កីឡា
ជើងខ្លាំងគុនខ្មែរ៦រូបមានខ្សែក្រវាត់៤គ្រឿងឡើងកំពុងសកម្មលើសង្វៀន
កីឡាករប្រដាល់គុនខ្មែរមួយចំនួនបានឈ្នះខ្សែក្រវាត់កម្រិតជាតិ និងអន្តរជាតិជាច្រើនគ្រឿង ប៉ុន្តែកីឡាករខ្លះបានចូលនិវត្តន៍ក្លាយជាគ្រូបង្វឹក ខណៈអ្នកខ្លះនៅបន្តអាជីពប្រដាល់រាល់ថ្ងៃនេះ។ ខាងក្រោមកីឡាករគុនខ្មែរ៦រូបដែលបានឈ្នះខ្សែក្រវាត់ចាប់ពី៤គ្រឿងឡើង និងកំពុងបន្តអាជីពសកម្មនៅលើសង្វៀនដល់សព្វថ្ងៃ។
រឿង សោភ័ណ្ឌ ជាកីឡាករម្នាក់ដែលអាចនិយាយបានថា បានឈ្នះខ្សែក្រវាត់ច្រើនជាងគេក្នុងចំណោមកីឡាករស្រករគ្នា ប៉ុន្តែនៅទីនេះសូមបង្ហាញខ្សែក្រវាត់ចំនួន៦គ្រឿងដែលរូបគេបានឈ្នះក្នុងអាជីព។

- ខ្សែក្រវាត់អាស៊ីអឺរ៉ុប
- ខ្សែក្រវាត់ស្រាបៀរកម្ពុជា
- ខ្សែក្រវាត់អន្តរជាតិ គោជល់វគ្គ៤
- ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ
- ខ្សែក្រវាត់នៅប្រទេសបារាំង
- ខ្សែក្រវាត់អន្តរជាតិ គោជល់វគ្គ៨
ធឿន ធារ៉ា ជាកីឡាករដែលល្បីឈ្មោះចេញពីប្រទេសថៃ និងបានអង្រួនសង្វៀនគុនខ្មែរយ៉ាងខ្លាំង បន្ទាប់ពីរូបគេបានចូលហ្វឹកហាត់ជាមួយលោកគ្រូ អេ ភូថង។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រូបគេបានឈ្នះខ្សែក្រវាត់៤គ្រឿងគឺ

- ខ្សែក្រវាត់អន្តរជាតិ Thai Fight
- ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC
- ខ្សែក្រវាត់អន្តរជាតិ គ្រុឌគុនខ្មែរ
- ខ្សែក្រវាត់គុនខ្មែរពិភពលោក តេជោសន្តិភាព
ព្រំ សំណាង ជាកីឡាករទម្ងន់ធ្ងន់របស់កម្ពុជាដែលទើបតែទទួលបានជោគជ័យខ្លាំងបំផុតក្នុងរយៈពេលប្រហែលជាមួយឆ្នាំចុងក្រោយនេះ។ រូបគេសព្វថ្ងៃនេះកំពុងគ្រប់គ្រងខ្សែក្រវាត់អន្តរជាតិចំនួន៤គឺ

- ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ KIF
- ខ្សែក្រវាត់អន្តរជាតិ Thai Fight
- ខ្សែក្រវាត់អន្តរជាតិ គ្រុឌគុនខ្មែរ
- ខ្សែក្រវាត់គុនខ្មែរពិភពលោក តេជោសន្តិភាព
ផល សោភ័ណ្ឌ ជាកីឡាករដែលរក្សាគុណភាព និងសមត្ថភាពបានយូរទទួលបានជោគជ័យគួរឲ្យកត់សំគាល់ក្នុងអាជីពរបស់ខ្លួន។ រហូតដល់ពេលនេះរូបគេបានឈ្នះខ្សែក្រវាត់ជាច្រើនគ្រឿងដែលភាគច្រើនគឺជាខ្សែក្រវាត់លំដាប់អន្តរជាតិ។

- ខ្សែក្រវាត់ គ្រុដគុនខ្មែរអន្តរជាតិ
- ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC
- ខ្សែក្រវាត់អន្តរជាតិ ខារ៉ាបាវ
- ខ្សែក្រវាត់អន្តរជាតិ ខារ៉ាបាវ
- ខ្សែក្រវាត់ ស្រាបៀរកម្ពុជា
ឡៅ ចិត្រា ក៏ជាកីឡាករម្នាក់ដែលទទួលបានជោគ័យខ្លាំងដែរ ប៉ុន្តែប្រហែលជាពីឆ្នាំចុងក្រោយនេះមិនសូវមានសមិទ្ធផលអ្វីគួរឲ្យកត់សំគាល់ទេ ក្រៅពីមេដាយមាសស៊ីហ្គេម។ ថ្ងៃនេះ សូមបង្ហាញខ្សែក្រវាត់៤គ្រឿងដែលរូបគេបានឈ្នះគឺ

- ខ្សែក្រវាត់អន្តរជាតិ ខារ៉ាបាវ ឆ្នាំ២០១៨
- ខ្សែក្រវាត់មាសនៅ PNN ឆ្នាំ២០១៩
- ខ្សែក្រវាត់ប្រាក់ នៅ PNN ឆ្នាំ២០១៩
- ខ្សែក្រវាត់ប្រាក់ទី១ របស់ PNN ឆ្នាំ២០១៩
ឡៅ ចន្ទ្រា ទទួលបានជោគជ័យខ្លាំងកាលពីទម្ងន់នៅស្រាល ប៉ុន្តែនៅពេលទម្ងន់ឡើងធ្ងន់ រូបគេមិនសូវទទួលបានឱកាសប្រកួតខ្សែក្រវាត់ទេ។ យ៉ាងណា ថ្ងៃនេះសូមបង្ហាញខ្សែក្រវាត់៤គ្រឿងដែលរូបគេកំពុងគ្រប់គ្រងគឺ

- ខ្សែក្រវាត់ស្រាបៀរលីអូ ឆ្នាំ២០១៤ នៅ PNN
- ខ្សែក្រវាត់ស្រាបៀរលីអូ ឆ្នាំ២០១៦ នៅ CTN
- ខ្សែក្រវាត់អន្តរជាតិ គូបូតា ឆ្នាំ២០១៦ នៅបាយ័ន
- ខ្សែក្រវាត់ ISI Palm នៅសង្វៀន CTN
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១៣ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៦ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស