កីឡា
ភរិយា អេ ភូថង រលីងរលោងទឹកភ្នែកនិយាយដល់កីឡាករ យ៉េន ឌីណា
អ្នកស្រី សាំង សុម៉ាលី ដែលជាភរិយារបស់លោកគ្រូ អេ ភូថង មានអារម្មណ៍អាណិតកីឡាករ យ៉េន ឌីណា រហូតដល់រលីងរលោងទឹកភ្នែកនៅពេលនិយាយល់កីឡាកររូបនេះក្នុងបទសម្ភាសមួយជាមួយសារព័ត៌មានកម្ពុជា។

អ្នកស្រី សាំង សុម៉ាលី បានរៀបរាប់ពីមូលហេតុដែលម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០២២រូបនេះធ្លាក់ចុះសមត្ថភាពថា ៖«ឌីណា គាត់អត់ចេះផឹកទេ អត់ចេះដើរលេងទេ ហ្វឹកហាត់រាល់ថ្ងៃ តែគាត់មានកូនចិត្តមួយតូចគឺគាត់គិតថា គាត់ចាស់ហើយ។ គាត់តែងតែគិតថា គាត់ចាស់ហើយ ហើយគាត់មានបញ្ហាគ្រួសារថែមទៀត។ ដល់អីចឹងទៅ គាត់អត់មានទឹកចិត្តហ្វឹកហាត់ទេ។ គាត់វ៉ៃដែរ តែគាត់អត់សូវហ្វឹកហាត់»។

«សូម្បីគាត់ទៅប្រកួតនៅចិនថ្ងៃមុន ក៏គាត់អត់មានអ្នកលើកទឹកចិត្តគាត់ទេ។ គ្រាន់តែមុនឡើងប្រកួត ខ្ញុំលើកទឹកចិត្ត ខលទៅកូន កូនឡើងទៅប្រកួតនៅចិនឲ្យខំប្រឹង។ ខ្ញុំតែងតែប្រាប់គាត់ថា កុំបាក់ទឹកចិត្តអី។ ពិបាកដែរណា រឿងជីវិតគូរបស់គេ។ ទោះបីជាយើងលើកទឹកចិត្តគេយ៉ាងណា ក៏វាមិនងាយ ពីព្រោះគាត់ស្រឡាញ់ប្រពន្ធគាត់ខ្លាំងណាស់។ ឌីណា ស្រឡាញ់ប្រពន្ធគាត់ខ្លាំងណាស់»។ អ្នកស្រី សាំង សុម៉ាលី បានបន្តរៀបរាប់។
ភរិយារបស់លោកគ្រូ អេ ភូថង បានបន្ថែមទៀតថា ៖«អាណិត អាណិតគាត់ ឌីណាស្រឡាញ់ប្រពន្ធគាត់ណាស់។ ឲ្យរកមនុស្សដូចឌីណាមិនបានទេ ខ្ញុំនិយាយមែន។ ឌីណាមកពីហាត់ ធ្វើម្ហូបឲ្យប្រពន្ធ លើកម្ហូបឲ្យប្រពន្ធញាំ។ ឌីណា ជាបុរសល្អ តែខ្ញុំមិនដឹងមូលហេតុអ្វី ជីវិតគូរបស់គាត់បែកបាក់។ ខ្ញុំអត់ដឹងទេ ព្រោះខ្ញុំសួរគាត់ គាត់អត់ប្រាប់ ហើយខ្ញុំបានសួរប្រពន្ធគាត់ ប្រពន្ធគាត់ក៏អត់ប្រាប់ដូចគ្នា។ ពីរនាក់ប្តីប្រពន្ធល្អដូចគ្នា អត់ប្រាប់គេទេ។ ប្តីមានកំហុសអីក៏អត់ប្រាប់ ប្រពន្ធមានកំហុសអីក៏អត់ប្រាប់ដូចគ្នា»។

យ៉េន ឌីណា មានសន្ទុះឡើងខ្លាំងនៅពេលរូបគេមានប្រពន្ធចន្លោះឆ្នាំ២០២០-២២ ដែលត្រូវបានត្រូវបានគេមើលឃើញមានភរិយាតែងតែទៅលើកទឹកចិត្តផ្ទាល់ដល់សង្វៀនរហូតឈ្នះខ្សែក្រវាត់ និងឈ្នះមេដាយមាសកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) នៅប្រទេសវៀតណាម។
យ៉ាងណាពីរឆ្នាំចុងក្រោយ កីឡាករ យ៉េន ឌីណា ហាក់មានការធ្លាក់ចុះសមត្ថភាពយ៉ាងខ្លាំង។ រូបគេមិនបានជាប់ជម្រើសជាតិគុនខ្មែរទេក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ រូបគេមិនសូវទទួលបានលទ្ធផលល្អទេក្នុងការឡើងប្រកួតគុនខ្មែរទាំងនៅក្នុងស្រុក និងក្រៅប្រទេស។ អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ទៀតនោះ រូបគេមានបញ្ហារហូតបែកបាក់គ្រួសារថែមទៀត៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


