Connect with us

កីឡា

ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ​បានទទួល​សម្ភារ​កីឡា​តម្លៃ ២៥០,០០០ ដុល្លារ

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ នៅ​ព្រឹក​ថ្ងៃទី​១៦​កុម្ភៈ​២០២១ នេះ បានទទួល​សម្ភារ​សម្រាប់​ហ្វឹកហាត់​កីឡា​ជា ច្រើន​មុខ​ពី​ក្រុមហ៊ុន ORIENT NOBLE Group ។ ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ឃឹម ប៊ុន​សុង​ រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​កង​យោធ ពល​ខេមរភូមិន្ទ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់ និង ទទួល នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯកឧត្តម តែម ម៉ឺន អនុប្រធាន​ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ​និង​ជា​ប្រធាន​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេ​មរ​ភូមិ​ន្ទ​(​ស្តា​ត​ចាស់​)​នោះ​ថា មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ​ដែលជា​សេនាធិ​ការ​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ ក្រសួង​អប់រំ​យុវជន​និង​កីឡា គណៈ​ក​ម្មា​ធិការ​ជាតិ​អូឡាំពិក​កម្ពុជា គណៈកម្មាធិការ​រៀបចំ​ការប្រកួត​អាស៊ីអាគ្នេយ៍​លើក និង​បណ្តា​សហព័ន្ធ​កីឡា​ជាតិ​បាន​ចាត់​បញ្ជូន​មន្ត្រី​គ្រូបង្វឹក​និង​កីឡាករ​កីឡាការិនី​ទៅ​ចូលរួម​ប្រកួត​កីឡា​កម្រិត​ជាតិ​និង​ចូលរួម​ត្រៀម​ស៊ី​ហ្គេម​លើក ទី​៣២ ឆ្នាំ​២០២៣។

ក្នុង​ការ​ប្រកួត​ទាំង​ក្នុង​ទាំង​ក្រៅប្រទេស​លទ្ធផល​សរុប​មេដាយ​ទទួល​បាន ពី​ឆ្នាំ ២០០៦​ដល់​ឆ្នាំ​២០២០​ចំនួន ១.៦៥៤ គ្រឿង​រួមមាន​មេដាយមាស ចំនួន​៥៧៦ គ្រឿង មេដាយប្រាក់ ចំនួន​៥៩៧​គ្រឿង មេដាយសំរិទ្ធ ចំនួន​៤៨១​គ្រឿង និង ខ្សែ ក្រវាត់ ចំនួន​៣៧​គ្រឿង។

សម្ភារ​កីឡា​ជាច្រើន​ប្រភេទ​នេះ ពិតជា​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​លើក ស្ទួយ​វិស័យ​កីឡា​ជាតិ​ក៏ដូចជា​វិស័យ​កីឡា​កងយោធពល​ខេមរភូមិន្ទ​ឱ្យមាន​សន្ទុះ​រីក ចម្រើន​ធំធាត់​ជា​លំដាប់​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ថ្នាក់ជាតិ​អន្តរជាតិ​និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស វៀតណាម​និង​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ។

លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ឃឹម ប៊ុន​សុង​បាន​បញ្ជាក់​ឲ្យ​ដឹងថា ក្នុងការ​ប្រកួត​កីឡា​ជើងឯក​ជាតិ​ឆ្នាំ​២០២០​ដែល​ទើបតែ​បញ្ចប់​នេះ ដោយ​មិន​និយាយ​ពី​មេដាយប្រាក់ និង សំរិទ្ធ​នោះ កីឡា​កង​យោពល​ខេមរភូមិន្ទ​បានទទួល​មេដាយមាស​ដោយ​ឈរ​នៅ​លំ ដាប់​លេខ​១ ចំនួន ៨​ប្រភេទ​កីឡា។

កីឡាករ កីឡាការិនី​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម កីឡា​ទ្វីបអាស៊ី និង ជើងឯក​ពិភព​លោក ក៏មាន​ការចូលរួម​ពី​កីឡាករ កីឡាការិនី​កងយោធពល​ខេមរភូមិន្ទ​ដែរ។ ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​មាន​ជំនឿ​ចិត្ត​ថា ​ស៊ី​ហ្គេម​លើក​ទី​៣​នៅ​ប្រទេស​វៀតណា​ម​ឆ្នាំ​២០២​នេះ និង ស៊ី​ហ្គេម​លើក​ទី ៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ ក៏​នឹងមាន​កីឡាករ កីឡាការិនី​កង យោធពលខេមរភូមិន្ទ​ចូលរួម​ដែរ៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម២០ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម