កីឡា
CAMSOC រកបានដៃគូឧបត្ថម្ភទី៤ សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម២០២៣
នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុន Ajinomoto Co. បានក្លាយជាដៃគូឧបត្ថម្ភធំ លើវិស័យធនាគារ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខាលើភាពជាដៃគូឧបត្ថម្ភធំ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
វាត្រូវបានចាត់ទុកថាជាដៃគូឧបត្ថម្ភ ទី៤ហើយក្នុងដំណើរឆ្ពោះទៅរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា បន្ទាប់ពីបានប្រកាសជាដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រ៉ង AIA, ធនាគារ ABA និងក្រុមហ៊ុន FBT ដែលផ្ដល់ការឧបត្ថម្ភសម្លៀកបំពាក់ កាលពីខែមុន។

ចាប់ផ្តើមពីស៊ីហ្គេម លើកទី២៩ ដែលធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ក្នុងឆ្នាំ២០១៧ ក្រុមហ៊ុននេះ បានចុះកិច្ចព្រមព្រៀងឧបត្ថម្ភសម្រាប់ស៊ីហ្គេម ចំនួន ៤ដងជាប់ៗគ្នារួចមកហើយ។
ក្នុងនាមដៃគូឧបត្ថម្ភ Premium Partner ក្រុមហ៊ុនរបស់ជប៉ុនបានផ្ដល់នូវការឧបត្ថម្ភជាប្រាក់ដ៏ធំមួយ និងជាការទទួលខុសត្រូវ ការចែករំលែកវិភាគទានដល់ការងារកីឡា ក៏ដូចជាការងារសង្គម ដែលជួយសម្រាលបន្ទុកនៃការចំណាយរបស់ CAMSOS ស្របតាមគោលការណ៍ «សន្សំសំចៃ តែធ្វើឲ្យអស្ចារ្យ»។ មានន័យថា ការសន្សំសំចៃក្នុងកម្រិតមួយ ដែលអាចយកបាន តែក៏ត្រូវខិតខំស្វែងរកការឧបត្ថម្ភគាំទ្របន្ថែមដែរ។

អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


