កីឡា
អត្តពលិក១០៤នាក់ ចូលរួមប្រកួតកីឡាតុងហ្គីលម៉ូដូជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០
សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ បានចាប់ផ្តើមការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ នៅវិមានក្នុងពហុកីឡដ្ឋានជាតិ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយសហព័ន្ធក្រោមគម្រោងថវិកាឧបត្ថម្ភឆ្នាំ២០២០របស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក ចំរើន សុផល អគ្គលេខាធិការនៃសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា បានប្រាប់ឲ្យដឹងថា ការ ប្រកួតជើងឯកឆ្នាំនេះ មានរយៈពេល៥ថ្ងៃ ដែលប្រព្រឹត្តចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២១ដោយមានកីឡាករ-កីឡាការិនីចូលរួមចំនួន១០៤នាក់។ ក្នុងនោះ កីឡាការិនី៣១នាក់ និងកីឡាករ៧៣នាក់ មកពី១២ក្លិបរួមមានក្លិបកីឡាតុងហ្គីលម៉ូដូព្រាបស ក្លិបកីឡាតុងហ្គីលម៉ូដូ ឌូវី ក្លិបកីឡាតុងហ្គីលម៉ូដូស្រុកថ្មគោល និង ក្លិបកីឡាតុងហ្គីលម៉ូដូឃុំជ្រៃ ក្លិបកីឡាតុងហ្គីលម៉ូដូខេត្តសៀមរាប ក្លិបកីឡាតុងហ្គីលម៉ូដូក្រុងកំពត ក្លិបកីឡាតុងហ្គីលម៉ូដូបញ្ញាសាស្ត្រសាខាខាង លិច ក្លិបកីឡាតុងហ្គីលម៉ូដូNIC JEJU ក្លិបកីឡាតុងហ្គីលម៉ូដូស៊ូស៊ូ ក្លិបកីឡាតុងហ្គីលម៉ូដូនាគរាជចតុមុខ ក្លិបកីឡាតុងហ្គីលម៉ូដូបញ្ញសាស្ត្រ និងក្លិបកីឡាតុងហ្គីលម៉ូដូវិទ្យាល័យបាក់ទូក។



លោកបានបន្តថា សម្រាប់ឆ្នាំនេះសហព័ន្ធបានដាក់វិញ្ញាសាប្រកួតជាច្រើន ដូចជាវិញ្ញាសាមេគុនឯកត្តជន បុរស១នាក់ និងនារី១នាក់។ វិញ្ញាសាសម្តែងបច្ចេកទេសពិសេស (តាមចង្វាក់ភ្លើង) ៖បុរស-នារី២នាក់ កុមារចំនួន៣នាក់ និង សម្តែងជាក្រុម៤នាក់។ ចំណែកវិញ្ញាសាប្រយុទ្ធឯកត្ត ជន៖ផ្នែកនារីក្នុងប្រភេទទម្ងន់ ៤៥ គីឡូក្រាម, ទម្ងន់៥០ គីឡូក្រាម ,ទម្ងន់ ៥៥ គីឡូក្រាម ,ទម្ងន់ ៦០ គីឡូក្រាម និង ប្រភេទទម្ងន់សេរី។ ចំពោះផ្នែកបុរស មានប្រភេទទម្ងន់៥៥គីឡូក្រាម, ទម្ងន់ ៦០ គីឡូក្រាម ,ទម្ងន់ ៦៥ គីឡូក្រាម, ទម្ងន់ ៧០ គីឡូក្រាម និង ប្រភេទទម្ងន់សេរី ហើយផ្នែកប្រយុទ្ធជាក្រុម៖ កុមារអាយុ១៤ឆ្នាំ ៣នាក់៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ សហព័ន្ធកីឡាវ៉ូវីណាម ផលិតធនធានមនុស្សគ្រប់គ្រាន់នឹងក្លាយជាចៅក្រម អាជ្ញាកណ្តាលបន្តវេន
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


