Connect with us

ជីវិតកម្សាន្ដ

តើ Antonela Roccuzzo ភរិយារបស់កីឡាករបាល់ទាត់ Messi ជានរណា?

បានផុស

នៅ

ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ បានបញ្ចប់ទៅកាលពីថ្ងៃទី ១៨ខែធ្នូ ក្រោយអាហ្សង់ទីន​បាន​យកឈ្នះបារាំងក្នុងវគ្គផ្តាច់ព្រ័ត្រ​ និងយកពាន​រង្វាន់មាស​មកផ្ទះវិញ​ បន្ទាប់ពី​៣៦ ឆ្នាំ ចាប់តាំងពីជ័យជម្នះចុងក្រោយរបស់ប្រទេសនេះ។

ចំពេលទទួល​ជ័យជម្នះ ពេលវេលាដ៏​កក់ក្តៅ​បំផុតបានកើតឡើងនៅពេលដែលភរិយារបស់ Messi ឈ្មោះ Antonela Roccuzzo និងកូនប្រុសទាំងបី​នៅលើទីលាន ខណៈពួកគេបាន​ឱប​ថើប Messi ។ ដូច្នេះ តើ​ជីវិត​របស់​ភរិយា​​តារាខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ​ជានរណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នេហាក្នុងរឿងនិទានរបស់ Antonela Roccuzzo ជាមួយកីឡាករបាល់ទាត់ Lionel Messi

យោងតាម​សារព័ត៌មាន​ CNN បាននិយាយថា ​រឿងស្នេហារបស់ Messi និង Roccuzzo គឺពិតជា​រឿងមួយដែលបាន​ចែករំលែកក្នុងសៀវភៅ។ អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​ពេល Messi មាន​អាយុ​ត្រឹម​តែ​៥​ឆ្នាំ​ប៉ុណ្ណោះ ហើយ​កំពុង​លេង​ឲ្យ Newell’s Old Boys រួច​ហើយ។ គាត់បានធ្វើជាមិត្តនឹង Lucas Scaglia ដែល​ជា​បងប្អូន​ជីដូន​មួយ​របស់ Roccuzzo។ ក្រោយមកគាត់បានចាកចេញពីផ្ទះនៅអាយុ ១៣ ឆ្នាំដើម្បីបន្តក្តីសុបិននៅប្រទេស​អេស្ប៉ាញ។ ទោះជាយ៉ាងណាក៏ដោយ ជោគវាសនាបានកំណត់រួចហើយ អ្នកទាំងពីរបានភ្ជាប់​ទំនាក់ទំនងគ្នាឡើងវិញនៅ​ឆ្នាំ ២០០៥ បន្ទាប់ពីសោកនាដកម្មដែលពាក់ព័ន្ធនឹងមិត្តល្អបំផុតរបស់ Roccuzzo បាន​ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍​ ហើយ Messi បានត្រលប់មកផ្ទះវិញ​ដើម្បីលួងលោមនាង។ ក្រោយ​មក អ្នក​ទាំង​ពីរ​បាន​ណាត់​ជួប​គ្នា​អស់​រយៈ​ពេល​៤​ឆ្នាំ មុន​នឹង​បញ្ជាក់​ពី​ស្នេហា​ជា​សាធារណៈ​ក្នុង​អំឡុង​ពេល​ប្រកួត World Cup ឆ្នាំ​២០១០ ។ Messi បានស្នើសុំនៅឆ្នាំដដែល ប៉ុន្តែពួកគេបានភ្ជាប់ពាក្យនៅឆ្នាំ ២០១៧នៅឯស្រុកកំណើតដ៏ស្រស់បំព្រងរបស់ពួកគេគឺ Rosario ប្រទេស​អាហ្សង់ទីន។ Messi បានប្រាប់ FC Barcelona ក្នុងឆ្នាំ ២០១៩ ថា នាងមានភាពវៃឆ្លាត​ខ្ពស់ និង​ពូកែគ្រប់ផ្នែក​ក្នុងជីវិត “ភរិយា​របស់ខ្ញុំ Antonela មានគុណ​សម្បត្តិ​ដ៏អស្ចារ្យជាច្រើន។ ខ្ញុំពិតជា​កោតសរសើរ​ពី​របៀប​ដែល​នាង​ដោះស្រាយជាមួយរាល់ថ្ងៃ។ នាង​តែងតែ​មាន​អារម្មណ៍​ល្អ ហើយ​នាង​ចូល​ទៅរក​បញ្ហា​យ៉ាង​គួរ​ឲ្ហយសរសើរ”។

អាហ្សង់ទីន “អាពាហ៍ពិពាហ៍​នៃ​សតវត្សរ៍”

កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៧ គូស្នេហ៍មួយគូនេះបានចាប់ដៃគ្នានៅសណ្ឋាគារ និងកាស៊ីណូលំដាប់ផ្កាយ៥ ក្នុងខេត្ត Santa Fe ។ ការប្រារព្ធពិធីនេះត្រូវបានចូលរួមដោយភ្ញៀវ​ជិតស្និទ្ធ​ចំនួន២៦០ រាយការណ៍ដោយ​ទស្សនាវដ្តីអាមេរិក ហើយ Messi គឺជាតារាបាល់ទាត់ដ៏ល្បីម្នាក់រួចទៅហើយ។​ ពិធីមង្គលការរបស់ពួកគេបានដាក់ឈ្មោះថា “អាពាហ៍ពិពាហ៍នៃសតវត្សន៍” ដោយកាសែតក្នុងស្រុក ខណៈចូលរួមដោយមិត្តរួមបាល់ទាត់របស់ Messi ជាច្រើនដូចជា Luis Suarez, Neymar និង Gerard Piquee រួមជាមួយ​តារាប៉ុប Shakira។​ កាលណោះ Roccuzzo មានអាយុ ២៩ ឆ្នាំ នៅពេលនោះបានពាក់រ៉ូបអាពាហ៍ពិពាហ៍ Rosa Clara ដ៏​សាមញ្ញា​ប៉ុណ្ណោះ។ អ្នកទាំងពីរ​ក៏បានស្នើសុំភ្ញៀវកិត្តិយស​​កុំ​ផ្ដល់​អំណោយអាពាហ៍ពិពាហ៍​ដល់ពួកគេ ប៉ុន្តែ​ជំនួស​មក​វិញនៅ​ការ​បរិច្ចាគទៅអង្គការ Techo ដែលជួយសាងសង់ផ្ទះ​សង្គ្រោះ បន្ទាន់​នៅប្រទេស​អាហ្សង់ទីន​វិញ។

នាង​នៅ​តែ​មាន​ចិត្ត​ល្អ និង​ដាក់ខ្លួន​ជានិច្ច

ត្បិតថាជាភរិយារបស់កីឡាករបាល់ទាត់​ពិភពលោក​ក្ដី តែអ្នកម្ដាយកូន៣នេះ​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​មនុស្ស​ដាក់ខ្លួន​និង​មានចិត្តល្អជានិច្ច។ ប្រភពមួយបានទម្លាយ​ថា “នាងតែងតែដាក់ខ្លួនឲ្យទាប”។ នៅពេលដែលគេដឹងថានាងកំពុងណាត់ជួប Messi ក្នុង​អំឡុង​ការប្រកួត World Cup នៅ​អាហ្វ្រិក​ខាងត្បូង ពួកគេបានរួមរស់ជាមួយគ្នាអស់រយៈពេលជាង ៣ ឆ្នាំ ហើយវាពិតជាលំបាកណាស់ ក្នុងការថតរូបភាព​របស់នាង។ ដោយ​ឡែក​យោង​​តាម​គេហទំព័រ Vanity Fair España បញ្ជាក់​ថា ​គ្រួសារ​របស់ Roccuzzo ជា​ម្ចាស់​ផ្សារ​ទំនើប Unico នៅ Rosario ប៉ុន្តែ​ទោះបី​ជា​នាង​មានជីវភាព​ធូរធារ​យ៉ាងណា​ក៏ដោយ ក៏​នាង​នៅ​តែ​រស់នៅ​ក្នុង​ជីវិត​ធម្មតា ហើយ​គេច​ចេញពី​ព្រឹត្តិការណ៍​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ នាង​ក៏​ចូលចិត្ត​ដើរលេង​ជាមួយ​មិត្តភ័ក្ដិ​កាលពី​កុមារភាព និង​បងស្រី​ទាំងពីរ​របស់​នាង​ផង​ដែរ​។

នាង​គឺ​ជា​អ្នក​ជំនួញ និង​ជា​តារា Instagram

នៅឆ្នាំ ២០១៧ Roccuzzo បាន​ចាប់ផ្ដើម​កិច្ចសហប្រតិបត្តិការជាមួយ WAG Sofía Balbi ភរិយា​របស់កីឡាករបាល់ទាត់ Luis Suárez និង​ម៉ាកស្បែកជើង Sarkany ។ ប៉ុន្តែពួកគេ​បានសម្រេចចិត្ត​បិទ​ហាង Barcelona របស់​គម្រោង​នៅឆ្នាំ២០១៩។ លោក Sarkany បាននិយាយតាមប្រភព​ដដែល​ថា “ពួកគេ Roccuzzo និង Balbi ចង់លះបង់ខ្លួនឯងពេញម៉ោងដល់កូនៗ និងក្រុមគ្រួសារ​របស់​ពួកគេ”។ ប៉ុន្តែ Roccuzzo នៅតែ​ជា​តារា​នៃ​កិច្ច​ព្រមព្រៀង​ផ្ទាល់​ខ្លួន​របស់​នាង ជាមួយ​នឹង​ចំនួន​អ្នក​តាមដាន Instagram ដ៏​ច្រើន​លើសលប់ ២៥លាននាក់នៅ​បណ្ដាញ​មួយនេះ។ នាងបានធ្វើការ​ជាមួយ​ម៉ាក​សំលៀកបំពាក់​ល្បីៗដូចជា Alo Yoga, Adidas, Dolce & Gabbana និង Stella McCartney ។ នាង​ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចូល​រួម​កម្មវិធី​បង្ហាញ​ម៉ូដ​ល្បី​ៗ​ដូច​ជា Louis Vuitton, Guerlain និង Dior ជាដើម។ យោង​តាម​គេហទំព័រ Celebrity Net Worth បាន​ឲ្យ​ដឹង​ថា Roccuzzo មាន​ទ្រព្យសម្បត្តិ​សរុប​ចំនួន ២០ លាន​ដុល្លារ​អាមេរិក​ឯណោះ។

រូបភាពគ្រួសារ​ល្អឥតខ្ចោះ និង​ការ​បង្រៀន​កូនៗ

Messi និង Roccuzzo មានកូនប្រុស៣នាក់ជាមួយគ្នាដូចជា៖ Thiago (២០១២), Mateo (២០១៥) និង Ciro (២០១៨)។ យោង​តាម Sports Brief បានឲ្យដឹងថា ភរិយា Messi មិនសូវ​តឹងរ៉ឹង​លើកូនៗដូច Messi នោះ​ទេ។ ប៉ុន្តែ​ហេតុផល​នៅពី​ក្រោយការ​ស្រលាញ់​ដ៏​លំបាក​របស់ Messi គឺ​ចង់​បង្រៀន​កូនៗឲ្យ​ដឹង​ពី​តម្លៃ​នៃ​វត្ថុនានា ហើយដើម្បីឲ្យ​កូន​ដឹងថា ​ពួកគេ​ត្រូវ​តែ​រក​បាន​របស់របរ​ក្នុង​ជីវិត ហើយ​មិន​ងាយ​ទទួល​បាន​វា​ដោយ​ពឹង​លើ​កេរ្តិ៍ឈ្មោះ​របស់​ឪពុក​របស់​ពួកគេ​ឡើយ។

ទោះយ៉ាងណា បន្ទាប់ពីការផ្ទេរ​ដ៏គួរឲ្យ​ភ្ញាក់ផ្អើល​របស់ Messi ទៅ Paris Saint-Germain ក្នុងឆ្នាំ ២០២១ ឥឡូវ​នេះ ​ក្រុមគ្រួសារ​ត្រូវ​បានគេ​រាយការណ៍​ថា រស់នៅក្នុងតំបន់ Neuilly-sur-Seine នេះបើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អៀរឡង់​បាន​បញ្ជាក់​យ៉ាង​ដូច្នោះ​៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គិតខុសស្រឡះ! តាមពិត ស្រ្តីដែលរត់ឱប Messi មិនមែនជាម្តាយរបស់គាត់ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម