កីឡា
កីឡាករវ័យក្មេង១០រូបកំពុងលេងជើងឯកអាស៊ី AFC Asian Cup
ជើងឯកទ្វីបអាស៊ី AFC Asian Cup ២០២៣ (លើកមកឆ្នាំ២០២៤) កំពុងដំណើរការប្រកួតដែលប្រទេសកាតារធ្វើជាម្ចាស់ផ្ទះ។ ពានរង្វាន់លំដាប់ទី១របស់អាស៊ីនេះពិតជាសំខាន់សម្រាប់ជម្រើសជាតិនីមួយៗប្រជែងជើងឯក ក្នុងនោះក៏ជាឱកាសកីឡាករបង្ហាញសមត្ថភាពផងដែរ។ ថ្ងៃនេះសូមបង្ហាញពីកីឡាករវ័យក្មេង១០រូបដែលទទួលបានឱកាសចូលរួមប្រកួតពាននេះ។

១. កីឡាករ Beknaz Almazbekov
ខ្សែប្រយុទ្ធ Beknaz Almazbekov វ័យ១៨ឆ្នាំ ត្រូវបានក្រុមជម្រើសជាតិកៀហ្ស៊ីស៊ីស្ថានកោះហៅ ដើម្បីជួយក្រុមក្នុងការប្រកួត AFC Asian Cup។ Beknaz កើតនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ប៉ុន្តែរូបគេផ្លាស់ទៅប្រទេសតួកគីកាលពីក្មេង បច្ចុប្បន្នកំពុងលេងឲ្យក្លិប Galatasaray។

២. កីឡាករ Montader Madjed
ខ្សែប្រយុទ្ធស្លាប Montader Madjed វ័យ១៨ឆ្នាំ បានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិអុីរ៉ាក់សម្រាប់ AFC Asian Cup នៅប្រទេសកាតារ។ កីឡាករ Madjed ក៏ធ្លាប់លេងក្រុមជម្រើសជាតិស៊ុយអែត U17 និងU19 ប៉ុន្តែបច្ចុប្បន្នរូបគេសម្រេចចិត្តចូលជម្រើសជាតិអ៉ីរ៉ាក់។

៣. កីឡាករ Maxim Sarraf
អ្នកចាំទី Maxim Sarraf ដែលលេងឲ្យក្លិប CSKA Moscow នៅប្រទេសរុស្ស៊ីក៏ត្រូវបានក្រុមជម្រើសជាតិស៊ីរីកោះហៅចូលរួមពានរង្វាន់ AFC Asian Cup ២០២៣។ បច្ចុប្បន្នកីឡាកររូបនេះមានវ័យ១៨ឆ្នាំ ហើយក៏ស្ថិតក្នុងបញ្ជីឈ្មោះកីឡាករវ័យក្មេងទាំង១០រូប ក្នុងព្រឹត្តិការណ៍នេះ។

៤. កីឡាករ Kim Ji-soo
Kim Ji-soo វ័យ១៩ឆ្នាំ ជាកីឡាកររបស់ក្រុម Brentford ត្រូវបានក្រុមជម្រើសជាតិកូរ៉េខាងត្បូងកោះហៅ ដើម្បីត្រៀមខ្លួនប្រកួតប្រជែងក្នុងពាន AFC Asian Cup ២០២៣ នៅប្រទេសកាតារ

៥. កីឡាករ Marselino Ferdinan
ខ្សែបម្រើប្រយុទ្ធ Marselino Ferdinan វ័យ១៩ឆ្នាំ ធ្លាប់លេងឲ្យក្រុមជម្រើសជាតិឥណ្ឌូណេស៊ី U16, U20 និង U23 ហើយឥឡូវនេះត្រូវបានកោះហៅចូលក្រុម។

៦. កីឡាករ Hokky Caraka
ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ Hokky Caraka ត្រូវបានក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ផ្ដល់ឱកាសឲ្យចូលរួមក្នុងពានរង្វាន់ AFC Asian Cup ។ Hokky បង្ហាញខ្លួនបាន៤លើក ស៊ុតបញ្ចូលទី២គ្រាប់ ក្នុងការបង្ហាញខ្លូនជាមួយក្រុមធំឥណ្ឌូណេស៊ី។

៧. កីឡាករ Nguyen Dinh Bac
Nguyen Dinh Bac វ័យ១៩ឆ្នាំ ដែលបច្ចុប្បន្នលេងនៅក្លិប Quang Nam FC ក៏ជាប់ក្នុងបញ្ជីក្រុមធំរបស់វៀតណាម។ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះក៏ធ្លាប់លេងឲ្យក្រុមវៀតណាម U20 និងU23 ។

៨. កីឡាករ Alidzhoni Ayni
ខ្សែបម្រើ Alidzhoni Ayni ស្ថិតក្នុងវ័យ១៩ឆ្នាំ ត្រូវបានក្រុមជម្រើសជាតិតាជីគីស្ថាន បន្តផ្តល់ការទុកចិត្តហើយផ្ដល់}ឱកាសឲ្យចូលរួមក្នុងព្រឹត្តិការណ៍ពានរង្វាន់ AFC Asian Cup ២០២៣។

៩. កីឡាករ Kimi Merk
ខ្សែបម្រើ Kimi Merk វ័យ១៩ឆ្នាំ ត្រូវបានក្រុមជម្រើសជាតិកៀហ្ស៊ីស៊ីស្ថាន កោះហៅដើម្បីជួយក្រុមក្នុងពាន AFC Asian Cup។ រូបគេធ្លាប់បង្ហាញខ្លួនជាមួយក្រុមធំកៀហ្ស៊ីស៊ីស្ថាន២លើកហើយ។

១០. កីឡាករ Sultan Adil
ខ្សែប្រយុទ្ធកណ្ដាល Sultan Adil បច្ចុប្បន្នលេងឲ្យក្លិប Ittihad Kalba ត្រូវបានក្រុមជម្រើសជាតិអារ៉ាប់រួម កោះហៅចូលក្រុមធំ ក្នុងពានរង្វាន់ AFC Asian Cup ២០២៣៕

អត្ថបទ៖ ផា រតនា

-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម២ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច