កីឡា
វិសាខាធ្វើការធ្ងន់៣ប្រកួតបន្ទាប់ បើលទ្ធផលមិនល្អអាចធ្លាក់ពី Top 4
ក្លិបបាល់ទាត់វិសាខាអាចនឹងធ្លាក់ពីតំបន់កំពូលទាំង៤ (Top 4) ប្រសិនបើធ្វើមិនបានល្អសម្រាប់៣ប្រកួតបន្ទាប់ ជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល២០២៣-២៤ នៅពេលជួបសុទ្ធតែក្រុមខ្លាំង។

បន្ទាប់ពីចែកផ្លូវគ្នាជាមួយគ្រូបង្វឹកសញ្ជាតិស្កុកឡែនលោក Simon McMenemy កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ និងត្រូវបានតែងតាំងលោក មាស ចាន់ណា ជំនួស កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងបានបញ្ចេញកីឡាករខ្លះ និងនាំចូលសមាជិកថ្មី ក៏វិសាខានៅតែធ្វើមិនសូវបានល្អដដែល។
ឆ្លងកាត់២១ប្រកួតកន្លងទៅ វិសាខា រកបាន៣៥ពិន្ទុ កំពុងឈរចំណាត់ថ្នាក់លេខ៣ក្នុងតារាង បន្ទាប់ពីទទួលបានជ័យជម្នះ១១លើក ស្មើ២ និងចាញ់៨។ កាលពីសប្តាហ៍ទី២១ វិសាខា បានបាត់បង់៣ពិន្ទុនៅក្នុងដីរបស់ខ្លួន បន្ទាប់ពីបរាជ័យក្រោមថ្វីជើងរបស់សមាជិកលីគថ្មីគឺ អាយអេយអាយ ដង្កោសែនជ័យ ដោយលទ្ធផល ១-៣។

៣ប្រកួតបន្ទាប់រឹតតែធ្វើការធ្ងន់នៅពេលជួប បឹងកេត ក្នុងសប្តាហ៍ទី២២ នាថ្ងៃទី២៥ ខែកុម្ភៈ នៅពហុកីឡដ្ឋានជាតិអូឡាំពិក, នៅសប្តាហ៍ទី២៣ បើកទ្វារផ្ទះរបស់ខ្លួនទទួលក្រុមលេខ២ ភ្នំពេញក្រោន ថ្ងៃទី៣ ខែមីនា និងបន្តបើកទ្វារផ្ទះរបស់ខ្លួនទទួលក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ថ្ងៃទី១០ ខែមីនា សម្រាប់សប្តាហ៍ទី២៤។

ប្រសិនបើ៣ប្រកួតបន្ទាប់នេះ វិសាខា ធ្វើមិនបានល្អ នោះអាចនឹងធ្លាក់ចេញពីតំបន់កំពូលតារាងទាំង៤។ ស្របពេល បឹងកេត និង អាយអេសអាយ ដង្កោសែនជ័យ កំពុងមាន៣១ពិន្ទុដូចគ្នាតាមក្រោយវិសាខាតែ៤ពិន្ទុប៉ុណ្ណោះ។ ពួកគេអាចនឹងឡើងទៅកាន់តំបន់ Top 4 ប្រសិនបើពួកគេធ្វើបានល្អ ហើយវិសាខាធ្វើមិនបានល្អ។

ក្រោយជួបក្រុមខ្លាំងទាំង៣ខាងលើ វិសាខា នឹងមិនសូវធ្វើការធ្ងន់ប៉ុន្មានទេសម្រាប់៣ប្រកួតចុងក្រោយ។ ពួកគេត្រូវធ្វើដំណើរទៅជួបក្រសួងការពារជាតិ នៅស្តាតចាស់ ថ្ងៃទី៣១ ខែមីនា សម្រាប់សប្តាហ៍ទី២៥ និងទទួលអង្គរថាយហ្គឺរ ថ្ងៃទី៦ ខែមេសា សម្រាប់សប្តាហ៍ទី២៦ ហើយសប្តាហ៍ចុងក្រោយធ្វើដំណើរទៅជួបក្រុមខេត្តព្រៃវែង នៅថ្ងៃទី២១ ខែមេសា។

សូមបញ្ជាក់ថា បន្ទាប់ពីចប់ជុំទី៣ ស្មើនឹង២៧សប្តាហ៍ ក្រុមកំពូលតារាង៤នឹងបន្តប្រកួតសន្សំពិន្ទុទៀតដើម្បីស្វែងរកជើងឯក ខណៈក្រុមចំណាត់ថ្នាក់លេខ៥ដល់១០អស់ឱកាសប្រជែងជើងឯក។
តារាងពិន្ទុគិតត្រឹមសប្តាហ៍ទី២១
- ព្រះខ័នរាជស្វាយរៀង មាន៥៣ពិន្ទុ (ឈ្នះ១៧ ស្មើ២ ចាញ់២)
- ភ្នំពេញក្រោន មាន៤៨ពិន្ទុ (ឈ្នះ១៥ ស្មើ៣ ចាញ់៣)
- វិសាខា មាន៣៥ពិន្ទុ (ឈ្នះ១១ ស្មើ២ ចាញ់៨)
- បឹងកេត មាន៣១ពិន្ទុ (ឈ្នះ៨ ស្មើ៧ ចាញ់៦)
- អាយអេសអាយ ដង្កោសែនជ័យ មាន៣១ពិន្ទុ (ឈ្នះ៩ ស្មើ៤ ចាញ់៨)
- ក្រសួងការពារជាតុ មាន២៤ពិន្ទុ (ឈ្នះ៧ ស្មើ៣ ចាញ់១១)
- ណាហ្គាវើលដ៍ មាន២៣ពិន្ទុ (ឈ្នះ៥ ស្មើ៨ ចាញ់៨)
- ព្រៃវែង មាន២០ពិន្ទុ (ឈ្នះ៥ ស្មើ៥ ចាញ់១១)
- អង្គរថាយហ្គឺរ មាន១៥ពិន្ទុ (ឈ្នះ៤ ស្មើ៣ ចាញ់១៤)
- គិរីវង់សុខសែនជ័យ មាន១៤ពិន្ទុ (ឈ្នះ៣ ស្មើ៥ ចាញ់១៣)
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


