កីឡា
ក្រសួងសាធារណការ និងដឹកជញ្ចូន ឈរកំពូល តារាង ឈ្នះមេដាយ២០គ្រឿងពីការប្រកួតជើងឯកថ្នាក់ជាតិ
ក្រុមអត្តពលិក នៃក្លឹបក្រសួងសាធារណការ និងដឹកជញ្ចូន ឈរលើកំពូលតារាង ឈ្នះមេដាយ២០គ្រឿងពីការប្រកួតជើងឯក ថ្នាក់ជាតិ ក្រោយប្រជែងរយៈពេល៣ថ្ងៃ ដោយក្នុងនោះមាន មាស៩ ប្រាក់៩ និងសំរឹទ្ធិ២គ្រឿង ។

យោងតាមរបាយការណ៍របស់លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកឲ្យដឹងថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិខាងលើនេះ គឺប្រើប្រាស់ថវិកាឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា លើការងាររៀបចំការប្រកួត ៤៥% ផ្តល់មកសហព័ន្ធខ្មែរកីឡាហែលទឹក រៀងរាល់ឆ្នាំ ដើម្បីពន្លឿនការអភិវឌ្ឍ សហព័ន្ធកីឡាជាតិ ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។

លោកបន្តថា ការប្រកួតឆ្នាំនេះមានការចូលរួមពីក្លឹបហែលទឹកចំនួន ០៨ស្ថាប័ន ក្នុងនោះរួមមាន៖ ក្លឹបហែលទឹកក្រសួងសាធារណការនិងដឹកជញ្ជូន , ក្លឹបហែលទឹកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ , ក្លឹបហែលទឹកក្រសួងមហាផ្ទៃ , ក្លឹបហែលទឹកក្រសួងព័ត៌មាន , ក្លឹបហែលទឹកនាគរាជកំពង់ចាម , ក្លឹបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន , ក្លឹបហែលទឹកខេត្តបាត់ដំបង , សាលាអន្តរជាតិ Decart France ។ មានកីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ចំនួន ១០៣នាក់ (ប្រុស ៥៧នាក់ ស្រី ៤៦នាក់) និងគ្រូបង្វឹក គ្រូជំនួយចំនួន ១៦នាក់ នឹងមានមន្រ្តីគណៈកម្មការបច្ចេកទេសចំនួន ៥០នាក់ ចូលរួមដឹកនាំ និងកាត់សេចក្តីក្នុងការប្រកួត ។សម្រាប់ការប្រកួតនេះ មានវិញ្ញសាសរុបចំនួន ២០វិញ្ញាសា (កីឡាករចំនួន ១០វិញ្ញាសា និងកីឡាការិនីចំនួន ១០វិញ្ញាសា ។

លោក បុង ប៊ុន ហួន រដ្ឋលេខាធិការនិងជាអនុប្រធានសហព័ន្ធ បានមានប្រសាសន៍ថា កម្ពុជាមានភាពរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យកីឡានេះផងដែរ ជាក់ស្តែងជារៀងរហូតមក រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជននិងកីឡា បាននិងបន្តការយកចិត្តទុកដាក់ខ្ពស់លើវិស័យកីឡានេះ ព្រោះថាប្រទេសកម្ពុជានិងធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២នាឆ្នាំ២០២៣ ដែលពេលនោះយើងជាម្ចាស់ផ្ទះរៀបចំផង និងជាកីឡាករចូលរួមប្រកួតផង។

គួរបញ្ជាក់ដែរថា ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២២ ដំណើររយៈពេល៣ថ្ងៃ បានបិទបញ្ចប់កាលពីចុងសប្តាហ៍កន្លងមកនេះ ដោយក្នុងនោះ ក្លឹបក្រសួងសាធារណៈការនិងដឹកជញ្ចូន ឈរលេខ១ ឈ្នះមេដាយសរុប២០គ្រឿង។ ក្រសួងមហាផ្ទៃ ចំណាត់ថ្នាក់លេខ២ ឈ្នះមេដាយសរុប១០គ្រឿង ខណៈក្លឹបព្រឹទ្ធាចារ្យហែមថុន ឈ្នះមេដាយ១៣គ្រឿង រកបានមេដាយមាសតិចជាង ក្រសួងមហាផ្ទៃ ស្របពេលមានក្លឹបចំនួន៥ទៀត ឈ្នះមេដាយនិងឈរលើចំណាត់ថ្នាក់បន្តបន្ទាប់ផងដែរ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


