កីឡា
កុក បុរីស ក្លាយជាកីឡាករកម្ពុជាដំបូងរកគ្រាប់បាល់បានច្រើនជាងគេ នៅបាល់ទាត់ម៉ាឡេស៊ី
កីឡាករកូនកាត់ខ្មែរបារាំង កុក បុរីស ដែលលេងឱ្យក្លិប Sarawak United នៃលីគកំពូលម៉ាឡេស៊ី ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបភ្នំពេញក្រោន បានក្លាយជាកីឡាករកម្ពុជា ដែលអាចរកគ្រាប់បាល់បានច្រើនជាងគេនៅប្រទេសដែលរីកចម្រើនបាល់ទាត់ក្នុងតំបន់អាស៊ានមួយនេះ។

បើទោះបីជាធ្លាប់មានរឿងចម្រូងចម្រាសជាមួយក្លិប បុរីស នៅតែព្យាយាមធ្វើបានយ៉ាងល្អនៅលីគកំពូលម៉ាឡេស៊ី ក្នុងការប្រកួតចុងក្រោយនៃលីគដែលបញ្ចប់កាលពីយប់មិញ ដោយគេរកគ្រាប់បាល់បាន ១គ្រាប់បន្ថែមទៀត ក្នុងជំនួបដែលជួយឱ្យក្លិប Sarawak United យកឈ្នះ Melaka United ១-០។
ដូច្នេះនៅក្នុងនាមជាកីឡាករកម្ពុជាតែម្នាក់គត់ ដែលលេងនៅក្រៅប្រទេសឆ្នាំនេះ រូបគេបានរកគ្រាប់បាល់បាន ៥គ្រាប់ ឱ្យក្រុមដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Sarawak ក្នុងការបង្ហាញខ្លួនទាំងលីគ (Malaysian Super league) និងខាប់ (Malaysia FA Cup)។
គ្រាប់បាល់ទាំង ៥គ្រាប់របស់គេរកបាននៅក្នុងលីគកំពូលម៉ាឡេស៊ី (Malaysian Super league) ចំនួន ៤គ្រាប់ ខណៈនៅក្នុងពានរង្វាន់ខាប់ (Malaysia FA Cup) ចំនួន ១គ្រាប់ ដោយបំបែកកំណត់ត្រារបស់កីឡាករ ចាន់ វឌ្ឍនាកា ដែលរកគ្រាប់បាល់បានត្រឹមតែ ៣គ្រាប់នៅក្នុងលីគកំពូលម៉ាឡេស៊ីតែមួយគត់ ជាមួយក្លិប ២ផ្សេងគ្នា (Pahang FA និង PKNS) ស្មើនឹងការប្រកួតចំនួន ២៥ប្រកួត។
យ៉ាងណាមិញ ទោះបីជាគេរកគ្រាប់បាល់បានច្រើនជាងគេក៏ដោយ ប៉ុន្តែលទ្ធផលចុងក្រោយរបស់ Sarawak United នៃលីគរដូវកាល២០២២នេះ គឺត្រូវកាត់ចេញទៅលីគទី៣ ម៉ាឡេស៊ី ដោយសារក្លិបបង្កើតឱ្យមានបញ្ហាហិរញ្ញវត្ថុដែលខុសលក្ខខណ្ឌលីគម៉ាឡេស៊ី បើទោះបីជាឈរនៅលេខរៀងទី១១ នៃលីគក៏ដោយ។
សូមរំឮកថា លីគបាល់ទាត់ម៉ាឡេស៊ី មានកីឡាករកម្ពុជា ៤នាក់ហើយ ដែលទៅប្រកបអាជីពនៅទីនោះរួមមាន ធារី ចន្ថាប៊ីន (រកបាន ២គ្រាប់), កែវ សុខផេង (រកបាន ១គ្រាប់), ប្រាក់ មុន្នីឧត្តម (ពុំអាចរកគ្រាប់បាល់បាន) និងចាន់ វឌ្ឍនាកា ជាថ្មីម្ដងទៀត (រកគ្រាប់បាល់បាន ៣គ្រាប់)៕ អត្ថបទ៖ មន្នីរ័ត្ន

-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២៣ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


