កីឡា
លោក Muñoz ៖«ពាក្យចចាមអារ៉ាមមិនប៉ះពាល់ដល់ព្រះខ័នរាជស្វាយរៀងទេ»
នៅពេលក្លិបព្រះខ័នរាជស្វាយរៀងកំពុងស្ថិតក្នុងដំណាក់កាលឆ្ពោះទៅការគ្រងពានរង្វាន់ធំ២ក្នុងមួយរដូវកាល ក៏កើតមានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់ទៅលើក្លិបមួយនេះ ប៉ុន្តែលោក Pep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងមិនបានចាត់ទុកពីការប៉ះពាល់ដល់ការត្រៀមខ្លួនរបស់ក្រុមលោកឡើយ។

កាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមពីក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងត្រៀមផែនការដោះដូរកីឡាករសម្រាប់រដូវកាលក្រោយ ក្នុងនោះសម្លឹងឃើញកីឡាករជាច្រើនពីក្លិបគូប្រជែងក្នុងលីគ។ កាលពីជាងមួយសប្តាហ៍មុនក៏មានការលេចឮថា ព្រះខ័នរាជស្វាយរៀងត្រៀមប្តូរឈ្មោះកីឡដ្ឋាន និងចំនួនកៅអីសម្រាប់អ្នកគាំទ្រថែមទៀត។ ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមទាំងនេះក្លិបក៏បានបដិសេធរួចហើយ។

ទោះបីជាយ៉ាងណា ពាក្យចចាមអារ៉ាមកើតឡើងក្នុងកាលៈទេសៈដ៏សំខាន់សម្រាប់ព្រះខ័នរាជស្វាយរៀងដែលត្រៀមខ្លួនសម្រាប់ការប្រកួតដ៏សំខាន់គឺវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ នៅថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ និងការប្រកួតដ៏សំខាន់ជុំចុងក្រោយខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤។

លោក Pep Muñoz បានលើកឡើងថា ព្រះខ័នរាជស្វាយរៀងជាក្លិបធំ និងអាជីពពិតប្រាកដ ដូច្នេះដំណឹងលេចឮបែបនេះ បែបនោះគឺមិនប៉ះពាល់ដល់ស្មារតីក្រុម និងការត្រៀមខ្លួនឡើយ។ លោកថា ៖«វាអត់ពាក់ព័ន្ធនឹងការរៀបចំរបស់យើងទេ។ ខ្ញុំដឹងថា ពាក្យចចាមអារ៉ាមចេញពីប្រភពណា។ យើងដឹងស្រាប់ហើយ ប្រជាជនខ្មែរ ឬក៏ប្រទេសផ្សេងៗដែលនិយមប្រើ Facebook ពេលខ្លះចាប់អារម្មណ៍លើរឿងរ៉ាវបែបនេះ។ យកល្អកុំខ្វល់រឿងនៅលើ Facebook ច្រើនពេក»។

«យើងជាក្រុមធំ ជាក្រុមអាជីពពិតប្រាកដ កីឡាករប្រកបដោយវិជ្ជាជីវៈ។ ពួកគាត់ខិតខំប្រឹងប្រែងហ្វឹកហាត់ខ្លាំងណាស់ ជាពិសេសក្នុងសប្តាហ៍នេះ ពួកគាត់ខំប្រឹងខ្លាំងមែនទែន។ យើងជាក្លិបមួយធំ ហើយយើងតែងតែសម្លឹងមើលកីឡាករនៅតាមបណ្តាផ្សេងៗ។ ដូចជាបឹងកេតជាដើមជាក្រុមមានកីឡាករល្អៗច្រើន សួរថាតើយើងចង់បានទេ? ខ្ញុំឆ្លើយថា ចង់បាន មិនមែនតែក្លិបខ្ញុំទេ ក្លិបផ្សេងក៏ចង់បានកីឡាករល្អដែរ។ ប៉ុន្តែឥឡូវនេះ អ្វីដែលយើងផ្តោតសំខាន់បំផុតគឺមើលថែ Takashi, Bento ស្ថានភាពរបស់ពួកគាត់យ៉ាងណា ហើយរៀបចំក្រុមសម្រាប់ការប្រកួតថ្ងៃអាទិត្យដ៏សំខាន់»។

ព្រះខ័នរាជស្វាយរៀងនឹងប្រកួតជាមួយភ្នំពេញក្រោន វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ នៅថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ បន្ទាប់មក ក្រុមលោក Pep ត្រូវបន្តភារកិច្ចក្នុងខេមបូឌានព្រីមៀរលីគ ជុំទី៤ (Top 4) ដោយប៉ះបឹងកេត វិសាខា និងភ្នំពេញក្រោន ខណៈកំពុងនាំមុខគូប្រជែងភ្នំពេញក្រោន៥ពិន្ទុ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


