Connect with us

កីឡា

ការផ្ទេររបស់ Messi ទៅ​អារ៉ាប៊ីសាអូឌីត​​មានភាគរយ​ខ្ពស់​​ជាងទៅ Barcelona

បានផុស

នៅ

Lionel Messi កំពុងពិចារណាលើការផ្ទេរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយនឹងឃើញ​រូប​គេ​ចូលរួមជាមួយក្លិប Al Hilal ជាគូប្រជែងក្នុងទីក្រុងរបស់ក្លិប Al Nassr ដែល Cristiano Ronaldo កំពុងរួមរស់ជាមួយ នៅពេល​កិច្ចសន្យារបស់គេជាមួយ Paris Saint-Germain ផុតកំណត់នៅរដូវក្តៅនេះ។

ដោយបានបើកការពិភាក្សាជាមួយ Messi និងទីប្រឹក្សារបស់គេ​កាលពីចុងឆ្នាំមុន មានការបង្ហើបថា ការដេញថ្លៃដើម្បីនាំយក Messi ទៅកាន់ប្រទេសមជ្ឈិមបូព៌ា បានជឿថា ពួកគេមានឱកាសក្នុងការបញ្ចុះបញ្ចូលអតីតខ្សែប្រយុទ្ធ Barcelona ឱ្យដើរតាមគន្លង Ronaldo ដើម្បីមករស់នៅរាជធានី Riyadh។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពមួយបានប្រាប់ ESPN ឥឡូវនេះលទ្ធភាពមានការកើនឡើងសម្រាប់ Messi ក្នុងការផ្លាស់ទៅលីគអារ៉ាប៊ីសាអូឌីត (Saudi Pro League) ដោយដាក់ភាគរយខ្ពស់ “៥០-៥០” បន្ទាប់ពីពិភាក្សាជាមួយកីឡាករនៅក្នុងអារ៉ាប៊ីសាអូឌីត កាលពីខែមុន។

ប្រភពដាច់ដោយឡែកមួយបានប្រាប់ ESPN ថា Messi បានទទួលការផ្តល់សំណើរពីអារ៉ាប៊ីសាអូឌីត កាលពីសប្តាហ៍មុន។ 

ESPN បានរាយការណ៍កាលពីថ្ងៃអង្គារ៍ថា Messi ទំនងជាមិនអាចឈានដល់កិច្ចព្រមព្រៀងដើម្បីបន្តកិច្ចសន្យាស្នាក់នៅ PSG ដែលនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះទេ។ ខណៈ​​ប្រធានក្លិប Barcelona លោក Joan Laporta រក្សាការចាប់អារម្មណ៍ក្នុងកិច្ចព្រមព្រៀងនាំយកប្រធានក្រុមអាហ្សង់ទីនត្រឡប់ទៅកីឡដ្ឋាន Camp Nou វិញ ប៉ុន្តែ​ត្រូវប្រធានលីគ La​ Liga នៅតែបន្តប្រឆាំងនឹងរឿង បញ្ហាហិរញ្ញវត្ថុរបស់ក្លិប ហើយការផ្ទេរ​ Messi ហាក់​ដូចជាមិនជោគជ័យទេ។

ទោះបីជា Inter Miami បានចូលរួមក្នុងការចរចាយៈពេលវែងដើម្បីចុះហត្ថលេខាលើ Messi ក៏ដោយ ក៏លីគកំពូលអាមេរិក (Major League Soccer) នឹងមិនអាចចូលទៅជិតតម្លៃដែលក្លិបនៅអារ៉ាប៊ីសាអូឌីតផ្តល់ជូននោះទេ។ យ៉ាង​ណា​មាន​ប្រភពមួយបាននិយាយថា របាយការណ៍នៃកញ្ចប់លុយ ៣៥០លានផោនក្នុងមួយឆ្នាំជាមួយ ក្លិប Al Hilal ត្រូវបានផ្ដល់ជូន​ Messi មើលទៅហួសហេតុពេកនោះ ​វា​នៅតែអាចទៅរួច ដោយសារមានការចង់បាននៅក្នុងប្រទេសនេះដើម្បីបន្តជំរុញលីគ Saudi Pro League ឱ្យកាន់តែល្បីរន្ទឺ បន្ទាប់ពីការផ្ទេររបស់ Ronaldo ទៅក្លិប Al Nassr ក្នុងខែធ្នូកន្លងទៅ។

ការផ្ទេរទៅ ក្លិប Al Nassr របស់ Ronaldo បានបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យបាល់ទាត់ក្នុងប្រទេស ដោយប្រភពបាននិយាយថា ឱកាសក្នុងការចុះហត្ថលេខាលើ Messi នៅរដូវក្តៅនេះកាន់តែអាចក្លាយជាពិត ខណៈ​ក្លិបធំៗជាច្រើននៅអឺរ៉ុបកំពុងជួបបញ្ហាផ្នែកហិរញ្ញវត្ថុ។

Al Hilal ដែលត្រូវបានបង្វឹកដោយអតីតខ្សែប្រយុទ្ធអាហ្សង់ទីន Ramon Diaz គឺជាក្រុមម្ចាស់ជើងឯកអារ៉ាប៊ីសាអូឌីត និងជាក្រុមដែលជោគជ័យបំផុតក្នុងពានរង្វាន់ Asian Champions League (ACL) ដោយបានឈ្នះការប្រកួតនេះជាលើកទី៤។

ក្លិបនេះត្រូវបានចាត់ទុកថា ជាក្លិបដ៏ធំ និងពេញនិយមបំផុតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានក្លិបរួមទីក្រុង Riyadh គឺក្លិប Al Nassr ជាគូប្រជែងធំបំផុតរបស់ពួកគេ៕

ប្រែ​សម្រួល៖ មន្នីរ័ត្ន
ប្រភព៖ espn.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

កីឡា៧ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម