កីឡា
កម្ពុជាដាក់កីឡាករបាល់ទះបរទេស៣រូបត្រៀមកីឡាទ្វីបអាស៊ី
តាមរយៈសហព័ន្ធកីឡាបាល់ទះកម្ពុជា កីឡាករបាល់ទះគុយបា៣រូបទទួលបានសញ្ជាតិខ្មែរដើម្បីក្លាយជាកីឡាករបាល់ទះជម្រើសជាតិកម្ពុជាសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិ ជាពិសេសកីឡាទ្វីបអាស៊ី ឆ្នាំ២០២៣ នៅប្រទេសចិននាពេលខាងមុខនេះ។

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានបញ្ជាក់កាលពីថ្ងៃទី២៦ ខែសីហា ថា ការបញ្ចូលកីឡាករបរទេសក្នុងក្រុមបាល់ទះបុរសក្នុងសាលកម្ពុជាគឺដើម្បីបង្កើនសមត្ថភាពក្រុមបាល់ទះជម្រើសជាតិកម្ពុជា ពីព្រោះពួកគេមានសមត្ថភាព។
បន្ទាប់ពីដាក់បញ្ចូលកីឡាករគុយបាទាំង៣រូបបានចូលរួម ក្រុមបាល់ទះកម្ពុជាបានចេញហ្វឹកហាត់នៅប្រទេសចិនដើម្បីហ្វឹកហាត់ត្រៀមខ្លួនប្រកួតកីឡាទ្វីបអាស៊ីចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅប្រទេសចិន។

ក្រុមបាល់ទះជម្រើសជាតិកម្ពុជានឹងចូលរួមប្រកួតកីឡាទ្វីបអាស៊ីជាលើកដំបូងវិញក្នុងរយៈពេលប្រហែលជា៥០ឆ្នាំចុងក្រោយនេះ បន្ទាប់ពីធ្លាប់បានចូលរួមប្រកួតចុងក្រោយតាំងពីឆ្នាំ១៩៧០។ ការចូលរួមប្រកួតកីឡាទ្វីបអាស៊ីនេះ ក៏បន្ទាប់ពីក្រុមបាល់ទះកម្ពុជាធ្វើបានល្អរហូតឈ្នះមេដាយសំរិទ្ធ និងប្រាក់កីឡាស៊ីហ្គេមពីរលើកចុងក្រោយ។

កីឡាករបាល់ទះគុយបាទាំង៣រូបដែលបានចូលជាសញ្ជាតិខ្មែររួមមាន៖
- កីឡាករ Henry Pelayo Bernal អាយុ២២ឆ្នាំ និងមានកម្ពស់ ២,០៩ម៉ែត្រ
- កីឡាករ Lester Armando Sanchez Cabrera អាយុ៣៣ឆ្នាំ និងមានកម្ពស់ ១,៨៤ម៉ែត្រ
- កីឡាករ Raciel Herrera អាយុ២៥ឆ្នាំ និងមានកម្ពស់១,៩៧ម៉ែត្រ
សូមបញ្ជាក់ថា ក្រុមបាល់ទះកម្ពុជាស្ថិតនៅពូល C ជាមួយក្រុមសុទ្ធតែខ្លាំងនៅអាស៊ីគឺកូរ៉េខាងត្បូង និងឥណ្ឌា ក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី Asian Games លើកទី១៩ ឆ្នាំ២០២២ (លើកមកឆ្នាំ២០២៣) នៅប្រទេសចិន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥២ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


