កីឡា
ស៊ីហ្គេម៖ បញ្ចប់ការប្រកួតប្រណាំងទូក កម្ពុជាដណ្តើមមេដាយសរុប ៨ គ្រឿង
ការប្រកួតកីឡាករទូកក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ នៅទឹកដីខេត្តកំពតដែលបានចាប់ផ្ដើមកាលពីថ្ងៃទី ១៣ រហូតមកដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣ បានបិទបញ្ចប់ដោយក្រុមកីឡាករទូកកម្ពុជាអាចរកបានមេដាយសរុប ៨ គ្រឿងក្នុងនោះមានមេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ចំនួន ២ គ្រឿង និងមេដាយសំរិទ្ធចំនួន ៤ គ្រឿង ឈរនៅលំដាប់ទី៤ នៅក្នុងចំណោមប្រទេសចូលរួមប្រកួតសរុបចំនួន ៩។

ការប្រកួតកីឡាទូក នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ នៅខេត្តកំពត ដែលមានរយៈពេល ៣ ថ្ងៃ បានបញ្ចប់ជាស្ថាពរ។ នៅថ្ងៃទី៣ កម្ពុជារកបានមេដាយមាស ១ គ្រឿង និងសំរិទ្ធ ១ គ្រឿងបន្ថែមទៀតធ្វើឲ្យក្រុមកីឡាករទូកកម្ពុជា ទទួលបានមេដាយ ៨ គ្រឿង មានមាស ២ ប្រាក់ ២ និងសំរិទ្ធ ៤ គ្រឿង។



សម្រាប់ការប្រកួតកីឡាទូក ក្រុមកីឡាករទូកប្រទេសថៃ ឈរនៅលំដាប់លេខ១ ទទួលបានមេដាយមាស ៤ ប្រាក់ ៣ សរុប ៧ គ្រឿង, ឥណ្ដូនេស៊ី ឈរលំដាប់លេខ២ ទទួលបានមេដាយមាស ៣ គ្រឿង ប្រាក់១ និងសំរិទ្ធ៤ សរុប ៨ គ្រឿង, វៀតណាមឈរលំដាប់លេខ ៣ ទទួលបានមេដាយមាស ៣ ប្រាក់១ សរុប៤គ្រឿង ខណៈដែលក្រុមកីឡាករមីយ៉ាន់ម៉ា ឈរលេខទី៥ នៅក្រោមកម្ពុជា ទទួលបានមេដាយមាស១ ប្រាក់៥ និងសំរិទ្ធ២ សរុប ៨ គ្រឿង, ម៉ាឡេស៊ី ឈរដំដាប់ទី៦ ទទួលបានមេដាយប្រាក់១ សំរិទ្ធ៣ សរុប ៤គ្រឿង។
ដោយឡែកក្រុមកីឡាករហ្វីលីពីន និងសិង្ហាបុរី មិនទទួលបានមេដាយទេ ខណៈដែលក្រុមកីឡាករប្រទេសឡាវ អវត្តមានក្នុងការបញ្ជូនក្រុមកីឡាករមកចូលរួមក្នុងការប្រកួត៕
អត្ថបទ៖ សឹង រ៉ាត់
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


