កីឡា
គ្រូក្រុមជើងឯកលីគឡាវនៅតែមានមោទនភាព ទោះចាញ់ភ្នំពេញក្រោនយប់មិញ
លោក Satyasagara គ្រូបង្គោលក្លិប Young Elephants នៅតែរីករាយ និងមានមោទនភាពចំពោះកូនក្រុមរបស់លោក បើទោះបីជាបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះភ្នំពេញក្រោនដោយលទ្ធផល ៣-០ វគ្គជម្រុះបឋម ក្នុងពានលំដាប់ទី២របស់អាស៊ី AFC Cup ឆ្នាំ២០២៣ ក្រោមស្ថានភាពទីលានមិនសូវល្អប្រសើរ។

តំណាងរៀបចំការប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) លោក SI THU WIN សញ្ជាតិ មីយ៉ាន់ម៉ា បានសម្រេចពន្យារពេល៣០នាទីដើម្បីឲ្យស្ថានភាពទឹកដក់លើទីលានឲ្យស្រក និងល្អប្រសើរងាយស្រួលធ្វើការប្រកួត។
ទោះបីជាការប្រកួតត្រូវបានពន្យារពេលរយៈពេល៣០នាទី ក៏ស្ថានភាពទឹកនៅតែស្រកមិនទាន់ពេលវេលា និងបានធ្វើឲ្យមានការលំបាកដល់ក្រុមទាំងពីរក្នុងការបញ្ជូនបាល់រាប។

លោក Satyasagara បាននិយាយថា៖«ក្រុមរបស់ខ្ញុំគឺលេងជាមួយក្រុមខ្លាំង ដែលមានកីឡាករបរទេសល្អៗ ប៉ុន្តែខ្ញុំក៏មានមោទនភាពចំពោះកូនក្រុមដែលធ្វើបានល្អក្នុងវគ្គទី១ ដោយមិនធ្វើឲ្យរបូតគ្រាប់បាល់»។
លោកបានបន្ថែមថា ដោយសារភ្លៀងធ្លាក់ខ្លាំង ទឹកដក់នៅលើទីលានច្រើន។ ទោះបីពន្យារពេល៣០នាទី ក៏ទឹកនៅតែបន្តមាន ដូច្នេះធ្វើឲ្យកីឡាករក្រុមទាំងពីរជួបការលំបាកខ្លាំង។
ចំណែក លោក Oleg Starynskyi គ្រូបង្គោលភ្នំពេញក្រោន និយាយថា៖«ខ្ញុំសូមអរគុណដល់អ្នកតំណាងរៀបចំការប្រកួត AFC និងក្រុមការងារពាក់ព័ន្ធ ដែលបានសម្រេចពន្យារពេល៣០នាទី។ ការពន្យារនេះមិនមែនធ្វើឡើង ដើម្បីតែទូរទស្សន៍ ឬអ្នកឧបត្តម្ភផ្សេងៗទេ ប៉ុន្តែគឺធ្វើឡើងដើម្បីឲ្យការប្រកួតនៅលើទីលានមានភាពល្អប្រសើរ។ គោលបំណងគឺធ្វើឲ្យអ្នកគាំទ្រមានភាពរីករាយក្នុងការទស្សនា»។

ការប្រកួតបានចាប់ផ្តើមវេលាម៉ោង៦:៣០នាទីល្ងាច ហើយភ្នំពេញក្រោនទទួលបានជ័យជម្នះដោយលទ្ធផល ៣-០។ គ្រាប់បាល់ ៣គ្រាប់របស់ ភ្នំពេញក្រោន រកបានដោយកីឡាករ Shintaro Shimizu នៅនាទី ៥៨ តាមរយៈទាត់ពិន័យ១១ម៉ែត្រ។ គ្រាប់ទី២ រកបានដោយកីឡាករ Yudai Ogawa នៅនាទី ៧៨ ពីការស៊ុតហ្រ្វីឃីត និងគ្រាប់ទី៣ រកបានដោយកីឡាករ Andrés Nieto ពីការវាយបកបាល់ដាច់មាត់នៅនាទី ៩០+៣។
បន្ទាប់ពីឆ្លងផុតវគ្គជម្រុះបឋម ភ្នំពេញក្រោន មានភារកិច្ចធ្ងន់បន្តទៀតដោយត្រូវប្រកួតជាមួយក្រុមខ្លាំង Tampines Rovers FC របស់សិង្ហបុរីក្នុងវគ្គខ្វែង Play-off នៅថ្ងៃទី២៣ ខែសីហា ដើម្បីរកក្រុមឡើងទៅវគ្គចែកពូលក្នុងពានរង្វាន់ AFC Cup ២០២៣នេះ៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


