កីឡា
អត្តពលិកឈ្នះមេដាយស៊ីហ្គេម២០២២ ទទួលបានប្រាក់រង្វាន់ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ជយលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាមទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានីហ៊ុន សែន កាលពីព្រឹកថ្ងៃទី១ ខែមេសានេះ។

ពិធីប្រគល់ប្រាក់រង្វាន់ត្រូវបានប្រារព្ធនៅទីស្តីការក្រសួងការពារជាតិក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC-CAMAPGOC តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានីហ៊ុន សែន។

ម្ចាស់មេដាយមាស១គ្រឿងទទួលបាន ៥០០០ដុល្លារ មេដាយប្រាក់ ៣០០០ដុល្លារ និងមេដាយសំរឹទ្ធិ ២០០០ដុល្លារ ដែលសរុប ៤១១,២០០ ដុល្លារអាមេរិក។ ចំណែកគ្រូបង្វឹកទទួលបានរង្វាន់ដូចអត្តពលិករបស់ខ្លួនដែលទទួលបានមេដាយខ្ពស់បំផុត ហើយគ្រូជំនួយទទួល ៧០%។

ខាងលើជាប្រាក់រង្វាន់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានីហ៊ុន សែន ជូនជយលាភីមេដាយ ខណៈកន្លងមកពួកគាត់ធ្លាប់បានទទួលប្រាក់រង្វាន់ពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដែលមានសរុបចំនួន ៣,៤៥៨,២០០,០០០ រៀល រួចរាល់ហើយ។

កម្ពុជាបានបញ្ជូនប្រតិភូកីឡា៥៦០នាក់ទៅប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ដោយទទួលបានសរុប៦៣គ្រឿងគឺ មាស ៩ ប្រាក់ ១៣ និងសំរឹទ្ធិ ៤១៕

អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


