កីឡា
FIFA បើកការស៊ើបអង្កេត ក្រោយស្ដេចរោយអំបិល Salt Bae បំពានច្បាប់ចូល ទីលានប្រកួត World Cup
FIFA បានចាប់ផ្ដើមស៊ើបអង្កេតទ្រង់ទ្រាយធំ ក្រោយរូបភាពនិងវីដេអូរបស់មេចុងភៅទួរគីដ៏ល្បី Salt Bae បានបំពានច្បាប់ចូលទៅទីលានប្រកួត World Cup នៅវគ្គផ្តាច់ព្រ័ត្រដើម្បីអបអរជាមួយកីឡាករអាហ្សង់ទីន។
លោក Nusret Gokce ដែលជាម្ចាស់ភោជនីយដ្ឋានច្រើនកន្លែងលើពិភពលោក និងត្រូវបានគេស្គាល់ថាជា Salt Bae ស្ដេចរោយអំបិលលើសាច់គោអាំងខ្ចប់សន្លឹកមាស បានបង្ហោះវីដេអូ និងរូបថតនៅលើទំព័រ Instagram របស់គាត់ ជាមួយនឹងកីឡាករអាហ្សង់ទីន បន្ទាប់ពីពួកគេយកឈ្នះបារាំងក្នុងវគ្គផ្ដាច់ព្រ័ត្រ ខណៈមេចុងភៅរូបនេះក៏បានថតរូបកាន់ពានរង្វាន់ World Cup ផងដែរ។
ជាងនេះទៅទៀត វីដេអូដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏បានបង្ហាញពី Salt Bae ចាប់ដៃរបស់ខ្សែប្រយុទ្ធ Lionel Messi ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីប្រធានក្រុមអាហ្សង់ទីន។
បើយោងតាមគេហទំព័ររបស់ FIFA បានបញ្ជាក់ថា ពានរង្វាន់អាចត្រូវបានប៉ះដោយថ្នាក់ដឹកនាំប្រទេស នៃក្រុមជម្រើសជាតិដែលឈ្នះពាន រួមទាំងអតីតអ្នកឈ្នះ និងប្រមុខរដ្ឋប៉ុណ្ណោះ។
ទោះយ៉ាងណា ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីការពិនិត្យឡើងវិញ FIFA បាននិងកំពុងបង្កើតពីរបៀបដែលបុគ្គលនេះ ទទួលបានសិទ្ធិចូលទីលានប្រកួតមិនសមរម្យ បន្ទាប់ពីពិធីបិទនៅកីឡដ្ឋាន Lusail កាលថ្ងៃទី ១៨ ខែធ្នូ វិធានការផ្ទៃក្នុងសមស្របនឹងត្រូវធ្វើឡើងភ្លាមៗ”៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាវផាយដែល Messi ពាក់លើកពាន World Cup ថ្ងៃមុន ជារង្វាន់ពីឥស្សរជនជាន់ខ្ពស់មួយរូប
ចុចអាន៖តើ Antonela Roccuzzo ភរិយារបស់កីឡាករបាល់ទាត់ Messi ជានរណា?
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


