Connect with us

កីឡា

អាស៊ាន​ប៉ារ៉ាហ្គេម​​នៅ​កម្ពុជា​ខែ​ក្រោយ​មាន​១៤​​ប្រភេទ​​កីឡា​

បានផុស

នៅ

ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ​នៅ​ប្រទេស​កម្ពុជា​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៣ ដល់​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣​​ដែល​​មាន​កីឡា​ចំនួន​១៤​ប្រភេទ​គឺ​១៣​ប្រភេទ​ប្រកួត​ដណ្តើម​មេដាយ​ជា​ផ្លូវ​ការ និង១​ប្រភេទ​ទៀត​ជា​ការ​​ប្រកួត​សម្តែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​​ការ​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​លើក​ដំបូង​ប្រកប​ដោយ​ជោគជ័យ និង​បង្កើត​បាន​ជា​ប្រវត្តិ​សាស្ត្រ​​កាល​ពី​ពេល​ថ្មី​ៗ​នេះ កម្ពុជា​ចាប់​ផ្តើម​បង្កើត​ប្រវត្តិ​សាស្ត្រ​​បន្ត​ទៀត​គឺ​ការ​រៀបចំ​កីឡា​សម្រាប់​ជន​ពិការ​​ដែល​មាន​ប្រទេស​ពី​តំបន់​អាស៊ាន​ទាំង​១១​​ចូល​រួម​ប្រកួត​ប្រជែង។

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិ​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២បានឲ្យដឹងថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើក​ដំបូង​នៅរាជធានីភ្នំពេញ គឺមានកីឡា១៣ប្រភេទ និង​មាន​កីឡា​អេឡិចត្រូនិក​ជា​ការ​ប្រកួត​សម្តែង។ រហូត​ដល់​ពេល​នេះ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១១​បាន​ចុះ​ឈ្មោះ​អត្តពលិក និង​ប្រតិភូ​របស់​ខ្លួន​រួច​រាល់​ហើយ​គឺ​សរុប​ប្រមាណ​២០០០​នាក់ ខណៈ​ម្ចាស់​ផ្ទះ​កម្ពុជា​បាន​ត្រៀម​អត្តពលិក២៣៦នាក់។

កីឡា​ទាំង​១៤​ប្រភេទ​រួម​មាន

  1. កីឡាជន​ពិការ​ អត្តពលកម្ម
  2. កីឡា​ជន​ពិការ​ វាយសី
  3. កីឡា​ជន​ពិការ​ ប៊ូស្យា
  4. កីឡា​ជន​ពិការ​ អុក
  5. កីឡាជន​ពិការ បាល់បោះ​ពិការ​ភ្នែក
  6. កីឡា​ជន​ពិការ​ បាល់ទាត់ (ម្ខាង​៧​នាក់)
  7. កីឡា​ជន​ពិការ​ បាល់ទាត់ (ម្ខាង​៥​នាក់)
  8. កីឡា​ជន​ពិការ​ យូដូ
  9. កីឡា​ជន​ពិការ​ លើក​ទម្ងន់
  10. កីឡា​ជន​ពិការ​ ហែល​ទឹក
  11. កីឡា​ជន​ពិការ វាយកូនឃ្លី​លើតុ
  12. កីឡាជន​ពិការ​ បាល់ទះ​អង្គុយ
  13. កីឡាជន​ពិការ​ បាល់បោះ​ជិះរទេះ
  14. កីឡា​ជន​ពិការ​ អេឡិចត្រូនិក (កីឡា​ការ​ប្រកួត​សម្តែង)

ទោះ​បី​ជា​យ៉ាង​ណា ក្នុង​ចំណោម​កីឡា​ប្រកួត​ដណ្តើម​មេដាយ​ជា​ផ្លូវ​ការ​ទាំង​១៣​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​ចំនួន​វិញ្ញាសា​ច្បាស់​លាស់​ឡើយ។ កាល​កីឡាអាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១១ ឆ្នាំ​២០២២ នៅ​ប្រទេសឥណ្ឌូណេស៊ី​​បាន​ដាក់​កីឡា​​១៤​ប្រភេទ​ដែល​មាន​វិញ្ញាសា​ចំនួន​៤៥៥។ ក្នុង​នោះ​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី​ឈ្នះ​មេដាយ​មាស១៧៥ ប្រាក់​១៤៤ និង​សំរឹទ្ធ​១០៧ ឈរ​លើ​កំពូល​តារាង​មេដាយ ខណៈ​កម្ពុជា​ឈរ​ចំណាត់​ថ្នាក់​លេខ៧​ជា​មួយ​មេដាយ​មាស៧ ប្រាក់​១០ និង​សំរឹទ្ធ​១១៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម