Connect with us

កីឡា

កម្ពុជា ចាញ់ សិង្ហបុរី ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​តិច​​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​មិន​អាច​រក​បានពិន្ទុ​ឡើយ​សម្រាប់​ការ​ប្រកួត​ទី​២​ បន្ទាប់​ពី​យកចាញ់​ម្ចាស់​ផ្ទះ សិង្ហបុរី ដោយ​លទ្ធផល ១-២ វគ្គ​​សន្សំពិន្ទុ​ក្នុង​ពូល A ពាន​រង្វាន់ ASEAN Championship យប់​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៤។

គ្រាប់​បាល់​២​គ្រាប់​របស់​សិង្ហបុរី​កើត​ឡើង​ដោយ​កំហុស​បច្ចេកទេស​អ្នក​ចាំទី​ វីរៈ ដារ៉ា នៅ​ដើម​វគ្គ​ទី១ ហើយ​១​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​ សៀង ចន្ធា នៅ​វគ្គ​ទី២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​សង្ឃឹម​តិច​តូច​ប៉ុណ្ណោះ​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយសារ​ការ​ប្រកួត​២​លើក​ចុង​ក្រោយ​គឺ​ប៉ះ ទីម័រ​ខាង​កើត និង​ចុង​ក្រោយ​ប៉ះ​ក្រុម​ខ្លាំង​ថៃ​ដែល​ពិបាក​រក​ពិន្ទុ។

ប្រវត្តិប្រកួត​៩​លើក​របស់​កម្ពុជា​ក្នុង​ពាន​ ASEAN Championship គឺ​ធ្លាក់​ត្រឹម​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល

  • ឆ្នាំ​១៩៩៦ ចាញ់​ទាំង​៤​ប្រកួត គ្មាន​ពិន្ទុ
  • ឆ្នាំ​២០០០ ឈ្នះ១ និង​ចាញ់​៣ រក​បាន​៣​ពិន្ទុ (ឈ្នះឡាវ ៣-០)
  • ឆ្នាំ​២០០២ ឈ្នះ​១​ និង​ចាញ់​៣ រក​បាន​​៣​ពិន្ទុ (ឈ្នះ ហ្វីលីពីន ១-០)
  • ឆ្នាំ​២០០៤ ចាញ់​ទាំង​៤ គ្មាន​ពិន្ទុ
  • ឆ្នាំ​២០០៨ ចាញ់​ទាំង​៣​ គ្មាន​ពិន្ទុ
  • ឆ្នាំ​២០១៦ ចាញ់​ទាំង​៣ គ្មានពិន្ទុ
  • ឆ្នាំ​២០១៨ ឈ្នះ១ និង​ចាញ់​៣ រក​បាន​៣​ពិន្ទុ (ឈ្នះ ឡាវ ៣-១)
  • ឆ្នាំ​២០២០ ឈ្នះ​១ និង​ចាញ់​៣ រក​បាន​៣​ពិន្ទុ (ឈ្នះឡាវ ៣-០)
  • ឆ្នាំ​២០២២ ឈ្នះ២ និង​ចាញ់​២ រក​បាន​៦​ពិន្ទុ (ឈ្នះហ្វីលីពីន ៣-២ និងឈ្នះ ព្រុយណេ ៥-១)
  • ឆ្នាំ​២០២៤?

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម