កីឡា
អេស្ប៉ាញបានលេខ១ក្នុងពូលឡើងវគ្គ១៦ក្រុមអឺរ៉ូ ខណៈអង់គ្លេសបង្ហាញទម្រង់មិនសូវល្អ
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានក្លាយជាក្រុមទី២បានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់អឺរ៉ូ ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានជ័យជម្នះ២លើកជាប់គ្នានៅសន្សំពិន្ទុក្នុងពូល។

ការប្រកួតសន្សំពិន្ទុលើកទី១ អេស្ប៉ាញបានយកឈ្នះក្រូអាតដោយលទ្ធផល ៣-០ កាលពីថ្ងៃទី១៥ ខែមិថុនា និងការប្រកួតលើកទី២បានយកឈ្នះអ៉ីតាលីដោយលទ្ធផល ១-០។ គ្រាប់បាល់ជ័យជម្នះរបស់អេស្ប៉ាញកាលពីយប់មិញគឺជាការធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែការពារអ៉ីតាលី Calafiori នៅនាទី៥៥។
តាមរយៈជ័យជម្នះលើអ៉ីតាលីនេះបានធ្វើឲ្យអេស្ប៉ាញឈរលេខ១ក្នុងពូល B បើទោះបីជានៅសល់១ប្រកួតទៀត ពីព្រោះអ៉ីតាលី ដែលមាន៣ពិន្ទុ កំពុងឈរលេខ២ក្នុងពូលមិនអាចឡើងទៅកាន់លេខ១ក្នុងពូលបានទេ។ បើគិតតាមរូបមន្ត Head to Head អ៉ីតាលីបានចាញ់អេស្ប៉ាញ ដូច្នេះការប្រកួតសន្សំពិន្ទុចុងក្រោយ ក្នុងករណី អ៉ីតាលី ឈ្នះក្រូអាត ហើយអេស្ប៉ាញចាញ់អាល់បានី មាន៦ពិន្ទុស្មើគ្នា ក៏អេស្ប៉ាញនៅតែឈរលេខ១ក្នុងពូល។

ចំណែកនៅពូលជាមួយគ្នា អាល់បាលី និងក្រូអាត មាន១ពិន្ទុដូចគ្នា បន្ទាប់ពីស្មើ១ប្រកួត និងចាញ់១ប្រកួត ដូច្នេះអស់ឱកាសប្រជែងលេខ១ក្នុងពូលហើយ។
កាលពីយប់មិញនេះដែរ អង់គ្លេស បានត្រឹមស្មើជាមួយ ដាណឺម៉ាក ដោយលទ្ធផល ១-១។ មើលតាមទម្រង់លេង អង់គ្លេសគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ ឬបង្ហាញពីភាពរឹងមាំតំបន់ការពារ ឬប្រយុទ្ធដ៏គ្រោះថ្នាក់ឡើយ។ ផ្ទុយទៅវិញ ដាណឺម៉ាក ហាក់មានសន្ទុះគួរឲ្យកត់សំគាល់។ ទោះបីជាយ៉ាងណា អង់គ្លេស កំពុងឈរលើកំពូលតារាងពូល C ដោយមាន៤ពិន្ទុ បន្ទាប់ពីឈ្នះ១ប្រកួត និងស្មើ១ប្រកួត។

គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ មានក្រុមពីរហើយបានកក់កៅអីឡើងវគ្គ១៦ក្រុមចុងក្រោយគឺម្ចាស់ផ្ទះអាល្លឺម៉ង់ និងអេស្ប៉ាញ ប៉ុន្តែអាល្លឺម៉ង់នៅមិនទាន់ដឹងថាតើស្ថិតនៅលេខ១ ឬលេខ២ក្នុងពូលទេ ដោយត្រូវចាំអ៊ុតការប្រកួតចុងក្រោយ៕

អត្ថបទ៖ វីរបុត្រ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


