កីឡា
តើអ្នកលេងគុនខ្មែររូបណាដែលអ្នកគាំទ្រចង់ឃើញវ៉ៃនៅ ONE Super Series ឆ្នាំ២០២១?
អ្នកលេងគុនខ្មែរ គង់ សំបូរ ជាកីឡាករកម្ពុជាម្នាក់គត់ដែលបានប្រកួតឃីកបុកសីងនៅ ONE Super Series ខណៈ ឡៅ ចិត្រា និង សុខ ធី ប្រកួតលក្ខណៈមួយថៃ ឬគុនខ្មែរនៅសង្វៀនអន្តរជាតិនេះ។

សុខ ធី បានក្លាយជាកីឡាករប្រដាល់កម្ពុជាទី១ដែលបានឈ្នះការប្រកួតប្រដាល់មួយថៃ ឬគុនខ្មែរ នៅ ONE Super Series និងជាកីឡាករតែម្នាក់គត់ដែលប្រកួតឈ្នះកាលពីឆ្នាំ២០២០។
ក្រៅពីជើងខ្លាំងគុនខ្មែរ៣នាក់ដែលបានចេញទៅប្រកួតលើឆាកអន្តរជាតិ ក៏នៅមានកីឡាករគុនខ្មែរជាច្រើនទៀតដែលមានសមត្ថភាពអាចចេញទៅប្រកួតនៅស្ថាប័នប្រដាល់ធំនៅអាស៊ី ONE Championship សម្រាប់ឆ្នាំ២០២១នេះ។

អ្នកលេងគុនខ្មែរក្នុងប្រភេទទម្ងន់ស្រាល ឃីម បូរ៉ា ជាកីឡាករកម្ពុជាលេចធ្លោជាងគេកាលពីឆ្នាំ២០២០ បន្ទាប់ពីប្រកួតជាមួយមិត្តរួមជាតិមិនដែលចាញ់សោះ។ ជាពិសេសទៀតនោះ រូបគេបាន ឈ្នះខ្សែក្រវាត់មួយគ្រឿងកាលពីឆ្នាំ២០២០ និងដើមឆ្នាំ២០២១នេះឈ្នះខ្សែក្រវាត់មួយទៀត។
សមត្ថភាពរបស់ ឃីម បូរ៉ា ពិតជាល្អគួរឲ្យកត់សំគាល់ក្នុងនោះបទពិសោធន៍ច្រើនឆ្នាំទាំងការប្រកួតក្នុងស្រុក និងអន្តរជាតិ។ ស្មារតីរបស់គេអង់អាច និងមុះមុតជាអ្នកប្រយុទ្ធពិតៗ ហើយរហ័សរហួនដែលមានកណ្តាប់ដៃ និងទាត់បានលឿនដោយមានទម្ងន់ថែមទៀត។
ទន្ទឹមជាមួយគ្នានេះ អេលីត ចំរើន ដែលឈ្នះខ្សែក្រវាត់មាសកាលពីឆ្នាំ២០២០ ក៏ជាកីឡាករម្នាក់ដែលល្អទាត់ និងកណ្តាប់ដៃ។ តាមមើលសមត្ថភាពរបស់គេពិតជាស័ក្តិសមទៅប្រកួតលើឆាកអន្តរជាតិផ្នែកប្រដាល់ឃីកបុកសីង ពីព្រោះកីឡាប្រភេទនេះត្រូវការអ្នកពូកែទាត់ និងកណ្តាប់ដៃ។
ទោះជាយ៉ាងណា អេលីត ចំរើន នៅមិនទាន់មានចលនាបម្លាស់ទីលឿន និងវ៉ៃអាវុធចេញឲ្យញាប់ៗ លឿនៗនោះទេ។ រូបគេត្រូវផ្លាស់ប្តូរទម្លាប់នៃការប្រកួតគុនខ្មែរដែលយោលយោគទៅតាមចង្វាក់ភ្លេង។

អ្នកលេងគុនខ្មែរ ខាំ ខ្លានាង ដែលស្ថិតនៅក្នុងទម្ងន់ស្រាលក៏ពិតជាកីឡាករដ៏ល្អម្នាក់។ កីឡាកររូបនេះមានរបៀបវ៉ៃលឿន រហ័ស និងចេញអាវុធលឿនៗទាំងទាត់ កណ្តាប់ដៃ កែង និងជង្គង់។
មិនថា ប្រដាល់គុនខ្មែរ មួយថៃ ឬឃីកបុកសីងទេ រូបគេអាចចេញទៅប្រកួតបាន ប៉ុន្តែត្រូវតែសិក្សាស្វែងយល់ពីទម្លាប់វ៉ៃអន្តរជាតិ ឬឃីកបុកសីងឲ្យបានច្បាស់ មុនសម្រេចចិត្តចេញទៅឆាកអន្តរជាតិ។

បើនិយាយពីកីឡាករទម្ងន់ធ្ងន់មធ្យមចាប់ពី៦៥គីឡូក្រាមឡើងទៅ៧០គីឡូក្រាមមាន២នាក់ដែលអាចទៅនៅ ONE Super Series។ តាមគំនិតរបស់លោក ជា រិទ្ធិ ដែលជាគ្រូប្រដាល់ម្នាក់ឲ្យដឹងថា លោកសម្លឹងឃើញកីឡាករ ឡៅ ចន្ទ្រា និង ម៉ឺន សុភា ដែលអាចចេញទៅវ៉ៃឃីកបុកសីង។
លោកប្រាប់ថា ឡៅ ចន្ទ្រា មានបទពិសោធន៍ច្រើនក្នុងការប្រកួតអន្តរជាតិ។ រូបគេមានអាវុធធ្ងន់ល្អគឺទាត់ និងកណ្តាប់ដៃ ដូច្នេះអាចបង្កើតការហ្វឹកហាត់ប្រដាល់ឃីកបុកសីង ហើយចេញទៅប្រកួតនៅក្រៅប្រទេស។
ចំពោះ ម៉ឺន សុភា វិញពោរពេញដោយជំនាញទាត់ និងកណ្តាប់ដៃ។ អ្នកគាំទ្រឃើញស្រាប់ហើយ កីឡាកររូបនេះក្នុងប្រវត្តិប្រកួតគុនខ្មែរគឺស្ទើរតែ៨០ទៅ៩០%គឺប្រើកណ្តាប់ដៃ និងទាត់សុទ្ធ។
រូបគេបានផ្តួលដៃគូបរទេសជាច្រើននាក់មកហើយតាមរយៈកណ្តាប់ដៃ និងទាត់។ ច្បាស់ណាស់ថា ម៉ឺន សុភាព ពិតជាស័ក្តិសមប្រកួតលក្ខណៈឃីកបុកសីង។ ទោះជាយ៉ាងណា នៅឆ្នាំ២០២០កន្លងទៅ រូបគេមិនបានឡើងប្រកួតសោះ ដូច្នេះគុណភាពប្រដាល់របស់គេនឹងមិនល្អដូចមុនទេ ហើយទម្ងន់ក៏ឡើងថែមទៀត។

សម្រាប់អ្នកគាំទ្រវិញ តើចង់ឃើញកីឡាករគុនខ្មែររូបណាចេញទៅប្រកួតនៅ ONE Super Series ដែលជាកម្មវិធីប្រជុំដោយជើងខ្លាំងឃីកបុកសីង មួយថៃ និងឃីកបុកសីង មកពីជុំវិញពិភពលោក?៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


