កីឡា
នេះលទ្ធផលទាំងអស់របស់បាល់ទាត់កម្ពុជាប្រចាំឆ្នាំ២០២២
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទាំងបុរស និងនារីគ្រប់កម្រិតបានប្រកួតក្នុងពានរង្វាន់ជាច្រើនទាំងកម្រិតអាស៊ាន និងអាស៊ី ក្នុងឆ្នាំ២០២២នេះបានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូលទាំងអស់ដែលនេះជាកំណត់ត្រាដ៏អាក្រក់មួយប្រចាំឆ្នាំ។
១. ជើងឯកយុវជនអាស៊ានអាយុ២៣ឆ្នាំ
ការប្រកួតបាល់ទាត់ជើងឯកយុវជនអាយុក្រោម២៣ឆ្នាំ (AFF U-23 Championship) ឆ្នាំ២០២២ ធ្វើនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៤ ដល់ទី២៦ ខែកុម្ភៈ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ កម្ពុជាបានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល បន្ទាប់ពីឈ្នះ២ប្រកួត និងចាញ់១ប្រកួត ក្នុងនោះឈ្នះព្រុយណេ ៦-០, ឈ្នះហ្វីលីពីន ១-០ និងចាញ់ទីម័រខាងកើត ០-១។
២. ស៊ីហ្គេម ២០២១ (លើកមក២០២២ នៅវៀតណាម)
ការប្រកួតបាល់ទាត់បុរសអាយុក្រោម២៣ឆ្នាំនៅកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ក្នុងខែឧសភា ឆ្នាំ២០២២ ក្រុមបាល់ទាត់កម្ពុជាបានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល បន្ទាប់ពីឈ្នះ១ប្រកួត ស្មើ១ប្រកួត និង ចាញ់២ប្រកួត ក្នុងនោះឈ្នះ ឡាវ ៤-១, ស្មើម៉ាឡេស៊ី ២-២, ចាញ់សិង្ហបុរី ០-១ និងចាញ់ថៃ ០-៥។
ជាមួយគ្នានេះ ក្រុមនារីកម្ពុជាក៏ធ្លាក់ក្នុងពូលដែរនៅស៊ីហ្គេម ឆ្នាំ២០២១ បន្ទាប់ពីចាញ់ហ្វីលីពីន ៥-០ និងចាញ់ វៀតណាម ០-៧។
៣. វគ្គជម្រុះជើងឯកអាស៊ី
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតធំបានធ្លាក់ក្នុងជម្រុះជុំទី៣ AFC Asian Cup 2023 ចាប់ពីថ្ងៃទី៦ ដល់ទី១៤ ខែមិថុនា ឆ្នាំ២០២២។ ស្ថិតក្នុងពូល H នៅប្រទេសឥណ្ឌា កម្ពុជាស្មើ១ប្រកួត និងចាញ់២ប្រកួត ក្នុងនោះចាញ់ម្ចាស់ផ្ទះឥណ្ឌា ២-០, ចាញ់ហុងកុង ០-៣ និងស្មើអាហ្វហ្គានីស្ថាន ២-២។
៤. ជើងឯកយុវជនអាស៊ានអាយុ១៩ឆ្នាំ
ការប្រកួតបាល់ទាត់ជើងឯកយុវជនអាស៊ានអាយុក្រោម១៩ឆ្នាំ (AFF U-19 Championship) ពីថ្ងៃទី២ ដល់ទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។ កម្ពុជាធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល បន្ទាប់ពីឈ្នះ១ប្រកួត និងចាញ់៣ប្រកួត ក្នុងនោះឈ្នះសិង្ហបុរី ១-០, ចាញ់ម៉ាឡេស៊ី ២-១, ចាញ់ឡាវ ២-១ និងចាញ់ទីម័រខាងកើត ១-៤។
៥. ជើងឯកយុវជនអាស៊ានអាយុ១៦ឆ្នាំ
ការប្រកួតបាល់ទាត់ជើងឯកយុវជនអាស៊ានអាយុក្រោម១៦ឆ្នាំ (AFF U-16 Championship) ពីថ្ងៃទី៣១ ខែកក្កដា ដល់ទី១១ ខែសីហា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។ កម្ពុជាធ្លាក់វគ្គសន្សំពិន្ទុក្នុងពូល បន្ទាប់ពីឈ្នះ១ប្រកួត និងចាញ់២ប្រកួត ក្នុងនោះឈ្នះអូស្ត្រាលី ៤-២, ចាញ់ ម៉ាឡេស៊ី ៣-០ និងចាញ់មីយ៉ាន់ម៉ា ១-០។
៦. ជម្រុះជើងឯកយុវជនអាស៊ីអាយុ២០ឆ្នាំ
ការប្រកួតជម្រុះបាល់ទាត់ជើងឯកយុវជនអាស៊ីអាយុក្រោម២០ឆ្នាំ (AFC U-20 Championship) ពីថ្ងៃទី១០ ខែកញ្ញា ដល់ទី១៨ ខែតុលា ឆ្នាំ២០២២ ដែលកម្ពុជាស្ថិតនៅពូល H នៅប្រទេស តាជីគីស្ថាន។ កម្ពុជាធ្លាក់ក្នុងពូល បន្ទាប់ពីស្មើ១ប្រកួត និងចាញ់២ប្រកួត ក្នុងនោះចាញ់លីបង់ ១-០, ស្មើសិង្ហបុរី ១-១ និងចាញ់ម្ចាស់ផ្ទះតាជីគីស្ថាន ២-១។
៧. ជើងឯកនារីអាស៊ានអាយុ១៨ឆ្នាំ
ការប្រកួតបាល់ទាត់ជើងឯកនារីអាស៊ានអាយុក្រោម១៨ឆ្នាំ (AFF U-18 Women’s Championship) ពីថ្ងៃទី២២ ខែកក្កដា ដល់ទី៤ ខែសីហា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។ ក្រុមនារីកម្ពុជាធ្លាក់ក្នុងពូល បន្ទាប់ពីស្មើ១ប្រកួត និងចាញ់៣ប្រកួត ក្នុងនោះស្មើសិង្ហបុរី ១-១, ចាញ់ថៃ ០-៤, ចាញ់ឥណ្ឌូនេស៊ី ០-១ និងចាញ់វៀតណាម ០-៧។
៨. ជើងឯកនារីអាស៊ាន
ការប្រកួតបាល់ទាត់ជើងឯកនារីអាស៊ាន (AFF Women’s Championship) ពីថ្ងៃទី៤ ដល់ទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅហ្វីលីពីន។ នារីកម្ពុជាបានធ្លាក់ក្នុងពូល បន្ទាប់ពីឈ្នះ១ប្រកួត ស្មើ១ ប្រកួត និងចាញ់២ប្រកួត គឺឈ្នះទីម័រខាងកើត ៣-១, ស្មើ ឡាវ ១-១, ចាញ់វៀតណាម ០-៣ និង ចាញ់មីយ៉ាន់ម៉ា ០-៣។

៩. ជើងឯកអាស៊ានលំដាប់ទី១ AFF Championship
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតធំធ្វើបានល្អជាងឆ្នាំណាៗទាំងអស់ បើប្រៀបធៀបនឹងការចូលរួមប្រកួតពានរង្វាន់ AFF Cup នេះនៅជុំផ្តាច់ព្រ័ត្រ៨លើកកន្លងមកបើគិតតាំងពីឆ្នាំ១៩៩៦។ យ៉ាងណា លើកទី៩ ចាប់ពីថ្ងៃទី២០ ខែធ្នូ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ កម្ពុជាក៏នៅតែមិនទាន់បង្កើតប្រវត្តិសាស្ត្រឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបង្កើតកំណត់ត្រាឈ្នះ២ប្រកួត និងរកបាន៦ពិន្ទុជាលើកដំបូង បន្ទាប់ពីឈ្នះ ហ្វីលីពីន ៣-២, ឈ្នះ ព្រុយណេ ៥-១, ចាញ់ក្រៅដីទាំងពីរប្រកួតគឺចាញ់ ឥណ្ឌូនេស៊ី ២-១ និងថៃ ៣-១៕

អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២១ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


