កីឡា
ធឿន ធារ៉ា អាចនឹងទទួលកុងត្រាក្លាយជាតារាប្រចាំ Thai Fight
អ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា បានក្លាយជាកីឡាករកម្ពុជាទី១ក្នុងការឈ្នះខ្សែក្រវាត់អន្តរជាតិ Thai Fight និងពានរង្វាន់ស្តេចថៃ បន្ទាប់ពីបានផ្តួលកីឡាករថៃ សៃយោគ ក្នុងវគ្គផ្តាច់ព្រ័ត្រឲ្យអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតក្នុងទឹក១កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ជើងខ្លាំងទាំងពីរមិនបានស្ទាបស្ទង់គ្នាច្រើនឡើយពោលគឺចាប់ផ្តើមវ៉ៃតែម្តងដោយសារការប្រកួតមានត្រឹមតែ៣ទឹក។ ចំណុចដែលធ្វើឲ្យ ធឿន ធារ៉ា សម្រុកខ្លាំងនៅក្នុងទឹកទី១តែម្តង ពីព្រោះវ៉ៃលើពោះដែលបណ្តាលឲ្យ សៃយោគ ស្រុតចុះ ហើយក៏សម្រុកថែមកណ្តាប់ដៃផ្ទួនៗ និងកែងឆ្វេងៗស្តាំដែលធ្វើឲ្យកីឡាករថៃបែកហូរឈាម។
សៃយោគ បានចេញកណ្តាប់ដៃច្រើនដែរ ប៉ុន្តែ ធឿន ធារ៉ា គេចផុត ហើយការទាត់ជើងឆ្វេងក៏ត្រូវបានកីឡាករគុនខ្មែរយកដៃការពារបានដែរ ដូច្នេះកីឡាករថៃវ៉ៃមិនចំគោលដៅច្រើនលើ ធារ៉ា ឡើយ។ នៅពេលអោបគ្នា អាជ្ញាកណ្តាលចាប់បំបែក និងពិនិត្យឃើញឈាមច្រើន ក៏ផ្តល់ឲ្យគ្រូពេទ្យពិនិត្យឃើញថា បែកធំមិនអាចការប្រកួតបានទេ។
សូមរម្លឹក កាលប្រកួតជម្រុះជុំទី១ ធឿន ធារ៉ា បានផ្តួលកីឡាករអាមេនី-រុស្ស៊ី Yurik Davtyan ឲ្យសន្លប់ក្នុងទឹកទី១ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួបតារាថៃហ្វៃ សៃយោគ ហើយផ្តួលក្នុងទឹកទី១ទៀតដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ Thai Fight និងពានរង្វាន់ស្តេចថៃជាលើកដំបូងសម្រាប់កម្ពុជា។

ជ័យជម្នះទាំងនេះតាមរយៈអ្នកផ្គូផ្គងខ្មែរដែលនាំទៅប្រកួតនៅកម្មវិធីថៃហ្វៃបានឲ្យដឹងថា ខាងកម្មវិធីកំពុងពិចារណាចុះកុងត្រាជាមួយ ធឿន ធារ៉ា ដើម្បីឲ្យក្លាយជាតារាឆ្នើមប្រចាំសង្វៀនដ៏ធំរបស់ថៃនេះ។ កុងត្រាអាច១ឆ្នាំ, ៣ ឆ្នាំ ឬក៏ឈានទៅដល់៥ឆ្នាំ ប្រសិនបើប្រកួតបន្តបន្ទាប់បានល្អធ្វើឲ្យកម្មវិធីកាន់តែទាក់ទាញ។
សម្រាប់ការឈ្នះជើងឯកនេះ ធឿន ធារ៉ា ទទួលបានប្រាក់ជាង៤សែនបាត (ជាង១ម៉ឺនដុល្លារ) ហើយក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តជាបន្តបន្ទាប់ទៀតនៅប្រទេសកម្ពុជា ដូចជាលោកស្រី ទ្រី ដាណា ជួយ២ពាន់ដុល្លារអាមេរិក៕
អត្ថបទ៖ វីរបុត្រ
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


