កីឡា
មនុស្ស១២នាក់បានស្លាប់ក្នុងពិធីបើកកីឡា Indian Ocean Island នៅម៉ាដាហ្គាស្ការ
អាជ្ញាធរប្រទេសម៉ាដាហ្គាស្ការបាននិយាយកាលពីថ្ងៃសៅរ៍ថា ការប៉ះទង្គិចគ្នានៅកីឡដ្ឋានមួយក្នុងប្រទេស បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១២នាក់ស្លាប់ និង៨៥នាក់រងរបួស ខណៈពេលអ្នកគាំទ្របានចូលរួមពិធីបើកការប្រកួតកីឡាកោះមហាសមុទ្រឥណ្ឌា (Indian Ocean Island Games)។
ការរត់ជាន់គ្នានៅកីឡដ្ឋាន Mahamasina ក្នុងទីក្រុង Antananarivo រដ្ឋធានីនៃប្រទេសកោះអាហ្វ្រិកខាងកើតមួយនេះ បានកើតឡើងកាលពីថ្ងៃសុក្រ ខណៈមនុស្សបានប្រមូលផ្តុំគ្នានៅច្រកចូលនៅថ្ងៃបើកជាផ្លូវការនៃព្រឹត្តិការណ៍ពហុកីឡា។
អ្នកនាំពាក្យរដ្ឋាភិបាល លោក Lalatiana Rakotondrazafy បាននិយាយកាលពីថ្ងៃសៅរ៍ថា អ្នករងរបួសចំនួន ៣៣នាក់នៅតែស្ថិតក្នុងមន្ទីរពេទ្យ HRJA ក្នុងទីក្រុង Antananarivo។ នាយករដ្ឋមន្ត្រី Christian Ntsay បាននិយាយកាលពីថ្ងៃសុក្រថា មនុស្ស ១១នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីការប៉ះទង្គិចដែលបានកើតឡើងនៅម៉ោងប្រហែល៤:៣០រសៀល។
ការិយាល័យរបស់លោកក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ដើម្បីចូលរួមរំលែកទុក្ខ និងសន្យាថា រដ្ឋាភិបាលនឹងប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារ និងចំណាយសម្រាប់ការព្យាបាលអ្នករបួស។
កីឡដ្ឋានដែលត្រូវបានគេសាងសង់ឡើងសម្រាប់ផ្ទុកមនុស្សបានប្រហែល ៤១ ០០០នាក់ធ្លាប់ជាកន្លែងនៃការបាក់សង្កត់ស្លាប់ពីមុនមក។ មនុស្សម្នាក់បានស្លាប់ និងយ៉ាងតិច ៣៧នាក់បានរងរបួសក្នុងការរត់ជាន់គ្នាមួយមុនការប្រកួតជម្រុះជើងឯក African Cup of Nations រវាងប្រទេស ម៉ាដាហ្គាស្ការ និងសេណេហ្គាល់ ក្នុងឆ្នាំ២០១១។ យ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់ក្នុងការរត់ជាន់គ្នានៅក្នុងការប្រគំតន្ត្រីមួយនៅកីឡដ្ឋានដដែលនេះ។
ការប្រកួតកីឡាកោះមហាសមុទ្រឥណ្ឌាគឺជាព្រឹត្តិការណ៍ពហុកីឡាដែលមានប្រទេសមកពីតំបន់ចូលរួម។ អត្តពលិកមកពីប្រទេស កូម៉ូរូស ម៉ាល់ឌីវ ម៉ូរីតានី Mayotte, Reunion និង សីស្ហែល ក៏ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដែលធ្លាប់បានរៀបចំដំបូងតាំងពីឆ្នាំ១៩៧៩។
ម៉ាដាហ្គាស្ការ បានទទួលធ្វើម្ចាស់ជំនួសប្រទេសម៉ាល់ឌីវសម្រាប់ការរៀបចំឆ្នាំនេះ ដែលគ្រោងនឹងដំណើរការចាប់ពីថ្ងៃទី២៥ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ apnews.com
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


