កីឡា
ប៉ះគ្នាថ្ងៃអាទិត្យនេះ ធន់ ផានិត មានប្រៀបលើ ពេជ្រ សម្បត្តិ
អ្នកប្រដាល់គុនខ្មែរ ធន់ ផានិត មានកាយសម្បទាប្រៀបលើ ពេជ្រ សម្បត្តិ នៅពេលអ្នកទាំងពីរប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខ្សែក្រវាត់ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ វេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី២ ខែតុលា ខាងមុខនេះនៅសង្វៀនបាយ័នស្ទឹងមានជ័យ។

ធន់ ផានិត លេចមុខក្នុងពិភពប្រដាល់គុនខ្មែរយូរឆ្នាំជាង ពេជ្រ សម្បត្តិ ប៉ុន្តែបើនិយាយពីប្រជាប្រិយភាពវិញ អ្នកទាំងពីរមិនចាញ់គ្នាប៉ុន្មានឡើយ ហើយកំពុងលេចធ្លោដូចគ្នា។
ធន់ ផានិត អាយុ១៨ឆ្នាំ កម្ពស់១.៧០ម៉ែត្រ ទម្ងន់៦០គីឡូក្រាម។ ស្រុកកំណើតនៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង។ រូបគេធ្លាប់ប្រកួតបាន៥៨ដង ក្នុងនោះឈ្នះ៤៥ដង ចាញ់៩ដង និងស្មើ៤ ហើយធ្លាប់ផ្តួលដៃគូឲ្យសន្លប់២៥ដង។ ជាកូនសិស្សរបស់លោកគ្រូ ធន់ សុភា ស្ថិតនៅសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ។

ប្រការនេះរូបគេមានប្រៀបខាងកាយសម្បទា លើ ពេជ្រ សម្បត្តិ ដែលមានកម្ពស់ត្រឹមតែ១.៦៥ម៉ែត្រ។ ស្របពេលរូបគេមានអាវុធគ្រោះថ្នាក់៣គឺ ទាត់ ជង្គង់ និងកែង ដូច្នេះរូបគេច្បាស់ណាស់ថា នឹងព្យាយាមទាត់ រួចអោបឡើងជង្គង់។ ពេជ្រ សម្បត្តិ មានមានអាវុធគ្រោះថ្នាក់តែម្យ៉ាងគត់គឺកណ្តាប់ដៃ។
ធន់ ផានិត ត្រូវការប្រុងប្រយ័ត្នបំផុតគឺកណ្តាប់ដៃរបស់ ពេជ្រ សម្បត្តិ ពីព្រោះកូនសិស្សរបស់លោកគ្រូ ពេជ្រ សុផាន់ មានកណ្តាប់ដៃល្អណាស់ទាំងលឿន រហ័ស ច្បាស់ និងមានទម្ងន់។ ប្រសិនបើរូបគេទប់កណ្តាប់ដៃរបស់ ពេជ្រ សម្បត្តិ សង្ឃឹមឈ្នះពិន្ទុច្រើន។

សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងខ្សែក្រវាត់នេះកន្លងមក ធន់ ផានិត បើកឆាកចាញ់ពិន្ទុ ផាត់ថាណា ប៉ុន្តែ២លើកបន្ទាប់ទទួលបានជ័យជម្នះដោយពិន្ទុ មុនពេលផ្តួលដៃគូឲ្យសន្លប់ក្នុងទឹកទី២ ប្រៀបធៀបនឹង ពេជ្រ សម្បត្តិ ផ្តួលដៃគូឲ្យសន្លប់២ដង ឈ្នះពិន្ទុ១ដង និងចាញ់១ដូចគ្នា។
៤ប្រកួតវគ្គសន្សំពិន្ទុ
- ប្រកួតទី១ ចាញ់ ផាត់ថាណា ដោយពិន្ទុ
- ប្រកួតទី២ ឈ្នះ ផេតម៉េម៉ៃ ដោយពិន្ទុ
- ប្រកួតទី៣ ឈ្នះ ទួនប៉េ ដោយពិន្ទុ
- ប្រកួតទី៤ ផ្តួល រ៉ាក់ថែ ឲ្យសន្លប់ទឹកទី២

អត្ថបទ៖ វីរបុត្រ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


