កីឡា
ថៃ នឹងត្រូវ AFF ពិន័យជាប្រាក់ជិត ៣ម៉ឺនដុល្លារបន្ទាប់ពីការដុតភ្លើងអំឡុងពេលប្រកួតឈ្នះហ្វីលីពីន
អ្នកគាំទ្រថៃ បានដុតភ្លើងអំឡុងការប្រកួតជាមួយហ្វីលីពីន នៅថ្ងៃប្រកួតទី៣ នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 ខណៈដែលការទាត់ចូលរបស់ Teerasil Dangda ពី Adisak Kraisorn និងSuphanan Bureerat បានធានាឱ្យក្រុមរហ្សនាម ដំរីសឹកថៃ ឈរនៅកំពូលតារាងមុនការធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី។

ប៉ុន្តែចំពេលការអបអរនៅកីឡដ្ឋាន Thammasat Stadium អ្នកគាំទ្រម្នាក់ក្នុងក្រុម Ultras Thailand (អង្គុយនៅ zone S) បានសម្រេចចិត្តដុតភ្លើងដែលនៅសល់ប្រហែល ៥នាទីទៀតចប់ការប្រកួត។ ភ្លាមៗសន្តិសុខបានចុះអន្តរាគមន៍ ហើយស្ថានការណ៍ត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស ប៉ុន្តែការខូចខាតបានកើតឡើងរួចទៅហើយ។
យ៉ាងណាមិញ ការធ្វើបែបនេះនឹងត្រូវទួលការពិន័យ។ ការដុតកាំជ្រួច និងភ្លើង ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងនៅក្នុងកីឡដ្ឋានក្រោមច្បាប់របស់សហព័ន្ធអាស៊ាន (AFF) និងសហព័ន្ធអាស៊ី (AFC) ដោយសារតែគ្រោះថ្នាក់ដែលពួកគេបង្ក។

សមាគមកីឡាបាល់ទាត់ថៃ ត្រូវបានពិន័យ ២ដងក្នុងប៉ុន្មានឆ្នាំចុងក្រោយសម្រាប់ឧប្បត្តិហេតុស្រដៀងគ្នានេះ។ លើកទី១ គឺពិន័យ ១១,០០០ដុល្លារ អំឡុងពេលប្រកួត AFC U-16 ឆ្នាំ២០១៤។ ទន្ទឹមនឹងនោះ លើកទី២ គឺពិន័យ ៣០,០០០ដុល្លារ ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFF Cup ដូចគ្នានេះ កាលពីឆ្នាំ២០១៦ ជាមួយឥណ្ឌូនេស៊ី។
ដូច្នេះការប្រព្រឹត្តខុសលើកទី៣ ទំនងជានឹងធ្វើឲ្យសហព័ន្ធបាល់ទាត់ថៃ ខាតបង់យ៉ាងហោចណាស់ ៣០.០០០ ដុល្លារទៀត ឬជាង ១.០០០.០០០ បាត។ ការផាកពិន័យនឹងត្រូវដាក់បន្ទាប់ពីការបញ្ចប់នៃការប្រកួតនៅឯកិច្ចប្រជុំបន្ទាប់របស់ AFC ក្នុងខែមករា៕
ប្រភព៖ mainstand.co.th
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត


