កីឡា
ផ្ទុះសង្គ្រាមពាក្យសំដី! ព្រំ សំណាង ឆ្លើយតបទទួលស្តេចប្រដាល់ភូមា Dave Leduc
អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង បានទម្លាយភាពស្ងប់ស្ងាត់ក្នុងការឆ្លើយទៅនឹងកីឡាករជនជាតិកាណាដា Dave Leduc ដែលអ្នកគាំទ្ររបស់ខ្លួនចាត់ទុកជាស្តេចប្រដាល់មីយ៉ាន់ម៉ា បន្ទាប់ពីជើងខ្លាំង Leduc បានប្រកាសចង់ជួបជើងខ្លាំងកម្ពុជា។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះ អ្នកគាំទ្រមីយ៉ាន់ម៉ាពិតជាចង់ឃើញស្តេចប្រដាល់ក្បាច់គុន Lethwei ពិភពលោករបស់ខ្លួនគឺ Dave Reduc ជួបជើងខ្លាំងកម្ពុជាណាស់។

ល្ងាចមិញនេះ ព្រំ សំណាង បានចេញវីដេអូឆ្លើយតបទៅកំពូលអ្នកប្រដាល់ Reduc ថា ៖«ខ្ញុំស្រឡាញ់ Dave Reduc ខ្ញុំ ព្រំ សំណាង មកពីកម្ពុជា កំពង់ស្ពឺ ស្ចាគមន៍ Dave Reduc អូខេ!»។
មិនយូរប៉ុន្មានឡាករកាណាដាបានឆ្លើយតបនឹងវីដេអូ ព្រំ សំណាង វិញភ្លាមៗដោយបាននិយាយថា ៖«ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការជួបគ្នា»។
យ៉ាងណា ការជួបគ្នាពិតប្រាកដនៅមិនទាន់ច្បាស់ឡើយ ហើយក៏មិនដឹងថា នៅលើទឹកដីកម្ពុជា ឬនៅប្រទេសផ្សេង ប៉ុន្តែអ្នកទាំងពីរនឹងប្រើប្រាស់កេរ្តិ៍ឈ្មោះរបស់ខ្លួនដើម្បីផ្សព្វផ្សាយក្បាច់គុនរបស់មីយ៉ាន់ម៉ា និងគុនខ្មែរទៅលើឆាកអន្តរជាតិ។
ចាប់តាំងពីឆ្នាំ២០២០មក កីឡាករ Dave Leduc ដែលមានអាយុ៣១ឆ្នាំ កម្ពស់១.៨៨ម៉ែត្រ និងទម្ងន់៧៥គីឡូក្រាម មិនធ្លាប់បានប្រកួតទេ ដូច្នេះរូបគេពិតជាចង់ប្រកួតខ្លាំងណាស់។ រូបគេត្រូវបានចាត់ទុកជាកំពូលជើងខ្លាំងក្បាច់គុនមីយ៉ាន់ម៉ា Lethwei បន្ទាប់ពីរូបគេប្រកួតមិនដែលចាញ់សោះ។
រូបគេធ្លាប់ប្រកួត Lethwei ចំនួន១៦ដង ក្នុងនោះមិនដែលចាញ់ឡើយពោលគឺឈ្នះ៦ដង និងស្មើ៦ដង។ ចំពោះការប្រកួតមួយថៃវិញ រូបគេវ៉ៃបាន១៦ដងគឺឈ្នះ១៥ដង និងចាញ់តែ១ដងគត់ ខណៈការប្រកួតគុនចម្រុះអាជីព២ដងគឺចាញ់ទាំងពីរដង ហើយប្រកួតគុនចម្រុះស្ម័គ្រចិត្ត៣ដងគឺឈ្នះទាំង៣ដង។

ឆ្នាំ២០១៦ រូបគេបានឈ្នះខ្សែក្រវាត់ Lethwei មីយ៉ាន់ម៉ាពិភពលោកទម្ងន់៧៥គីឡូក្រាម។ ឆ្នាំ២០១៧ Leduc បានឡើងការពារខ្សែក្រវាត់ពិភពលោករបស់ខ្លួនលើកដំបូងនៅប្រទេសជប៉ុន ដោយបានផ្តួលកីឡាករ Phoe Kay ក្នុងទឹកទី២។ រូបគេបានឡើងការពារខ្សែក្រវាត់លើកទី២នៅប្រទេសជប៉ុនបានជោគជ័យទៀត។
បន្ទាប់មក រូបគេបានវិលត្រឡប់មកការពារខ្សែក្រវាត់នៅប្រទេសមីយ៉ាន់ម៉ាទល់នឹងជើងខ្លាំង Cyrus Washington ហើយជាលទ្ធផលស្មើគ្នា។ ចុងឆ្នាំ២០១៧ រូបគេបានឈ្នះខ្សែក្រវាត់ Aung Lan Championship ដែលជាខ្សែក្រវាត់ Lethwei ពិភពលោកទី២ បន្ទាប់ពីបានឈ្នះកីឡាករ Tun Tun Min។
ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ Leduc បានប្រកួតជាមួយអតីតជើងឯក WPMF និង IKF គឺកីឡាករ Diesellek នៅប្រទេសមីយ៉ាន់ម៉ាដែលលើកប្រសិទ្ធនាមថា Lethwei ប៉ះមួយថៃ។ ពេលនោះរូបគេបានផ្តួល Diesellek ក្នុងទឹកទី១ ដើម្បីឈ្នះខ្សែក្រវាត់កម្រិតពិភពលោកទី៣។

ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ Dave Leduc ត្រូវបានរៀបចំឲ្យប្រកួតក្នុងកម្មវិធី World Lethwei Championship ជាលើកដំបូងជាមួយអតីតកីឡាករ UFC គឺ Seth Baczynski នៅប្រទេសមីយ៉ាន់ម៉ា។ ពេលនោះ រូបគេបានផ្តួលកីឡាករអាមេរិកដើម្បីឈ្នះខ្សែក្រវាត់ Lethwei ពិភពលោក ជាលើកដំបូង។ តាមរយៈខ្សែក្រវាត់នេះ រូបគេកាន់តែមានកេរ្តិ៍ឈ្មោះល្បីសុះសាយទូទាំងពិភពលោក៕
អត្ថបទ៖ វីរបុត្រ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


