Connect with us

កីឡា

ការរត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​ ត្រូវ​បាន​ប្ដូរ​ឥរិយាបថ នៃ​ការ​រត់​ទៅជា​រត់​ដោយ​ស្ម័គ្រចិត្ត​ខ្លួនឯង​វិញ​

បានផុស

នៅ

ទិវា​អន្តរជាតិ​រត់​ពាក់​កណ្តាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត​ខេត្តសៀមរាប ត្រូវ​បាន​ប្ដូរ​ឥរិយាបថ​បន្ទាប់ពី​ស្ថានភាព​នៃ​កូ​វីដ​១៩ នៅ​មិនទាន់​ស្ងប់ស្ងាត់​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ការ​អាក់ខាន​ដោយសារ​កូ​វីដ​១៩​នោះ ​គណៈកម្មាធិការ​ជាតី​អូឡាំពិក​កម្ពុជា​(NOCC) មាន​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​ទិវា​អន្តរជាតិ​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរវត្ត​ នៅ​ខេត្ត​សៀមរាប​ នា​ថ្ងៃទី​២៤​ ខែ​មករា ឆ្នាំ​២០២១ តែ​ពេលនេះ​ស្ថានភាព​នៅ​មិនទាន់​អំណោយផល​នៅឡើយ​ទេ​ ហើយ​អ្នក​ចុះឈ្មោះ​ក៏បាន​ចុះ​រួច​ដែរ ហេតុនេះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​និង​ដៃគូ​ឧបត្ថម្ភ​សម្រេច​ចិត្ត​ប្ដូរ​ឥរិយាបថ​ នៃ​ការ​រត់​ទៅជា​រត់​ដោយ​ស្ម័គ្រ​ចិត្ត​ខ្លួនឯង​(VIRTUAL)​វិញ ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ ទី​៦ និង​៧​កុម្ភៈ។​

ក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មករា​ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​NOCC បញ្ជាក់​ថា យើង​មិន​អាច​រៀបចំ​ព្រឹត្តិការណ៍​នេះ​ ឲ្យ​ដូច​រៀង​រាល់​ឆ្នាំ​បាន​នោះ​ទេ ព្រោះ​សន្ទុះ​កើន​ឡើង​នៃ​មេរោគ​កូ​វីដ​១៩​ នៅ​ប្រទេសជិតខាង​ស្ថិត​ក្នុង​កម្រិត​ខ្ពស់។ លោក​បញ្ជាក់​ទៀត​ថា ក្នុង​បរិបទ​នៃ​កូ​វីដ​១៩ យើង​ត្រូវ​ធ្វើ​អ្វី​ឲ្យ​ស្រប​ទៅតាម​យុគសម័យ​នៃ​សង្គម​ ដែល​កំពុងតែ​រង​នូវ​ឥទ្ធិពល​មួយ​នេះ​។​ហេតុនេះ​អ្នក​ ដែល​បាន​ចុះឈ្មោះ​រួចរាល់​ហើយ​ត្រូវតែ​រត់​ដោយ​ខ្លួន ហើយ​រត់​នៅ​ទីកន្លែង​ណា​ក៏ បាន​ដែរ ហើយ​ចំពោះ​លទ្ធផល ​គឺ​សាមីខ្លួន​ត្រូវ​ផ្ញើ​តាមរយៈ​Manulife MOVE App)​ដើម្បី​ទទួល​មេដាយ​ក្នុង​ករណី​ ដែល​ការ​រត់​នោះ​បាន​ទទួល​ថិរវេលា​ល្អ។​

អ្នក​រត់​ត្រូវ​តែ​មាន​ភាព​ស្មោះត្រង់​លើ​លទ្ធផល​របស់​ខ្លួន​ ទាំង​អ្នករត់​៣​គីឡូម៉ែត្រ ៥​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ និង ២១​គីឡូម៉ែត្រ។​ប្រសិនបើ​គេ​ផ្ញើ​លទ្ធផល​ដែល​មិន​ស្មោះត្រង់​មក​មានន័យថា​គេ​មិន​ស្មោះត្រង់​ចំពោះ​ខ្លួនឯង​ឡើយ ។​ហេតុនេះ​អ្នកចូលរួម​រត់​ត្រូវតែ​បំពេញ​កាតព្វកិច្ច​រត់​ឲ្យ​ដល់​ទិល​ដៅ​របស់ខ្លួន។ លោក​អគ្គលេខាធិការ​ទទួល​ស្គាល់​ថា ការ​ធ្វើ​នូវ​របៀប​ថ្មី​នេះ ប្រៀបដូចជា​អាវុធ​មុខ​ពីរ​យ៉ាង​អញ្ចឹង​ គឺ​វា​អាច​បរាជ័យ​និង​ជោគជ័យ តែ​ទោះជា​យ៉ាងណា​ក៏​ត្រូវ​តែ​ធ្វើ ព្រោះ​នៅលើ​ពិភពលោក​នេះ​ គេ​បាន​ប្ដូរ​ឥរិយាបថ​មក​រត់​តាម​របៀប​ស្ម័គ្រ ចិត្ត​ដោយ​ខ្លួនឯង​(VIRTUAL)​នេះ​អស់ហើយ។​ សូមបញ្ជាក់ថា ដំបូង​ឡើយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​និង​គណៈកម្មការ​រៀបចំ​កា​រ ប្រកួត គ្រោង​បើក​ការប្រកួត​ទិវា​រត់ប្រណាំង​អន្តរ ជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរវត្ត​លើក​ទី​២៥​នៅ​ខេត្តសៀមរាប​នៅ​ថ្ងៃទី​២៤​ ខែមករា​ ឆ្នាំ​២០២១ ​ហើយ​សម្រាប់​ទិវា​រត់​នេះ គឺ​មិន​អនុញ្ញាត​ឲ្យ​បរទេស​ ដែល​រស់នៅ​ក្រៅ​ប្រទេស​ចូលរួម​ឡើយ ដោយ​អនុញ្ញាត​ឲ្យ​ជនបរទេស​រស់​នៅក្នុង​ប្រទេស​តែប៉ុណ្ណោះ​៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​សហព័ន្ធ​ប៊ូល​និង​ប៉េតង់​កម្ពុជា នឹង​រៀបចំ​ការប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​ ឆ្នាំ​២០២០​នា​ចុងខែ​នេះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម