កីឡា
គោលដៅសំខាន់២ កម្ពុជាត្រូវការឈ្នះ ម៉ុងហ្គោលី ល្ងាចនេះ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមានគោលដៅសំខាន់២ក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយ ម៉ុងហ្គោលី វេលាម៉ោង៦ល្ងាច ថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

នេះជាលើកទី២ហើយដែលក្រុមទាំងពីរជួបគ្នា។ លើកទី១ ក្រុមទាំងពីរស្មើគ្នាដោយលទ្ធផល ១-១ ក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីឆ្នាំ២០១៩ ដែលពេលនោះ ក្រុមភ្ញៀវម៉ុងហ្គោលី បានបើកការនាំមុខ ០-១ នៅនាទី២១ ប៉ុន្តែនៅនាទី៣៥ កីឡាករ កែវ សុខផេង របស់កម្ពុជាធ្វើសម្រេចតាមស្មើវិញ ដោយបាល់ពិន័យ១១ម៉ែត្រ។
ទី១ ការបង្កើនទំនុកចិត្ត
ថ្វីបើការប្រកួតមិត្តភាពដកស្រង់បទពិសោធ ប៉ុន្តែក្រុមទាំងពីរសុទ្ធតែត្រូវការជ័យជម្នះរៀងៗខ្លួនដោយផ្តោតលើគោលដៅសំខាន់ពីរយ៉ាង។ ជ័យជម្នះដើម្បីបង្កើនទំនុកចិត្តខ្លួនឯង។ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាខកចិត្តខ្លាំងមែនទែនពីការធ្លាក់ចេញពីជម្រុះជើងឯកពិភពលោកឆ្នាំ២០២៦ តាំងពីជុំដំបូងដោយចាញ់ប៉ាគីស្ថាន។ ៥ប្រកួតចុងក្រោយ កម្ពុជាស្មើ១ និងចាញ់៤ មិនស្គាល់ជ័យជម្នះសោះ។
តាមរយៈលទ្ធផលមិនល្អប្រសើរមួយរយៈពេលចុងក្រោយនេះបានធ្វើឲ្យក្រុមកម្ពុជាស្ទើរតែរកទម្រង់ប្រកួតណាមួយឲ្យមានការជឿជាក់ និងស្មារតីប្រកួតរឹងមាំឡើយ ដូច្នេះការប្រកួតមិត្តភាពលើកនេះពិតជាចាំបាច់ណាស់ក្នុងការបង្កើនភាពជឿជាក់ ទំនុកចិត្ត និងក្តីសង្ឃឹមសម្រាប់ការប្រកួតសំខាន់នាខែកញ្ញាខាងមុខនេះដោយត្រូវជួប ស្រីលង្កា ក្នុងជម្រុះជើងឯកអាស៊ី 2027 AFC Asian Cup។

ខ្សែបម្រើប្រយុទ្ធស្លាបខ្មែរ-អាមេរិក Nick Taylor បាននិយាយថា ៖«ការប្រកួតមិត្តភាពនេះ យើងត្រូវការជ័យជម្នះ ពីព្រោះជ័យជម្នះនឹងផ្តល់ឲ្យយើងមានទំនុកចិត្ត ជឿជាក់លើខ្លួនឯងសម្រាប់ការប្រកួតជម្រុះ Asian Cup»។

ទី២ ការស្តាទឹកចិត្តអ្នកគាំទ្រឡើងវិញ
ក្រុមកម្ពុជាត្រូវការជ័យជម្នះដើម្បីស្តាអ្នកគាំទ្រឡើង។ តាមរយៈលទ្ធផលមិនល្អទាំងក្រុមជម្រើសជាតិធំ និងក្រុមយុវជនបានធ្វើឲ្យទឹកចិត្តអ្នកគាំទ្រហាក់ដូចជាថយចុះខ្លះនៅពេលមានការប្រកួតរបស់កម្ពុជា។ ជាក់ស្តែង ការប្រកួតរបស់កម្ពុជាប៉ុន្មានលើកចុងក្រោយមានការថយចុះចំនួនអ្នកគាំទ្រគួរឲ្យកត់សំគាល់ បើប្រៀបធៀបនឹងកីឡាប្រដាល់ និងបាល់ទះកំពុងកើនឡើង។

សូម្បីកីឡាករជម្រើសជាតិផ្ទាល់ក៏បាននិយាយពីការប្តេជ្ញាចិត្តដើម្បីស្វែងរកជ័យជម្នះជូនអ្នកគាំទ្រ។ ខ្សែប្រយុទ្ធ សៀង ចន្ធា បាននិយាយថា ការប្រកួតនេះពិតជាសំខាន់ណាស់ ដូច្នេះត្រូវតែរកជ័យជម្នះឲ្យបានដើម្បីស្តាទឹកចិត្តអ្នកគាំទ្រឡើងវិញ។

សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយម៉ុងហ្គោលីនេះធ្វើឡើងពីរលើកគឺលើកទី១ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅទឹកដីកម្ពុជា និងលើកទី២ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅទឹកដីម៉ុងហ្គោលីវិញម្តង។
ក្រុមជម្រើសជាតិម៉ុងហ្គោលីដែលចាញ់៥លើកចុងក្រោយក៏ត្រូវការជ័យជម្នះដើម្បីផ្តល់ទំនុកចិត្តខ្លួនឯងដែរ ខណៈពួកគេក៏មានកាតព្វកិច្ចជម្រុះ 2027 AFC Asian Cup ដូចកម្ពុជាដែរដោយត្រូវជួបទីម័រខាងកើត៕

អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


