កីឡា
អត្តពលិកជនពិការកម្ពុជា២៣៦នាក់ត្រៀមខ្លួនរួចរាល់ដើម្បីអាស៊ានប៉ារ៉ាហ្គេមខែក្រោយ
ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីជនមានពិការភាពកម្ពុជាដែលកំពុងហ្វឹកហាត់យ៉ាងសកម្មភាពដើម្បីត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣។

កាលពីព្រឹកថ្ងៃទី១៨ ខែឧសភានេះ លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអនុប្រធានគណ:កម្មាធិការជាតិរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMAPGOC) និងលោក យី វាសនា បានចុះជួបសំណេះសំណាលផ្ទាល់ និងលើកទឹកចិត្តដល់អត្តពលិកជនមានពិការភាពកម្ពុជាដែលកំពុងហ្វឹកហាត់នៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន។
លោក វង សូត បានជំរុញឲ្យអត្តពលិកជនពិការទាំងអស់ខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមមេដាយជូនជាតិក្នុងនាមជាម្ចាស់ផ្ទះឲ្យទទួលបានជោគជ័យដូចដែលកម្ពុជាបានរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលទើបបញ្ចប់ទៅថ្មីៗនេះ។ ទោះបីជាយ៉ាងណា លោកបានផ្តាំផ្ញើឲ្យអត្តពលិកជនពិការទាំងអស់ត្រូវគោរពបទបញ្ជា គោលការណ៍ និងបច្ចេកទេសនៃការប្រកួត ឲ្យបានខ្ជាប់ខ្ជួន ពីព្រោះទាំងនេះជាសេចក្ដីថ្លៃថ្នូរ និងជាមុខមាត់ប្រទេសជាតិ។

ជាមួយគ្នានេះ លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិ CAMAPGOC បានឲ្យដឹង ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅរាជធានីភ្នំពេញ គឺមានកីឡា ១៣ប្រភេទ និងមានកីឡាប្រកួតសម្តែងអេឡិចត្រូនិក១ប្រភេទទៀត។ រហូតដល់ពេលនេះបណ្តាប្រទេសអាស៊ានទាំង១១បានចុះឈ្មោះអត្តពលិក និងប្រតិភូរបស់ខ្លួនរួចរាល់ហើយគឺសរុបប្រមាណ ១៥០០នាក់ ខណៈម្ចាស់ផ្ទះកម្ពុជាបានត្រៀមអត្តពលិក២៣៦នាក់។
លោកបានបញ្ជាក់ថា អត្តពលិកជនមានពិការភាពកម្ពុជាទាំង១៣ប្រភេទកីឡាបានត្រៀមខ្លួនរួចរាល់ហើយដើម្បីប្រកួតស្វែងរកមេដាយជូនជាតិឲ្យបានជោគជ័យដូចអ្វីដែលអត្តពលិកកម្ពុជាធ្លាប់ទទួលបានជោគជ័យក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី៕



អត្ថបទ៖ វីរបុត្រ
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


