Connect with us

កីឡា

នាយករដ្ឋមន្ត្រីអូស្ត្រាលី នឹងឲ្យឈប់សម្រាកថ្នាក់ជាតិ បើក្រុមនារីឡើងវគ្គផ្ដាច់ព្រ័ត្រ World Cup

បានផុស

នៅ

នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Anthony Albanese បានសន្យា​​ឲ្យ​​​​ប្រជា​ជន​​ឈប់សម្រាកទូទាំង​ប្រទេស ប្រសិនបើ​ក្រុម​កីឡាការិនី​បាល់ទាត់​ជម្រើស​ជាតិ​របស់​ខ្លួន​ឈានដល់វគ្គផ្តាច់ព្រ័ត្រ ​ជើង​ឯក​បាល់ទាត់នារីពិភពលោក (FIFA Women’s World Cup)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមនារី​បាល់ទាត់​នារី​អូស្ត្រាលី បានយកឈ្នះក្រុមនារីដាណឺម៉ាក ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Sydney’s Stadium Australia ក្នុងវគ្គ១៦ក្រុមចុងក្រោយ តាមរយៈគ្រាប់បាល់ពីកីឡាការិនី Caitlin Foord និង Hayley Raso ដើម្បី​បាន​កៅអីបន្តទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

លោក Albanese មានវត្តមានសម្រាប់ការប្រកួតក្នុងវគ្គជម្រុះក្នុងពូលរបស់អូស្ត្រាលី ហើយបានទទួលការគាំទ្រយ៉ាងទូលំទូលាយសម្រាប់ការអំពាវនាវរបស់លោកដើម្បីអបអរជោគជ័យរបស់ក្រុមនារីអូស្ត្រាលី។

លោក Albanese បានប្រាប់វិទ្យុ Triple M ក្នុងទីក្រុងស៊ីដនីថា ៖«វាគឺជាការបំផុសគំនិតប្រទេសទាំងមូល។ វានឹងបំផុសគំនិតជាពិសេសដល់ក្មេងជំនាន់ក្រោយ។ វាពិតជាអស្ចារ្យណាស់ដែលបានឃើញក្មេងស្រី និងក្មេងប្រុសមានការរំភើបចិត្តខ្លាំង ហើយដើរតាម​គន្លង​ក្រុមនារីអូស្ត្រាលី ក្នុងការប្រកួតពិភពលោក»។

អូស្រ្តាលី នឹងត្រូវជួបក្រុម​ខ្លាំង​ បារាំង វគ្គ៨ក្រុមចុងក្រោយ នៅថ្ងៃទី១២ ខែសីហា ខាងមុខ​ដើម្បី​រក​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

អូស្ត្រាលី បានយកឈ្នះបារាំង ក្នុងការប្រកួតមិត្តភាព​កម្ដៅសាច់ដុំលើកចុងក្រោយរបស់ពួកគេមុនការប្រកួត World Cup។ អ្នកឈ្នះនឹងជួបក្រុមជើងឯកអឺរ៉ុប អង់គ្លេស ឬកូឡុំប៊ី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ news.com.au

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម