កីឡា
កីឡាករ៧៦នាក់ ចូលរួមប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០
ក្រោយពីបញ្ចប់ការបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាលកម្រិត “ ក ” សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ បានបើកការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំ ឆ្នាំ២០២០ហើយ ដែលមានរយៈ៣ថ្ងៃនៅសាលហ្វឹកហាត់បាល់បោះរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក អ៊ូ រតនា អគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ ក្រោមការផ្តល់ថវិកាគាំទ្ររបស់ក្រសួងអប់រំយុវជន និងកីឡា ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៧ ដល់ ២៩ ខែមករា ឆ្នាំ២០២១ នៅសាលហ្វឹកហាត់បាល់បោះរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។



ការប្រកួតឆ្នាំនេះ សហព័ន្ធសម្រេចដាក់ ១៧ វិញ្ញាសា ក្នុងនោះវិញ្ញាសាប្រយុទ្ធមានចំនួន៩ ប្រភេទទម្ងន់ និងវិញ្ញាសាសម្តែងមេគុនមានចំនួន៨។ លោកបានបន្តថា ចំពោះកីឡាករ-កីឡា ការិនីចូលរួមមានចំនួន៧៦ នាក់ ក្នុងនោះកីឡាករចំនួន៤៨ និងកីឡាការិនី២៨នាក់មកពី១២ក្លិបនិងសមាគម៕

អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ កិច្ចពិគ្រោះយោបល់លើសេចក្ដីសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន