កីឡា
Ronaldo ពាក់នាឡិកាដាំពេជ្រតម្លៃ២លានដុល្លារមុនប៉ះ Al-lttihad យប់នេះ
កីឡាករ Cristiano Ronaldo បានធ្វើដំណើរជាមួយក្រុម Al Nassr ដោយបានពាក់នាឡិកាដៃម៉ា Twin Turbo Furious ដែលដាំត្បូងពេជ្រមានតម្លៃ២លានដុល្លារ។

ក្រុម Al Nassr បានធ្វើដំណើរទៅសួរសុខទុក្ខក្រុម Al-lttihad ក្នុងសប្ដាហ៍ទី១៤ សម្រាប់ការប្រកួតលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត។
ខ្សែប្រយុទ្ធឆ្នើម Ronaldo ត្រូវបានគេប្រទះឃើញពាក់នាឡិកាដៃតម្លៃ២លានដុល្លារ អមដោយអាវក្រៅរបស់ក្លិបយ៉ាងស្រស់ស្អាត ក្នុងដំណើរមកកាន់ទីក្រុង Jeddah ជាទឹកដីរបស់ក្រុមម្ចាស់ផ្ទះ Al-lttihad។ សម្រាប់ការប្រកួតវេលាម៉ោង១យប់នេះ កីឡាករត្រូវជួបមិត្តរួមក្រុមចាស់គឺ Karim Benzema ដែលលេងឲ្យក្រុម Al-lttihad។
ក្នុងរដូវកាលនេះ តារាឆ្នើមព័រទុយហ្គាល់វ័យ៣៨ឆ្នាំ Ronaldo ធ្វើបានយ៉ាងល្អ ដោយជួយឲ្យក្លិបរបស់ខ្លួនឈរនៅលេខ២ក្នុងតារាងពិន្ទុ ក្រោយប្រកួតចំនួន១៧លើក ឈ្នះ១៣ ស្មើ១ ចាញ់៣ មាន៤០ពិន្ទុ ហើយរូបគេជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ (១៧គ្រាប់) គិតត្រឹមសប្ដាហ៍ទី១៧។

អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?