កីឡា
មកដឹងទីតាំងភូមិសាស្ត្រ និងការរីកចម្រើនវិស័យកីឡាបាល់ទាត់របស់ ម៉ារ៉ុក ក្រោយឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុកបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup ឆ្នាំ ២០២២ ដែលរៀបចំឡើងនៅប្រទេសកាតា ដោយបានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប៉ះនឹងបារាំងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នេះ ។

ក្នុងវគ្គសន្សុំពិន្ទុតាមពូល ម៉ារ៉ុកស្មើតែមួយលើកប៉ុណ្ណោះ និងទទួលបានជ័យជម្នះ ២ លើក ។ ៧ ពិន្ទុនេះធ្វើឲ្យម៉ារ៉ុកឡើងដល់វគ្គ ១៦ ក្រុមចុងក្រោយ និងថែមបានយកឈ្នះគោជល់អេស្ប៉ាញក្នុងវគ្គនោះផងដែរ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ។ បន្ទាប់មកម៉ារ៉ុកបានបន្តយកឈ្នះលើព័រទុយហ្គាល់ទៀតក្នុងលទ្ធផល ១-០ ក្នុងវគ្គ ៨ ក្រុមចុងក្រោយ ។
តើម៉ារ៉ុកមានទីតាំងភូមិសាស្ត្រ និងវិស័យកីឡាបាល់ទាត់យ៉ាងណាដែរ?
ម៉ារ៉ុក ឬ Morocco គឺជាប្រទេសមួយដែលស្ថិតនៅអាហ្វ្រិកខាងជើងតាមមហាសមុទ្រអាត្លង់ទិច និងសមុទ្រមេឌីទែរ៉ាណេ និងមានព្រំប្រទល់ដីគោកជាប់ប្រទេសអាល់ហ្សេរី តំបន់សាហារ៉ាខាងលិច និងដែនទឹកជាប់ប្រទេសអេស្ប៉ាញ ។

ម៉ារ៉ុកមានទីក្រុងឈ្មោះ Rabat ប៉ុន្តែទីក្រុងធំបំផុតវិញនោះមានឈ្មោះ Casablanca ហើយប្រទេសនេះមានផ្ទៃដីសរុប ៤៤៦,៣០០ គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រហែល ៣៧ លាននាក់គិតត្រឹមឆ្នាំ ២០២២ នេះ ។
ដោយឡែកចំពោះវិស័យកីឡាវិញ, បាល់ទាត់ជាកីឡាដ៏ពេញនិយមបំផុតរបស់ប្រទេសម៉ារ៉ុក ជាពិសេសក្នុងចំណោមយុវវ័យក្នុងទីក្រុង ។ នៅឆ្នាំ ១៩៨៦ ម៉ារ៉ុកបានក្លាយជាប្រទេសអារ៉ាប់ និងអាហ្រ្វិកដំបូងគេដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតវគ្គជម្រុះជុំទី ២ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ។

ដើមឡើយប្រទេសម៉ារ៉ុកគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតពានរង្វាន់ទ្វីបអាហ្រ្វិកឆ្នាំ ២០១៥ ប៉ុន្តែបានបដិសេធមិនធ្វើជាម្ចាស់ផ្ទះការប្រកួតនេះតាមកាលបរិច្ឆេទដែលបានគ្រោងទុក ដោយសារតែមានការភ័យខ្លាចចំពោះការផ្ទុះឡើងនៃមេរោគអេបូឡានៅលើទ្វីបនេះ ។
ទន្ទឹមនោះ ម៉ារ៉ុកក៏បានព្យាយាមធ្វើម្ចាស់ផ្ទះ FIFA World Cup ចំនួន ៥ ដងផងដែរ ប៉ុន្តែរងបរាជ័យក្រោមស្នាដៃបារាំង អាល្លឺម៉ង់ អាហ្រ្វិកខាងត្បូង និងកាណាដា-ម៉ិកស៊ិក-សហរដ្ឋអាមេរិក ដែលដេញថ្លៃបានធ្វើម្ចាស់ផ្ទះរួមគ្នានៅឆ្នាំ ២០២៦ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Wikipedia
ចុចអាន ៖ តើ World Cup ឆ្នាំនេះអាចជាន់ដានចាស់ដូច ២០១៨ ដែរឬទេ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត


