កីឡា
គ្រូព្រះខ័នរាជស្វាយរៀង៖ ក្រោនគឺជាក្រុមដែលកំពុងឡើងជើងនៅក្នុងលីគ នាពេលឥឡូវនេះ
គ្រូបង្វឹកនៃក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង លោក Conor Nestor បាននិយាយថា «…ក្រោន (ភ្នំពេញក្រោន) គឺជាក្រុមដែលកំពុងឡើងជើងនៅក្នុងលីគនាពេលឥឡូវនេះ…» ខណៈក្រុមរបស់លោកត្រូវជួបក្នុងជំនួបសប្ដាហ៍ទី២៤ នៃលីគកំពូលកម្ពុជា ល្ងាចនេះ។ ការប្រកួតល្ងាចនេះរវាង ព្រះខ័នរាជស្វាយរៀង ជាមួយ ភ្នំពេញក្រោន នឹងធ្វើឡើងនៅវេលាម៉ោង ៦:៣០នាទីយប់ នាកីឡដ្ឋានខេត្តស្វាយរៀងផ្ទាល់។

លោក Conor Nestor បានលើកឡើងមុនការប្រកួតមកដល់ថា៖ «មែនទែនទៅ យើងមានពេលរៀបចំ និងប្រមូលកម្លាំងឡើងវិញពុំទាន់គ្រប់គ្រាន់ទេ ប៉ុន្តែពិតណាស់ក្រុមទាំងពីរបានស្គាល់ពីគ្នាបានច្បាស់ណាស់។ ក្រោន (ភ្នំពេញក្រោន) គឺជាក្រុមដែលកំពុងឡើងជើងនៅក្នុងលីគនាពេលឥឡូវនេះ»។ «យើងចាំបាច់ត្រូវតែ ជម្រុះចេញនូវចំណុចខ្វះខាតចេញ ហើយធ្វើការងារយើងអោយបានល្អ ហើយធ្វើអោយមានការគាំទ្របន្ថែមទៅកាន់ Marcus។» លោក Conor បានបន្ថែម។

គួររំលឹកថា ៣ប្រកួតចុងក្រោយរវាង ព្រះខ័នរាជស្វាយរៀង ជាមួយ ភ្នំពេញក្រោន នៅឆ្នាំ២០២២នេះ គឺព្រះខ័នរាជស្វាយរៀង មានប្រៀបជាងបន្តិចដោយបានឈ្នះ ២ដង ពោលគឺ ជើងទី១ ស្វាយរៀង ឈ្នះ ១-៣, ជើងទី២ ព្រះខ័នរាជស្វាយរៀង បន្តយកឈ្នះ ១-០ និងជើងទី៣ ភ្នំពេញក្រោន យកឈ្នះ ៣-០។
សូមបញ្ជាក់ជាថ្មីថា ព្រះខ័នរាជស្វាយរៀង, វិសាខា, ភ្នំពេញក្រោន និងបឹងកេត គឺជាក្រុមកំពូលទាំង ៤ ដែលបានកៅអីប្រកួតវគ្គ ៤ក្រុមចុងក្រោយ ឬជាវគ្គដែលប្រកួតដណ្ដើមជើងឯក ដោយក្រុមទាំង៤ ត្រូវជួបគ្នាចំនួន ២ជើងទៀត សរុបម្នាក់ ៦ប្រកួត៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


