កីឡា
U22 សិង្ហបុរី ដាក់គោលដៅឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស៊ីហ្គេមនៅកម្ពុជា
សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរីបានចេញបញ្ជីឈ្មោះកីឡាករបាល់ទាត់ក្រោមអាយុ២២ឆ្នាំ(U22)ចំនួន២៥នាក់ហើយដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
លោក Philippe Aw គ្រូបង្វឹកក្រុម U22 សិង្ហបុរី បានកោះហៅសមាជិកចំនួន២៥នាក់ដើម្បីបោះជំរំហ្វឹកហាត់ចាប់ពីថ្ងៃទី១៧ ខែមេសានេះទៅដើម្បីត្រៀមខ្លួនសម្រាប់ស៊ីហ្គេមនៅកម្ពុជា។ កីឡាករភាពច្រើនសុទ្ធតែជ្រើសរើសចេញពីក្រុមក្នុងស្រុក។ សមាជិករបស់ Tampines Rovers គឺ Ryaan Sanizal និង Ong Yu En នឹងចូលរួមចុងសប្តាហ៍នេះ ដោយសារពួកគេជាប់ជួយក្លឹបក្នុងលីគកំពូលសិង្ហបុរីបុរីសិន។

យ៉ាងណា សិង្ហបុរី នឹងត្រូវជម្រុះ៥នាក់ចេញពោលគឺនៅសល់តែ២០នាក់ចុងក្រោយប៉ុណ្ណោះដើម្បីធ្វើដំណើរមកកម្ពុជានៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។
គោលដៅរបស់សិង្ហបុរីក្នុងស៊ីហ្គេម លើកទី៣២នេះគឺឆ្លងឲ្យផុតវគ្គសន្សំពិន្ទុក្នុងពូល និងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៣មក។ លទ្ធផលល្អបំផុតរបស់សិង្ហបុរីក្នុងស៊ីហ្គេមគឺឡើងដល់វគ្គផ្តាច់ព្រ័ត្រ៣ដងនៅឆ្នាំ១៩៨៣ ១៩៨៥ និង១៩៨៩ ប៉ុន្តែទទួលបានត្រឹមមេដាយប្រាក់ទាំង៣ដង។ កាលពីឆ្នាំ២០០៧ និង២០១៣ សិង្ហបុរីទទួលបានមេដាយសំរឹទ្ធ។

ក្រុម U22 សិង្ហបុរី ស្ថិតនៅពូល B ជាមួយ វៀតណាម ថៃ ម៉ាឡេស៊ី និងឡាវ។
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលរបស់សិង្ហបុរី
- សិង្ហបុរី vs ថៃ ថ្ងៃទី៣០ មេសា នៅកីឡដ្ឋានព្រីនស៍
- សិង្ហបុរី vs វៀតណាម ថ្ងៃទី៣ ឧសភា នៅកីឡដ្ឋានព្រីនស៍
- សិង្ហបុរី vs ឡាវ ថ្ងៃទី៦ ឧសភា នៅកីឡដ្ឋានព្រីនស៍
- សិង្ហបុរី vs ម៉ាឡេស៊ី ថ្ងៃទី១១ ឧសភា នៅកីឡដ្ឋានព្រីនស៍
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


