយ​ឈរ​នៅ​លេខ​៤ ដែលជា​កំណត់ត្រា​ល្អ​បំផុត​មិន​ធ្លាប់មាន​សម្រាប់​បាល់ទាត់​ក្លិប​ហ្វូ​ត​សាល​កម្ពុជា បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ចាប់តាំងពី​ចូលរួម​លើកដំបូង នៅ​ឆ្នាំ​២០១៨ (​កាលនោះ ក្លិប​កំចាយមារ តំណាង​កម្ពុជា​)​។​

បញ្ជាក់ថា ក្រុម​ចុងក្រោយ​ដែល​តំណាង​កម្ពុជា ក្នុង​ពាន​នេះ គឺ​ក្រុម​មហាហង្ស ប្រកួត​ក្នុង​ឆ្នាំ​២០២១ ក្រោយ​វិ​ប​ត្តិ​កូ​វីដ​-១៩ បាន​ធូរស្រាល​៕

អត្ថបទ ​៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៧ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ២៦ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៣៩ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៥២ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម