កីឡា
យប់មិញ Haaland បង្កើតកំណត់ត្រាមួយ ក្នុងក្របខ័ណ្ឌអង់គ្លេស Premier League
ម៉ាស៊ីនរកគ្រាប់បាល់របស់ Manchester City គឺកីឡាករ Erling Haaland បានបង្កើតកំណត់ត្រាថ្មីក្នុងក្របខ័ណ្ឌអង់គ្លេស Premier League ពេលក្លិបមេឃខៀវ ទទួលជ័យជម្នះ ៣-១ កាលពីថ្ងៃពុធលើក្រុម Leeds United។

Haaland រកបានពីរគ្រាប់ ក្នុងតង់ទីពីរ គឺនៅនាទីទី៥១និង៦៤ បន្ទាប់ពីការបញ្ជូនបាល់ពីរលើករបស់ Jack Grealish។
គ្រាប់បាល់ទាំងនោះគឺជាគ្រាប់ទី១៩ និងទី២០ ក្នុងអាជីព EPL របស់ Haaland ខណៈរូបគេទើបបង្ហាញខ្លួនបាន១៤ប្រកួតប៉ុណ្ណោះ។ Haaland បានក្លាយជាកីឡាករដំបូងគេក្នុងក្របខ័ណ្ឌ EPL ដែលរកបាន២០គ្រាប់លឿនបំផុត។

កំណត់ត្រាចាស់ ជាកីឡាកររកគ្រាប់បាល់បាន២០គ្រាប់លឿនបំផុតក្នុងក្របខ័ណ្ឌ EPL គឺកាន់កាប់ដោយកីឡាករ Kevin Phillips។
Phillips ត្រូវការចូលលេង២១ប្រកួតដើម្បីរកគ្រាប់បាល់បាន២០គ្រាប់ដំបូង នៃអាជីព EPL របស់គាត់ជាមួយក្លិបឆ្មាខ្មៅ Sunderland ក្នុងរដូវកាល ១៩៩៩/២០០០៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SI
ចុចអាន៖ យល់ស្របទេ Mbappe ជាមួយ Haaland នឹងក្លាយជា Messi Ronaldo ជំនាន់ថ្មី?
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


