កីឡា
ក្លិប៨ក្នុងលីគកំពូលកម្ពុជាបានបង្ហាញកូតាកីឡាករអាស៊ានផ្លូវការ
លីគកំពូលកម្ពុជា ខេមបូឌានព្រីមៀរលីគ រដូវកាលថ្មីដែលនឹងចាប់ផ្តើមនាថ្ងៃសៅរ៍ ទី៥ ខែសីហា ខាងមុខ តម្រូវឲ្យក្លិបជាសមាជិកទាំង១០ប្រើប្រាស់គោលការណ៏កូតាកីឡាករអាស៊ាន១រូបក្នុងចំណោមកីឡាករបរទេស៦រូប។ រហូតដល់ពេលនេះមានក្លិបចំនួន៨ដែលបាននាំយកកីឡាករអាស៊ានមកចូលរួមជាផ្លូវការ។
ព្រះខ័នរាជស្វាយរៀង

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានបង្កើនតំបន់បម្រើប្រយុទ្ធតាមរយៈការចុះហត្ថលេខានាំយកកីឡាករខ្សែបម្រើប្រយុទ្ធឆ្នើមវ័យ ២២ឆ្នាំជម្រើសជាតិឡាវ Bounphachan Bounkong ដែលផ្ទេរមកពីក្លិប Young Elephants។
ភ្នំពេញក្រាន

ក្លិបបាល់ទាត់ភ្នំពេញក្រានពង្រឹងនៅតំបន់ការពារតាមរយៈការចុះកុងត្រានាំចូលសមាជិកជម្រើសជាតិមីយ៉ាន់ម៉ា Seo Moe Kyaw ដែលជាខ្សែការពារវ័យ២៤ឆ្នាំធ្លាប់លេងឲ្យក្លិប Kasetsart នៅលីគទី២របស់ប្រទេសថៃមុនពេលផ្ទេរមកភ្នំពេញក្រាន។
អង្គរថាយហ្គឺរ

ក្លិបបាល់ទាត់អង្គរថាយហ្គឺរបានចុះកុងត្រានាំយកកីឡាករជម្រើសជាតិហ្វីលីពីន Pocholo Arellano Bugas ដែលជាខ្សែបម្រើស្លាបអាយុ២១ឆ្នាំធ្លាប់លេងឲ្យក្លិប United City និង Azkals Development Team ពីឆ្នាំ២០២០-២០២៣។
ព្រៃវែង

ក្លិបបាល់ទាត់ព្រៃវែងបានចុះហត្ថលេខានាំយកកីឡាករជម្រើសជាតិមីយ៉ាន់ម៉ា Thiha Zaw ដែលជាខ្សែបម្រើប្រយុទ្ធវ័យ២៩ឆ្នាំធ្លាប់លេងឲ្យក្រុមខេត្តកោះកុង Shan United និងក្លិប Ayeyawaddy United ពីឆ្នាំ២០១២-២០២៣។
វិសាខា

ក្លិបបាល់ទាត់វិសាខាបានចុះហត្ថលេខានាំ Mouzinho Lima តាំងពីដើមឆ្នាំ២០២៣ ប៉ុន្តែបានឲ្យក្លិប Sport Laulara e Benfica ខ្ចីជើង។ កីឡាករអាយុ២១ឆ្នាំរូបនឹងវិលត្រឡប់មកវិសាខាវិញសម្រាប់រដូវកាលថ្មីចាប់ផ្តើម។ រូបគេធ្លាប់លេងឲ្យក្លិបកម្ពុជាអង្គរថាយហ្គឺរមួយរដូវកាល មុនពេលចូលរួមជាមួយវិសាខា។
អាយអេសអាយ ដង្កោសែនជ័យ

ក្លិបបាល់ទាត់អាយអេសអាយ ដង្កោនសែនជ័យបានចុះហត្ថលេខានាំយកកីឡាករជម្រើសជាតិទីម័រខាងកើត Jhon Frith ដែលជាខ្សែប្រយុទ្ធវ័យ២០ឆ្នាំធ្លាប់លេងឲ្យក្លិប SLB Laulara មុនពេលចូលរួមក្លិបលីគកំពូលកម្ពុជា។
គិរីវង់សុខសែនជ័យ

ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យបានចុះហត្ថលេខានាំយកកីឡាករជម្រើសជាតិទីម័រខាងកើត Zenivio Mota ដែលជាខ្សែប្រយុទ្ធវ័យ១៨ឆ្នាំធ្លាប់លេងឲ្យក្លិប SLB Laulara បាន ៣០លើកស៊ុតបញ្ចូលទី ១០គ្រាប់។
ណាហ្គាវើលដ៍

នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ក្លិបណាហ្គាវើលដ៍ បានប្រកាសជាផ្លូវការពីការនាំចូលខ្សែប្រយុទ្ធឥណ្ឌូណេស៊ី Rafli Mursalim។
ស្របពេលជាមួយគ្នានេះ ក្លិបក្រសួងការពារជាតិ ដែលទើបបង្ហាញវត្តមានលោក ភា សុភ័ក្ត្រា ជាគ្រូបង្គោលថ្មី អាចនឹងនាំយកអតីតខ្សែការពារក្លិប Buriram United គឺកីឡាករថៃ Sarayut Sompim។

ដោយឡែកក្លិប បឹងកេត មិនទាន់មានតម្រុយទាក់ទងក្នុងការនាំយកកីឡាករអាស៊ានមកចូលរួមនៅឡើយទេ៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន