កីឡា
Messi សម្រេចចូលរួមជាមួយក្លិប Inter Miami មានអ្វីពិសេសលើសពីលុយ
វីរបុរសអាហ្សង់ទីន Lionel Messi បានសម្រេចចូលរួមជាមួយក្លិបអាមេរិក Inter Miami រយៈពេល២ឆ្នាំរហូតដល់ឆ្នាំ២០២៦ បន្ទាប់ពីចាកចេញពីក្លិបជើងឯកបារាំង Paris St-Germain។

Lione Lessi បានលើកឡើងថា ៖«តាមពិតទៅ ខ្ញុំបានទទួលសំណើរច្រើនពីក្លិបនៅអឺរ៉ុប ប៉ុន្តែខ្ញុំមិនបានចាប់អារម្មណ៍ក្លិបទាំងនោះទេ ពីព្រោះនៅតំបន់អឺរ៉ុប មានក្លិបមួយប៉ុណ្ណោះដែលខ្ញុំចង់ទៅគឺ Barcelona»។
ក្រៅពីក្លិបនៅអឺរ៉ុបដែលចាប់អារម្មណ៍លើ Messi ក៏មានក្លិបអារ៉ាប៊ីសាអូឌីត Al-Hilal បានដាក់សំណើចុងក្រោយទៅតារាបាល់ទាត់រូបនេះក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំ ដែលផ្ដល់ទឹកប្រាក់កម្លាំងពលកម្ម ១.៦ ពាន់លានដុល្លារអាមេរិក ប៉ុន្តែអតីតតារាឆ្នើម Barcelona សុខចិត្តជ្រើសរើសទៅលីគនៅសហរដ្ឋអាមេរិកវិញ។
ការសម្រេចចិត្តទៅក្លិបនៅអាមេរិកមានមូលហេតុមួយចំនួនដែលធ្វើឲ្យប្រធានក្រុមអាហ្សង់ទីនទទួលយកគឺចង់បានបែបបទជីវិតរស់នៅថ្មី និងមានកិច្ចព្រមព្រៀងជាមួយផលិតផលល្បីៗ ដែលមានអ្វីពិសេសលើសកីឡាបាល់ទាត់ថែមទៀត។

កីឡាករបានសង្កត់ធ្ងន់ថា ៖«ប្រសិនបើខ្ញុំសម្លឹងឃើញលុយជាធំ ខ្ញុំនឹងទៅអារ៉ាប៊ីសាអូឌីត ឬកន្លែងផ្សេងទៀត»។
ក្រោយពីការចង់វិលត្រឡប់ទៅក្លិបទ្រនំចាស់មិនបានសម្រេច Messi ក៏បានជ្រើសរើសទៅក្លិប Inter Miami របស់ Beckham វិញដោយសារលោកចង់បានរបៀបរស់នៅបែបស៊ីវិល័យនៅទឹកដីសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


