Connect with us

កីឡា

អត្ត​ព​លិ​ក​ជយលាភី​៥​ប្រភេទ ​ទទួល​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ ពី​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ​

បានផុស

នៅ

​​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង អគ្គលេខាធិការ​ក្រុមប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ប្រគល់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់​ប្រភេទ​កីឡា​៥​របស់​ក្រសួងមហាផ្ទៃ ដែល​ដណ្តើម​បាន​មេដាយ មាស ប្រាក់ និង​សំរឹទ្ធ ពី​ការប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០ កន្លងមក នៅ​សហព័ន្ធ​កីឡា​សូ​ហ្វ​តេ​ន្នី​ស​ នៃ​ពហុ​កីឡដ្ឋាន​ជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍ ជា ប៊ុនហេង មានប្រសាសន៍ថា ជោគជ័យ​ដែល​អត្ត​ព​លិ​ក​ទទួល​បាន​ពេលនេះ ពិតជា​ពុំ​អាច​ខ្វះ​បានឡើយ​នូវ​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​ក្រឡាហោម ស ខេង ដែល​សម្តេច​តែងតែ​យកចិត្តទុកដាក់ និង​ជ្រោមជ្រែង​ជានិច្ច ចំពោះ​កីឡាករ កីឡា​ការិនី ដែល​ទាំងនេះ​គឺជា​ចំណែក​ដ៏​ធំធេង​មួយ​ក្នុង​ការចូលរួម​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា។​

លោក​ក៏បាន​ក្រើនរំលឹក​ដល់​កីឡាករ​-​កីឡា​ការិនី​ទាំង​៥​ប្រភេទ ក៏ដូចជា​អត្ត​ព​លិ​ក​ផ្សេងទៀត ត្រូវ​បន្ត​ប្រឹងប្រែង​ហ្វឹកហាត់ គោរព​វិន័យ ដើម្បី​ត្រៀមខ្លួន​ប្រជែង​យក​មេដាយ​ឲ្យ​បាន​កាន់តែច្រើន​បន្ថែមទៀត​ក្នុង​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ នា​ពាក់​កណ្តាល​ឆ្នាំ​២០២១​ខាងមុខនេះ​។ ជា ពិសេស​ត្រូវ​តៀម​ខ្លួន​ប្រជែង​យក​កៅអី​ជម្រើស​ជាតិ ដើម្បី​ត្រៀម​ចេញ​ប្រកួត​លើ ឆាក​អន្តរជាតិ ដូចជា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​វៀតណាម ចុងឆ្នាំ​២០២១​នេះ​ជាដើម​។ ចំពោះ​មេដាយ​ ដែល​ប្រភេទ​កីឡា​នីមួយៗ​ដណ្តើម​បាន​ដូចជា​៖ សីដក់ មេដាយមាស ៣​គ្រឿង ទទួលបាន​ប្រាក់រង្វាន់ សរុប​១ លាន ៥ សែន​រៀល តេ​ក្វាន់​ដូ ITF មេដាយ​សរុប​១២​គ្រឿង មាស​៨ ប្រាក់​២ និង​សំរឹទ្ធ ២ ទទួលបាន​ប្រាករង្វាន់​សរុប ៤​លាន ៤ សែន​រៀល វាយ​សី មេដាយ​សរុប​០៦ គ្រឿង មាស​៥ ប្រាក់​១ ទទួលបាន​ប្រាក់រង្វាន់ សរុប​២​លាន​៤​សែន​រៀល តេ​ក្វាន់​ដូ WTF មេដាយមាស​០៤​គ្រឿង ទទួលបាន​ប្រាក់រង្វាន់ សរុប​១​លាន​៥​សែន​រៀល និង -​ប៉េតង់ មេដាយ​សរុប​១២​គ្រឿង ប្រាក់​៤ និង​សំរឹទ្ធ​៨ ទទួលបាន​ប្រាក់រង្វាន់​សរុប ២ លាន​៩​សែន​រៀល​៦​ម៉ឺន​រៀល​៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​តេ​ក្វាន់​ដូ ITF បង្កើន​ការហ្វឹកហាត់​ទ្វេដង ដើម្បី​ធានា​យក​ឲ្យ​បាន​មេដាយមាស​១៥​គ្រឿង ក្នុង​ស៊ី​ហ្គេម ២០២៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម