កីឡា
រំលង១០ថ្ងៃ បាល់ទាត់ឥណ្ឌា បានរួចផុតពីការដាក់បម្រាមរបស់ FIFA វិញ
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានសម្រេចដកបម្រាម សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា និងឱ្យត្រលប់មកមានសកម្មភាពបាល់ទាត់វិញ ក្រោយជាប់បម្រាមជាង១០ថ្ងៃ កាលពីល្ងាចថ្ងៃចន្ទ (១៥ សីហា) ដោយសារឥទ្ធិពលនៃការលូកដៃចូលហួសហេតុពីភាគីទី៣។
ការសម្រេចចិត្តនេះ បន្ទាប់ពីតុលាការកំពូលបានទទួលការបញ្ជាក់ថា អាណត្តិនៃគណៈកម្មាធិការគ្រប់គ្រងដែលត្រូវបានបង្កើតឡើង ដើម្បីទទួលយកអំណាចរបស់គណៈកម្មាធិការប្រតិបត្តិរបស់ AIFF ត្រូវបានបញ្ចប់ ហើយថា រដ្ឋបាលរបស់ AIFF បានគ្រប់គ្រងឡើងវិញទាំងស្រុងនូវកិច្ចការប្រចាំថ្ងៃរបស់ AIFF ។ (AIFF សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា)។

ការហាមប្រាមពីស្ថាប័នកំពូលនៃបាល់ទាត់ពិភពលោក FIFA ត្រូវបានដាក់លើប្រទេសឥណ្ឌា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ នេះបានកើតឡើងជាចម្បងដោយសារតែការជ្រៀតជ្រែកពីភាគីទីបី នៅក្នុងកិច្ចការប្រចាំថ្ងៃរបស់ AIFF ។ លើសពីនេះ បើយោងតាមលក្ខន្តិកៈរបស់ FIFA វត្តមានរបស់កីឡាករបាល់ទាត់ល្បីៗនៅក្នុងគណៈកម្មាធិការ មិនត្រូវបានអនុញ្ញាតទេ លុះត្រាតែពួកគេត្រូវបានជ្រើសរើសរួមគ្នា។
FIFA និង AFC នឹងបន្តតាមដានស្ថានការណ៍ ហើយនឹងគាំទ្រ AIFF ក្នុងការរៀបចំការបោះឆ្នោតរបស់ខ្លួនឱ្យទាន់ពេលវេលា។

ការលើកលែងនេះបានន័យថា សកម្មភាពរបស់ AIFF អាចចូលរួមប្រកួត AFC Asian Cup 2023 វិញបានហើយ។ ម្យ៉ាងវិញទៀត ការប្រកួតមិត្តភាពជាមួយវៀតណាម ក្នុងថ្ងៃ FIFA ក៏អាចចូលរួមបាន ហើយសម្រាប់ ជើងឯកលីគ ក៏អាចចូលរួមប្រកួតជាមួយក្រុមផ្សេងទៀតក្នុងព្រឹត្តិការណ៍ AFC Championship បានវិញផងដែរ ជាពិសេសគឺការប្រកួតជើងឯកនារីពិភពលោក អាយុក្រោម១៧ឆ្នាំ (FIFA U-17 Women’s World Cup 2022™) គ្រោងធ្វើឡើងនៅថ្ងៃទី ១១-៣០ ខែតុលា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌា នឹងបន្តតាមការគ្រោងទុក៕
ប្រភព៖ khelnow.com
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


