កីឡា
Ronaldo កំពុងជួបហានិភ័យបង្ហាញខ្លួននៅ World Cup 2026 ក្រោយរបួសវិវត្តធ្ងន់ធ្ងរ
ខ្សែប្រយុទ្ធរបស់ក្រុម Al-Nassr កីឡាករ Cristiano Ronaldo កំពុងស្ថិតក្នុងភាពស្រពិចស្រពិល សម្រាប់ការត្រៀមខ្លួនជាមួយក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 បន្ទាប់ពីមានសេចក្តីរាយការណ៍ចុងក្រោយនៃបញ្ហារបួសសាច់ដុំភ្លៅក្រោយរបស់គាត់បានវិវត្តទៅរកសភាពធ្ងន់ធ្ងរជាងការរំពឹងទុក។

របួសរបស់ខ្សែប្រយុទ្ធវ័យ ៤១ ឆ្នាំរូបនេះ បានកើតឡើងអំឡុងការប្រកួតរវាងក្រុម Al-Nassr ទល់នឹង Al-Fayha កាលពីថ្ងៃ អាទិត្យ ទី ១ ខែ មីនា ឆ្នាំ ២០២៦។ ដំបូងឡើយ របួសនេះត្រូវបានគេគិតថាមិនធ្ងន់ធ្ងរនោះទេ ប៉ុន្តែចុងក្រោយនេះ គ្រូបង្វឹកលោក Jorge Jesus បានបញ្ជាក់ ថា បច្ចុប្បន្នរបួសរបស់ Ronaldo បានវិវត្តទៅរកភាពធ្ងន់ធ្ងរជាងអ្វីដែលគេគិតពីដំបូង។
Ronaldo បានធ្វើដំណើរទៅកាន់ទីក្រុង ម៉ាឌ្រីត ប្រទេស អេស្ប៉ាញ ដើម្បីទទួលការព្យាបាលជាមួយអ្នកព្យាបាលផ្ទាល់ខ្លួនរបស់គាត់ ដោយធ្វើតាមដំណាក់កាល ពីការចាប់ផ្តើមស្ដារនីតិសម្បទា។ ក្លិប Al-Nassr ក៏បានបញ្ជាក់ផងដែរ ថា គាត់បានចាប់ផ្តើមកម្មវិធីស្ដាររាងកាយ ហើយនឹងត្រូវត្រួតពិនិត្យស្ថានភាពរៀងរាល់ថ្ងៃ។

ប្រធានក្រុមជម្រើសជាតិ ព័រទុយហ្គាល់ រូបនេះ នឹងត្រូវអវត្តមានការប្រកួតទល់នឹងក្រុម Neom S.C. នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ អាទិត្យ ទី ៨ ខែ មីនា ឆ្នាំ ២០២៦ ហើយគេនៅមិនទាន់អាចសន្មតបាននៅឡើយទេ ថា គាត់នឹងអាចវិលត្រឡប់មកទីលានវិញបាននៅពេលណា។ យ៉ាងណា ស្ថានភាពរបស់គាត់ ក៏ត្រូវបានគេព្រួយបារម្ភផងដែរ ដែលអាចនឹងប៉ះពាល់ដល់ការតំណាងឱ្យជម្រើសជាតិ ព័រទុយហ្គាល់ ក្នុងពាន World Cup 2026។
ពាក់ព័ន្ធនឹងរយៈពេលនៃការស្តារកាយសម្បទាអំពីរបួសសាច់ដុំភ្លៅមាន ៣ កម្រិត។ ប្រសិនបើរបួសស្ថិតនៅ៖
- កម្រិតទី១ (ស្រាល)៖ អាចសម្រាកប្រហែល ៣ សប្ដាហ៍
- កម្រិតទី២ (របួសមធ្យម)៖ អាចសម្រាកប្រហែល ១ ខែ ដល់ ២ ខែ
- កម្រិតទី៣ (ដាច់សរសៃសាច់ដុំទាំងស្រុង)៖ អាចសម្រាករហូតដល់ ៦ ខែ
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ World Cup 2026 នៅសល់រយៈពេល ៣ ខែទៀតប៉ុណ្ណោះ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១១ ខែ មិថុនា ដល់ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៦៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Mundo Deportivo
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


