Connect with us

កីឡា

ស្រុកសំបូររៀបចំការប្រកួតប្រដាល់ស្ម័គ្រចិត្តលើកដំបូងជោគជ័យលើសការំពឹងទុក

បានផុស

នៅ

ស្រុក​សំបូរ​របស់​ខេត្ត​ក្រចេះ​បាន​រៀបចំ​កម្មវិធី​ប្រកួត​ប្រដាល់​ស្ម័គ្រ​ចិត្ត​ជា​លើក​ដំបូង​​មាន​រយៈ​ពេល​៤​ថ្ងៃ​គឺ​ពី​​ថ្ងៃ​ទី​២៦ ដល់ ​២៩ ខែ​តុលា ឆ្នាំ​២០២៣​ កន្លង​ទៅ​ក្នុង​ឱកាស​រៀបចំ​ពិធី​ប្រណាំង​ទូល​​​ទទួល​បាន​ជោគជ័យ​លើស​ពី​ការ​រំពឹង​ទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​រៀបចំ​ការ​ប្រកួត​បាន​ប្រាប់​«សារព័ត៌មាន​កម្ពុជា​ថ្មី​»​ថា នេះ​ជា​លើក​ទី១​ហើយ​ដែល​រៀបចំ​ការ​ប្រកួត​ប្រដាល់​ស្ម័គ្រ​ចិត្ត​ដើម្បី​បង្កើន​ភាព​សប្បាយ​រីក​រាយ​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​​ក្នុង​ឱកាស​រៀបចំ​ពិធី​បុណ្យ​អ៊ុំទូក​ប្រចាំ​​ស្រុក។ ការ​ប្រកួត​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​​មុខ​វត្ត​សសរ​១០០ ក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ។

អ្នក​រៀបចំ​កម្មវិធី​បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​មាន​ការ​ព្រួយ​បារម្ភ​រឿង​គ្មាន​អ្នក​ស្ម័គ្រចូល​រួម​ប្រកួត​ ប៉ុន្តែ​​ដល់​ថ្ងៃ​រៀបចំ​ការ​ប្រកួត​មែន​ទែន​គឺ​មាន​យុវជន​ទាំង​ប្រុស ស្រី និងកុមារ​យ៉ាង​ច្រើន​បាន​ស្ម័គ្រ​ចូល​រួម​ប្រកួត។ ដូច្នេះ​​គណៈកម្មការ​​​បាន​កំណត់​មួយ​ថ្ងៃ​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ចន្លោះ​ពី​១៣​ទៅ​១៥​គូ​ប៉ុណ្ណោះ ក្នុង​នោះ​មាន​នារី​៣​គូ។

ព្រឹត្តិការណ៍​ប្រដាល់​ស្ម័គ្រ​ចិត្ត​រយៈ​ពេល​៤​ថ្ងៃ​នេះ​​​ផ្តួច​ផ្តើម​ដោយ​លោក សៅ ឡៃជា ដែល​មាន​ការ​​គាំទ្រ​ដោយ​លោក គង់ មេត្តា អភិបាល​ស្រុក​សំបូរ និងអាជ្ញា​ធរ​​ឃុំ​ ព្រម​ទាំង​មាន​បង​ប្អូន​ចូលទស្សនា​ផ្ទាល់​រាប់​ពាន់​នាក់​ក្នុង​មួយ​ៗ​ថ្ងៃ។

ក្រៅ​ពី​កីឡា​ប្រដាល់​ក៏​មាន​ពិធី​ប្រណាំងទូក ប្រណាំង​កង់ និង​ការ​ប្រគំ​តន្ត្រី​ដែល​រួម​ចំណែក​ផ្សព្វផ្សាយ​វិស័យ​​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​ក្រចេះ​ និង​ភាព​សប្បាយ​រីក​រាយ​ដល់​ប្រជាពលរដ្ឋ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម